ក្រសួង​មហា​ផ្ទៃ​គ្រោង​ផ្លាស់​ប្តូរ​ប្រធាន​ពន្ធនាគារនៅ​ទូទាំង​ប្រទេស

ក្រសួង​មហា​ផ្ទៃ​គ្រោង​ផ្លាស់​ប្តូរ​ប្រធាន​ពន្ធនាគារនៅ​ទូទាំង​ប្រទេស

ក្រសួង​មហា​ផ្ទៃ​គ្រោង​ផ្លាស់​ប្តូរ​ប្រធាន​ពន្ធនាគារនៅ​ទូទាំង​ប្រទេស

ដាក់បញ្ចូលថ្ងៃ 7 November 2012, 18:03 AEST

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ​ប្រធាន​ពន្ធនាគារ​ទូទាំង​ប្រទេស​គ្រោង​នឹង​ផ្លាស់ប្តូរ​ ទៅ​វិញ​ទៅ​មក​ ដើម្បី​ឲ្យ​ដំណើរ​ការ​គ្រប់​គ្រង​ពន្ធនាគារ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។ 

លោក​ នុត​ សាអាន​ រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ ​បាន​មាន​ប្រសាសន៍​ថា​ តាម​គោល​ការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​ ប្រធាន​ពន្ធនាគារ​នៅ​ទូ​ទាំង​ប្រទេស​នឹង​ត្រូវ​ផ្លាស់​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​អស់។​ ការ​ផ្លាស់​ប្តូរ​នេះ​លោក​បញ្ជាក់​ថា​ ដើម្បី​ផ្លាស់​ប្តូរ​បរិយាកាស​ការងារ​ និង​ដក​ស្រង់​បទពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង​ពន្ធនាគារ​តូច​ និង​ធំ។​

(​សំឡេង​លោក​ នុត ​សាអាន)​

លោក​ នុត សាអាន ​មាន​ប្រសាសន៍​នេះ  នៅ​ខណៈ​ដែល​លោក​ចូលរួម​ពិធី​ផ្ទេរ​តំណែង​ប្រធាន​ពន្ធនាគារ​ខេត្ត​ចំនួន​បី​មាន​ខេត្ត​បាត់ដំបង,​ ខេត្ត​ពោធិសាត់​ និង​ខេត្ត​កោះកុង​ កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​នៅ​ស្នងការ​នគបាល​ខេត្ត​បាត់ដំបង។​

​ប្រធាន​ពន្ធនាគារ​បី​រូប​ដែល​ត្រូវ​ផ្ទេរ​តំណែង​រួម​មាន​ លោក​ កង ​សារ៉េន​ ប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ ផ្ទេរ​តំណែង​ទៅ​កាន់​ប្រធាន​ពន្ធនាគារ​ខេត្ត​ពោធិសាត់,​  លោក​ ងួន ​ឡាយ ​ប្រធាន​ពន្ធនាគារ​ខេត្ត​ពោធិសាត់​ ផ្លាស់​ទៅ​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​កោះកុង​ និង​លោក​ សំអុល​ ធារិទ្ធ​ ប្រធាន​ពន្ធនាគារ​ខេត្តកោះកុង​ ផ្ទេរ​តំណែក​មក​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង​វិញ។​

​លោក​ សំអុល ​ធារិទ្ធ ​ប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​បាន​អះអាង​ថា​ នេះ​ជា​មោទនភាព​របស់​លោក​ដែល​ក្រសួង​ប្រគល់​ភារកិច្ច​លោក​ពី​ការ​គ្រប់គ្រង​ពន្ធនាគារ​នៅ​ខេត្ត​កោះកុង​ដែល​មាន​អ្នក​ទោស​តិច​ ឲ្យ​មក​កាន់​ពន្ធនាគារ​ខេត្ត​បាត់ដំបង​មាន​អ្នក​ទោស​ច្រើន។​លោក​សន្យា​ថា​ នឹង​ខិតខំ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ។​

​លោក​ នុត សាអាន ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា​ ការ​ផ្ទេរ​តំណែង​ប្រធាន​ពន្ធនាគារ​ទៅ​វិញ​ទៅ​មក​នេះ​ ជា​វិញ្ញាសារ​មួយ​សម្រាប់​សាក​ល្បង​សមត្ថភាព​របស់​ប្រធាន​ពន្ធនាគារ​ទូទាំង​ប្រទេស។​

(សំឡេង​លោក​ នុត សាអាន)

​ការ​សម្រេច​ផ្ទេរ​តំណែង​ប្រធាន​ពន្ធនាគារ​ទៅ​វិញ​ទៅ​មក​នេះ​ ត្រូវ​បាន​សង្គម​ស៊ីវិល​សម្តែង​ការ​គាំទ្រ​ និង​សង្ឃឹម​ថា ​ការ​គ្រប់គ្រង​ពន្ធនាគារ​នៅ​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ​ទាំង​ការ​ផ្នែក​សុខភាព,​ ការ​ផ្តល់​ជំនាញ​ និង​ការ​គោរព​សិទ្ធិមនុស្ស​ជាដើម៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។