កម្ពុជា​​ប្រា​រព្ធ​ទិ​វា​ឯក​រាជ្យ​ជាតិ​៩ វិច្ឆិកា ដោយ​រីក​រាយ​ផង និង​សោក​សៅ​ផង

កម្ពុជា​​ប្រា​រព្ធ​ទិ​វា​ឯក​រាជ្យ​ជាតិ​៩ វិច្ឆិកា ដោយ​រីក​រាយ​ផង និង​សោក​សៅ​ផង

កម្ពុជា​​ប្រា​រព្ធ​ទិ​វា​ឯក​រាជ្យ​ជាតិ​៩ វិច្ឆិកា ដោយ​រីក​រាយ​ផង និង​សោក​សៅ​ផង

ដាក់បញ្ចូលថ្ងៃ 9 November 2012, 16:38 AEDT

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ប្រ​ជា​ពល​រដ្ឋ​ទូ​ទាំង​ប្រ​ទេស​បាន​រៀប​ចំ​ប្រារព្ធ​ទិ​វា​ជាតិ​ ៩ ​វិច្ឆិកា​ លើក​ទី​៥៩ ដែល​កម្ពុជា​បាន​ទទួល​ឯករាជ្យ ពី​អា​ណា​និ​គម​និយម​បារាំង។ប៉ុន្តែ​អ្នក​ចូល​រួម​ពិធី​ឆ្នាំ​នេះ​ មិន​មាន​អារម្មណ៍​សប្បាយ​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ។

ថ្នាក់​ដឹក​នាំ​ និង​ប្រ​ជា​ពល​រដ្ឋ​ បាន​នាំ​គ្នា​ប្រា​រព្ធ​ទិ​វា​ឯករាជ្យ​ ៩ វិច្ចិកា​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ដោយ​ទឹក​មុខ​ស្រស់​ថ្លា​ ប៉ុ​ន្តែ​នៅ​ក្នុង​ដួង​ចិត្ត​បង្កប់​នូវ​ភាព​សោក​សៅ។​ប្រ​ជា​ពល​រដ្ឋ​សប្បាយ​រីក​រាយ​ នៅ​ពេល​បាន​ឯក​រាជ្យ​ជាតិ​ជា​មួយ​គ្នា​នេះ​ក៏​ក្រៀម​ក្រំ​ ដោយ​សម្តេច​សីហនុ ដែល​ដណ្តើម​បាន​ឯក​រាជ្យ​នេះ​ពី​បា​រាំង​បាន​ចូល​សោយ​ទី​វង្គត់​នៅ​ឆ្នាំ​នេះ។​

លោក ស៊ន សឿន ចៅ​រង​ទី​១ សង្កាត់​រលួស​ ខណ្ឌ​ដង្កោ បាន​មក​ចូល​រួម​ក្នុង​ពិ​ធី​នេះ​នៅ​វិ​មាន​ឯករាជ្យ។​ លោក​បាន​បញ្ជាក់​អំ​ពី​អា​រម្មណ៍​នៅ​ពេល​មាន​ប្រា​រព្ធ​បុណ្យ​ជាតិ​នៅ​ឆ្នាំ​នេះ។​

(សំឡេង លោក ស៊ន សឿន) 

លោក​អនុ​សេ​នីយ៍​ត្រី ឈុន ហួរ និង​ក្រុម​អង្គភាព​ក៏​បាន​មក​ចូល​រួម​ក្នុង​ពិ​ធី​នេះ​ដែរ។​ លោក​បាន​មាន​ប្រ​សាសន៍​អំ​ពី​ការ​ចូល​រួម​ក្នុង​ទិ​វា​ឆ្នាំ​នេះ​ដែល​មិន​សូវ​សប្បាយ​ដូច​ឆ្នាំ​មុនៗ។​

(សំឡេង លោក ឈុន ហួរ)

យុវតី ធី ធីម សិស្ស​សា​លា​ចិន​បាន​បង្ហាញ​នូវ​ទឹក​ចិត្ត​នៅ​ពេល​កំពុង​ប្រារព្ធ​បុណ្យ​ឯក​រាជ្យ​ជាតិ​នា​ឆ្នាំ​នេះ។​

(សំឡេង យុវតី ធី ធីម)

សូម​បញ្ជាក់​ថា​ អ្នក​ចូល​រួម​នៅ​ក្នុង​ពិ​ធី​បុណ្យ​ឯក​រាជ្យ​ជាតិ​នា​ព្រឹក​ម៉ិញ​នេះ​ ភាគ​ច្រើន​មាន​ពាក់​បូរ​នៅ​ដើម​ទ្រូង​ កាន់​ទុក្ខ​ចំ​ពោះ​ការ​សោយ​ទី​វង្គត់​របស់​អតីត​ព្រះ​មហា​ក្សត្យ។​ នៅ​ជុំ​វិញ​វិ​មាន​ឯករាជ្យ ​គេ​ឃើញ​មាន​ការ​តាំង​ព្រះ​ឆា​យា​លក្ខណ៍​សម្តេច​សី​ហ​នុ​ នៅ​ពេល​ដណ្តើម​បាន​ឯករាជ្យ​កាល​ពី​៥៩​ឆ្នាំ​មុន​ និង​ព្រះ​ឆា​យា​លក្ខណ៍​​ដែល​មាន​ក្រ​ណាត់​ខ្មៅ​ព័ទ្ធ​ជុំ​វិញ។​ យុវ​តី​ជា​សិស្ស​ បាន​និ​យាយ​អំ​ពី​វីរ​ភាព​របស់​សម្តេច​តា។​

(សំឡេង យុវតី)

អ្នក​មីង​ ហ៊ឹម ទេស មក​ពី​ស្រុក​ល្វា​ឯម​ ខេត្ត​កណ្តាល​បាន​បួង​សួង​ឲ្យ​ស្តេច​សីហនុ​នៅ​តែ​ជា​អ្នក​ស្រោច​ស្រង់​ជាតិ​ជា​រៀង​រហូត។​

(សំឡេង អ្នកមីង ហ៊ឹម ទេស)

អ្នក​មីង​ ហ៊ឹម ​ទេស បាន​មាន​ប្រ​សាសន៍​ចង់​ឲ្យ​កូន​ខ្មែរ​ជួយ​ការ​ពារ​ឯក​រាជ្យ​ជាតិ​ដែល​ជា​ស្នា​ព្រះ​ហស្ថ​នេះ​ ឲ្យ​បាន​គង់​វង្ស៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។