ទំនាក់​ទំនង​កម្ពុជា​​សហរដ្ឋ​អា​ម៉េ​រិក​នឹង​គ្មាន​អ្វី​ប្រែ​ប្រួល​បន្ទាប់​ពី​អូ​បា​ម៉ា​ជាប់​ឆ្នោត​ជា​ថ្មី

ទំនាក់​ទំនង​កម្ពុជា​​សហរដ្ឋ​អា​ម៉េ​រិក​នឹង​គ្មាន​អ្វី​ប្រែ​ប្រួល​បន្ទាប់​ពី​អូ​បា​ម៉ា​ជាប់​ឆ្នោត​ជា​ថ្មី

ទំនាក់​ទំនង​កម្ពុជា​​សហរដ្ឋ​អា​ម៉េ​រិក​នឹង​គ្មាន​អ្វី​ប្រែ​ប្រួល​បន្ទាប់​ពី​អូ​បា​ម៉ា​ជាប់​ឆ្នោត​ជា​ថ្មី

ដាក់បញ្ចូលថ្ងៃ 9 November 2012, 16:56 AEDT

បន្ទាប់​ពី​លោក​ បារ៉ាក់ អូ​បា​ម៉ា​ ប្រ​ធានា​ធិប​តី​សហ​រដ្ឋ​អា​ម៉េ​រិក​បាន​ជាប់​ឆ្នោត​ជា​ប្រ​ធា​នា​ធិបតី​ជា​លើក​ទីពីរ​រួច​មក បណ្តា​មេ​ដឹក​នាំ​ជា​ច្រើន​ក្នុង​ពិ​ភព​លោក​បាន​ផ្ញើ​លិខិត​អប​អរ​សា​ទរ​ចំពោះ​ជ័យជំនៈ​របស់​លោក​លើ​បេក្ខ​ជន​មក​ពី​គណបក្ស​សាធា​រណ​រដ្ឋ​គឺ​លោក មីត រ៉ម​នី។​ នៅ​កម្ពុជា​ឯ​ណោះ​វិញ​ គេ​ក៏​សង្កេត​ឃើញ​ទាំង​ប្រ​មុខ​រដ្ឋា​ភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​ក៏​បាន​ផ្ញើ​លិខិត​អប​អរ​សាទរ​ចំពោះ​ជ័យជំនៈនេះ​ដែរ។

 

កាល​ពីថ្ងៃ​ទី ៨​ ខែ​វិច្ឆិកា ម្សិល​មិញ​នេះ នៅ​ក្នុ​ងសេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​​​​កម្ពុជា​បាន​អប​អរ​សា​ទរ​ចំ​ពោះ​ការ​ឈ្នះ​ឆ្នោត​សារ​ជា​ថ្មី និង​សូម​ស្វាគមន៍​ចំពោះ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​រដ្ឋបាល​របស់​លោក​ប្រ​ធា​នា​ធិបតី​ អូបា​ម៉ា​បាន​បង្ហាញ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​មុន ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អា​ម៉េ​រិក ហ៊ី​ឡារី គ្លីន​តុន បាន​ធ្វើ​ទស្សន​កិច្ច​ពីរ​ដង​ ហើយ​លោក​ប្រ​ធា​នា​ធិប​តី​ អូ​បា​ម៉ា​ បាន​គ្រោង​នឹង​មក​ដល់​នៅ​សប្តាហ៍​ក្រោយ​សម្រាប់​កិច្ច​ប្រ​ជុំ​កំពូល​របស់​អា​ស៊ាន។

ទាក់​ទង​ទៅ​នឹង​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អា​ម៉េ​រិក​ និង​កម្ពុជា​លោក​ អ៊ូ វីរៈ ប្រ​ធាន​មជ្ឈ​មណ្ឌល​កម្ពុជាបាន​ឲ្យ​ដឹង​ថា​នឹង​គ្មាន​អ្វី​ប្រែ​ប្រួល​នោះ​ទេ​ប្រ​សិន​បើ​គ្មាន​ព្រឹត្តិការណ៍​អ្វី​កើត​មាន​ឡើង​ដូច​ជា​ការ​រំ​លោភ​សិទ្ធិ​មនុស្ស និង​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​នៅ​កម្ពុជា​នោះ​ទេ។

(សំឡេង​លោក អ៊ូ វីរៈ)

ចំណែក​លោកបណ្ឌិត​ ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​ឯក​រាជ្យ​ក៏​បាន​ឲ្យ​ដឹង​ប្រ​ហាក់​ប្រ​ហែល​គ្នា​ដែរ​ថា​ទំនាក់​ទំនង​រវាង​ប្រ​ទេស​ទាំង​ពីរ​នឹង​គ្មាន​អ្វី​​ប្រែ​ប្រួល​ច្រើន​នោះ​ទេ​ដោយ​សារ​តែ​កម្ពុជា​ ជា​ប្រទេស​តូច ហើយ​សហរដ្ឋ​អា​ម៉េ​រិក​ក៏​គ្មាន​ផល​ប្រ​យោជន៍​អ្វី​ច្រើន​ពី​ប្រទេស​កម្ពុជា​ផង​ដែរ ក្រៅ​ពី​ចង់​ឃើញ​ប្រទេស​កម្ពុជា​កាន់​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ត្រឹម​ត្រូវ​ និង​គោរព​សិទ្ធិ​មនុស្ស។

(សំឡេង​លោក ឡៅ ម៉ុង​ហៃ)

ទាក់​ទង​ទៅ​នឹង​នយោ​បាយ​ការ​បរទេស​​របស់​សហ​រដ្ឋ​អា​ម៉េ​រិក​ ចំពោះ​បណ្តា​ប្រ​ទេស​នៅ​អាស៊ី ទាំង​លោក​អ៊ូ វីរៈ និង​លោក​បណ្ឌិត​ឡៅ​ ម៉ុង​ហៃ យល់​ឃើញ​ដូច​គ្នា​ថា​ជា​យុទ្ធ​សាស្រ្ត​ក្នុង​ការ​ទប់​ទល់​ជា​មួយ​នឹង​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​មកលើ​បណ្តា​ប្រ​ទេស​ទាំង​នោះ​ ហើយ​ជា​ការ​ប្រ​សើរ​ដែល​ប្រ​ទេស​កម្ពុជា​មាន​នយោ​បាយ​កណ្តាល ដោយ​គ្មាន​ទំនោរ​ទៅ​រក​ប្រ​ទេស​ណា​មួយ​ខ្លាំង​ពេក​នោះ។

(សំឡេង​លោក អ៊ូ វីរៈ)

សូម​បញ្ជាក់​ថា​ប្រ​ធា​នា​ធិប​តី​សហរដ្ឋ​អា​ម៉េ​រិក និ​ងមេ​ដឹក​នាំ​ប្រ​ទេសមហា​អំណាច​ដទៃ​ទៀត​ដូច​ជា​ចិន រុស្ស៊ី ជប៉ុន កូរ៉េ​ ជា​ដើម​នឹង​ជួ​បប្រ​ជុំ​គ្នា​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​នេះ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។