កម្ពុជា​ចូល​រួម​តាម​ដាន​មើល​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​​អាម៉េរិក

កម្ពុជា​ចូល​រួម​តាម​ដាន​មើល​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​​អាម៉េរិក

កម្ពុជា​ចូល​រួម​តាម​ដាន​មើល​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​​អាម៉េរិក

ដាក់បញ្ចូលថ្ងៃ 7 November 2012, 18:01 AEST

ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​សម្រាប់​អាណត្តិ​ថ្មី​នៅ​សហរដ្ឋ​អាម៉េរិក។​ ស្ថាន​ទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា​បាន​អញ្ជើញ​អ្នក​នយោបាយ​កម្ពុជា​មួយ​ចំនួន​ពី​ខាង​រដ្ឋាភិបាល​, ​គណបក្ស​នយោបាយ​មួយ​ចំនួន​ ព្រម​ទាំង​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ឲ្យ​ចូលរួម​តាម​ដាន​ព្រឹត្តិការណ៍​បោះឆ្នោត​នេះ​ និង​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​នៅ​ទីក្រុង​ភ្នំពេញ​ពី​ម៉ោង​៩ ​ដល់​ម៉ោង​១២​ព្រឹក​នេះ។

លោក​ សុន ឆ័យ​ តំណាង​រា​ស្ត្រ​គណបក្ស​សមរង្ស៊ី​ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​តាមដាន​ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាម៉េរិក​នៅ​ស្ថានទូត​អាម៉េរិក​នៅ​ទីក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ថា​ ជា​ទូទៅ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​តាម​ដាន​នយោបាយ​សហរដ្ឋ​អាម៉េរិក​យល់​ថា​ បើ​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​នឹង​ជួយ​ដល់​ការ​ពង្រឹង​លទ្ធិប្រជាធិប​តេយ្យ​នៅ​ប្រទេស​កម្ពុជា​បាន​ប្រសើរ​ជាង​គណបក្ស​ប្រជាធិបតេយ្យ។​

(សំឡេង​លោក​ សុន ​ឆ័យ)

​លោក​ សុន ឆ័យ​ បាន​បន្ថែម​ថា​ ការ​យល់​ឃើញ​នេះ​ដោយសារ​តែ​ជំហរ​នយោបាយ​ការ​បរទេស​របស់​គណបក្ស​សាធារណរដ្ឋ​មាន​លក្ខណៈ​ច្បាស់​លាស់​ម៉ឹង​ម៉ាត់​ជាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ប្រកាន់​នយោបាយ​ការបរទេស​មាន​ភាព​ទន់​ភ្លន់​ជាង។​ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​លោក​ សុន​ ឆ័យ​ ពេញ​ចិត្ត​ចំពោះ​នយោបាយ​ការបរទេស​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​ភាព​ល្អប្រសើរ​ ប្រយ័ត្ន​ប្រយែង​ និង​នាំ​ឲ្យ​ស្ថាន​ភាព​ពិភព​លោក​មាន​ភាព​សុខសាន្ត។​

(សំឡេង​លោក​ សុន ​ឆ័យ)
លោក​ សុន ឆ័យ​ គិត​ថា​លោក​ Obama​ ប្រហែល​ជា​ទទួល​បាន​ជ័យជំនះ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។

(សំឡេង​លោក​ សុន ​ឆ័យ)

លោក​ សុន ឆ័យ​ បាន​បន្ដ​ថា​ ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាម៉េរិក​ហាក់​មាន​ការ​ចាប់​អារម្មណ៍​ទៅ​ទូទាំង​ពិភព​លោក​រាប់​បញ្ចូល​ទាំង​កម្ពុជា​ផង​ ដោយ​លោក​សង្ឃឹម​ថា​អ្នក​ដឹកនាំ​ អ្នក​នយោបាយ​កម្ពុជា​គួរ​រៀន​សូត្រ​ពី​គេ​ផង​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ប្រទេស​ប្រជាធិបតេយ្យ។​មាន​ជា​អាទិ៍ការ​ផ្ដល់​លទ្ធភាព​ឲ្យ​គណបក្ស​ប្រជែង​មាន​លទ្ធភាព​ប្រើ​ប្រព័ន្ធ​ទូរទស្សន៍​ឃោសនា,​ តម្លាភាព​ និង​មាន​គណៈកម្មាធិការ​បោះឆ្នោត​ជាតិ​ឯករាជ្យ។​

(សំឡេង​លោក​ សុន ​ឆ័យ)

ជា​ចុង​ក្រោយ​ លោក​ សុន ឆ័យ​ ចង់​ឲ្យ​កម្ពុជា​មាន​វេទិការ​ឆ្លើយឆ្លង​ស្ដីពី​គោល​នយោបាយ​រវាង​នាយក​រដ្ឋមន្ត្រី​ និង​បេក្ខជន​នាយករដ្ឋ​មន្ត្រី​ ដើម្បី​ជូន​ព័ត៌មាន​គោល​នយោបាយ​ដល់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ​ពេល​បោះឆ្នោត។

(សំឡេង​លោក​ សុន ​ឆ័យ)

លោក​បណ្ឌិត​ សុខ ទូច ​អ្នក​វិភាគឯ​ករាជ្យ​បាន​មាន​ប្រសាសន៍​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​នៅ​ថ្ងៃ​នេះ​យ៉ាង​ដូច្នេះ។

(សំឡេង​លោក​បណ្ឌិត​ សុខ ទូច)​​

លោក​បណ្ឌិត​ សុខ ទូច ​បាន​មាន​ប្រសាសន៍​បន្ត​ពី​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​សហរដ្ឋ​អាម៉េរិក​នៅ​ក្នុង​អាណត្តិ​លោក​ប្រធានាធិបតី​ Obama ​កន្លង​មក។

(សំឡេង​លោក​បណ្ឌិត​ សុខ ទូច)​

លោក​បណ្ឌិត​ សុខ ទូច ​បានមានប្រសាសន៍ថា ប្រសិន​បើ​បេក្ខជន​មក​ពីខា​ង​សាធារណរដ្ឋ​ឈ្នះ​នៅ​ថ្ងៃ​នេះនយោបាយការបរទេសសហរដ្ឋអាម៉េរិកនឹងមានការផ្លាស់ប្ដូរទាំងជាមួយកម្ពុជា និងប្រទេស​ដទៃ។

(សំឡេង​លោក​បណ្ឌិត​ សុខ ទូច)​

អំបាញ់មិញ​នេះ​ជា​ប្រសាសន៍​របស់​លោក​បណ្ឌិត​ សុខ ទូច ​អ្នក​វិភាគឯ​ករាជ្យ​យល់​ថាកា​រ​បោះឆ្នោត​នេះ​លោក​ Obama ​អាច​នឹង​ទទួល​បាន​ជ័យជំនះ។

នៅព្រឹកមិញនេះ ​Radio Australia ​មិន​អាច​ទំនាក់​ទំនង​ជាមួយ​មន្ត្រីរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​សុំ​យោបល់​ពី​បញ្ហា​នេះ​បាន​ទេ។

ខណៈ​ពេល​នេះ​លទ្ធផល​ដំបូង​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាម៉េរិក​ លោក​ Barack Obama ​បាន​ជាប់​ឆ្នោត​ជាថ្មី​ឡើង​វិញ​ហើយ៕

អ្នក​ចូល​រួម​ចំណែក

នាង សុវត្ថារ៉ា​

ពិធីករ/​ពិធីការិនី

ជា​អតីត​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ ក្រោយ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០២​ ពី​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ លោក​បាន​ចូល​បម្រើ​ការ​ងារ​នូវ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​, សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។