ប្រជុំ​ជើង​អ្នក​សរសេរ​គេហ​ទំព័រ​ និង​អ្នក​បច្ចេក​វិទ្យា​អាស៊ី​​ “Blog Fest Asia 2012” នៅ​ខេត្ដ​សៀម​រាប

ប្រជុំ​ជើង​អ្នក​សរសេរ​គេហ​ទំព័រ​ និង​អ្នក​បច្ចេក​វិទ្យា​អាស៊ី​​ “Blog Fest Asia 2012” នៅ​ខេត្ដ​សៀម​រាប

ប្រជុំ​ជើង​អ្នក​សរសេរ​គេហ​ទំព័រ​ និង​អ្នក​បច្ចេក​វិទ្យា​អាស៊ី​​ “Blog Fest Asia 2012” នៅ​ខេត្ដ​សៀម​រាប

ដាក់បញ្ចូលថ្ងៃ 1 November 2012, 17:32 AEST

ចាប់​ពី​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១២​នេះ នៅ​ក្នុង​ក្រុង​សៀម​រាប​ប្រទេស​កម្ពុជា​មាន​ការ​រៀប​ចំ​ព្រឹត្ដិការណ៍​អន្ដរ ​ជាតិ​មួយ​ហៅ​ថា Blog Fest Asia 2012។ នេះ​គឺជា​ព្រឹត្ដិការណ៍​មួយ​ដែល​ទាក់​ទាញ​បណ្ដា​អ្នក​សរសេរ​ Blog ដែល​មាន​ចំណាប់​អារម្មណ៍​អំពី​កិច្ច​ការ និង​បញ្ហា​អាស៊ី។

ឆ្នាំ​២០១២​នេះ គឺជា​លើក​ទី​៣​ហើយ​នៃ​ការ​រៀប​ចំ​ព្រឹត្ដិការណ៍​ថ្នាក់​តំបន់​អាស៊ី។ កាល​ពី​លើក​ទី​១ ធ្វើ​ឡើង​នៅ​ក្រុង​ហុង​កុង​នៅ​ឆ្នាំ​២០០៩ ហើយ​លើក​ទី​២​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ឆ្នាំ​២០១០។ អ្នក​រៀប​ចំ​ឲ្យដឹង​ថា នេះ​គឺជា​ព្រឹត្ដិការណ៍​សេរី​មួយ​ដែល​បណ្ដា​ជន​អាច​ចូល​រួម​បាន​ដោយ​ឥត​គិត​ថ្លៃ។

អ្នក​រៀប​ចំ​ឲ្យ​ដឹង​ថា ព្រឹត្ដិការណ៍​នេះ​នាំ​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រទេស​កម្ពុជា​ និង​ពល​រដ្ឋ​ខ្មែរ​ជា​ពិសេស​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​កិច្ច​ការ​បច្ចេក​វិទ្យា​អ៊ីនធើរណិត និង​ការ​សរសេរ​ Blog អំពី​បញ្ហា​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អាស៊ី។ ក្រៅ​ពី​នេះ អ្នក​រៀប​ចំ​ក៏​បាន​បង្កើត​កម្ម​វិធី​ប្រកួត​ប្រជែង​ផ្នែក​សរសេរ​ Blog ផង​ដែរ​ដោយ​មាន​រង្វាន់​ជា​ប្រាក់​ដល់​ជ័យ​លាភី​បី​នាក់​​។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។