ភ្ញៀវ​ទេស​ចរ​បរ​ទេស​រិះ​គន់​ចំ​ណាត់​ការ​របស់​នគរ​បាល​ទេស​ចរណ៍​ខេត្ត​សៀមរាប

ភ្ញៀវ​ទេស​ចរ​បរ​ទេស​រិះ​គន់​ចំ​ណាត់​ការ​របស់​នគរ​បាល​ទេស​ចរណ៍​ខេត្ត​សៀមរាប

ភ្ញៀវ​ទេស​ចរ​បរ​ទេស​រិះ​គន់​ចំ​ណាត់​ការ​របស់​នគរ​បាល​ទេស​ចរណ៍​ខេត្ត​សៀមរាប

ដាក់បញ្ចូលថ្ងៃ 7 November 2012, 18:02 AEST

ភ្ញៀវ​ទេស​ចរ​បរទេស​មក​ទស្ស​នា​​ក្នុង​បរិ​វេណ​ប្រា​សាទ​អង្គរ​វត្ត​​បាន​សម្តែង​នូវ​ការ​ខក​ចិត្ត​ចំ​ពោះ​ចំ​ណាត់​ការ​របស់​នគរ​បាល​ទេស​ចរណ៍​ខេត្ត​សៀម​រាប​ ដែល​បាន​បង្ក​ការ​ស្មុគ្រ​ស្មាញ​​ និង​យឺត​យ៉ាវ​ក្នុង​ការ​ទទួល​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​ ​ក្នុង​ករណី​​​មាន​ក្រុម​ក្មេង​ៗ​លក់​វត្ថុ​អនុ​ស្សាវ​រីយ៍​ក្នុង​តំ​បន់​នោះ​បាន​លូក​យក​កាបូប​ដៃ​ពី​ក្នុង​ហោ​ប៉ៅ​​។

​លោក​ ប៊ុន ហាក់ ​ជា​មគ្គុទេសក៏​ទេសចរណ៍​ភា​សា​ថៃ​​នៅ​​ខេត្ត​សៀម​រាប​បាន​មាន​ប្រ​សាសន៍​ប្រាប់​ Radio Australia ​​ឲ្យ​ដឹង​ថា​ បច្ចុ​ប្បន្ន​នេះ​មាន​ភ្ញៀវ​ទេស​ចរ​​បរ​ទេស​មួយ​ចំ​នួន ​បាន​សម្តែង​នូវ​ការ​មិន​ពេញ​ចិត្ត​ចំ​ពោះ​ក្រុម​ក្មេង​លក់​វត្ថុ​អនុស្សាវ​រីយ៍​ក្នុង​តំ​បន់​ប្រា​សាទ​អង្គរ​ ដែល​បាន​បង្ក​ការ​លំ​បាក​ដល់​ពួក​គេ​។ ​ជា​ពិ​សេស​ចំ​ពោះ​ភ្ញៀវ​របស់​លោក​ដែល​ត្រូវ​ក្រុម​ក្មេង​ទាំង​នោះ ​​បាន​លូក​យក​កាបូប​ដៃ​ពី​ក្នុង​ហោ​ប៉ៅ​​របស់​​​ភ្ញៀវ​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​វិ​ច្ឆិ​កា​ ឆ្នាំ​២០១២​ កន្លង​ទៅ​ថ្មី​ៗ​​នេះ​ដែល​ធ្វើ​ឲ្យ​គាត់​បាត់​បង់​ប្រាក់​បាត​ថៃ​ចំ​នួន​៨.៦០០​បាត ​និង​ប្រាក់​យូ​រ៉ូ​ចំ​នួន​៦០​យូ​រ៉ូ ​រួម​ទាំង​សម្ភារៈ​មួយ​ចំ​នួន​ទៀត ។​

​លោក​បាន​អះ​អាង​ទៀត​ថា ​នេះ​ជា​ការ​រៀប​ចំ​ជា​ក្រុម​សម្រាប់​លូក​លួច​យក​សម្ភារៈ​របស់​ភ្ញៀវ​ក្នុង​ខណៈ​ពេល​ដែល​មាន​លក្ខណៈ​ចង្អៀត​។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ ​គឺ​ចំ​ណាត់​ការ​របស់​នគរ​បាល​ទេស​ចរណ៍​ខេត្ត​សៀម​រាប​មាន​ភាព​យឺត​យ៉ាវ ​និង​ស្មុគ្រ​ស្មាញ ​ក្នុង​ការ​ដោះ​ស្រាយ​បណ្តឹង។​

(​សំ​ឡេង​លោក​ ប៊ុន ហាក់​)​

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​ មាស​ វិទូ ​នាយ​ផ្នែក​រដ្ឋ​បាល​ទទួល​បន្ទុក​ខាង​ពាក្យ​បណ្តឹង​នៃ​អង្គ​ភាព​នគរ​បាល​ទេស​ចរណ៍​ខេត្ត​សៀម​រាប​ បាន​មាន​ប្រ​សាសន៍​ប្រាប់​ Radio Australia ​តាម​ប្រ​ព័ន្ធ​ទូរ​សព្ទ​កាល​ពី​ព្រឹក​ម្សិល​មិញ​យ៉ាង​ដូច្នេះ។​

(សំ​ឡេង​លោក​ មាស​ វិទូ​)​

លោក​ក៏​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ភ្ញៀវ​និយម​ដាក់​ពាក្យ​បណ្តឹង​ថា​ជា​ចោរ​លួច​ប្រាក់ ​និង​ទ្រព្យ​សម្បត្តិ។​

(សំ​ឡេង​លោក​ មាស​ វិទូ​)​

គួរ​រំ​លឹក​ថា ​ការ​ប្រ​កប​របរ​រក​ស៊ី​របស់​ក្រុម​ក្មេង​លក់​វត្ថុ​អនុ​ស្សា​វរីយ៍​ នៅ​តាម​ប្រាង្គ​ប្រាសាទ​នា​រយៈ​កាល​កន្លង​មក​នោះ ​ត្រូវ​បាន​មគ្គុ​ទេស​ក៏​ទេស​ចរ​ជា​ច្រើន​នាក់ ​ធ្លាប់​បានរិះ​គន់​ផង​ដែរ ​អំ​ពី​សកម្ម​ភាព​របស់​ក្រុម​ក្មេង​ទាំង​នោះ ​ដែល​បាន​បង្ក​ការ​​រំ​ខាន​ដល់​អា​រម្មណ៍​របស់​ភ្ញៀវ ​នៅ​ពេល​ដែល​ចំ​ណាត់​ការ​របស់​អង្គ​ភាព​ជំ​នាញ​ហាក់​បី​ដូច​ជា​​គ្មាន​ប្រ​សិទ្ធិ​ភាព​៕

អ្នក​ចូល​រួម​ចំណែក

លីវ សាន

អ្នក​យក​ព័ត៌មាន​

លោក លីវ សាន្ដ គឺជា​អ្នក​កាសែត​ជឿង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​​ទាំង​ខាង​ផ្នែក​យក​ព័ត៌មាន​សម្រាប់​វិទ្យុ និង​កាសែត​។ លោក​មាន​​មូល​ដ្ឋាន​​រស់​នៅ​ក្នុង​ខេត្ដ​សៀម​រាប​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។