ពល​រដ្ឋ​​មួយ​ចំ​នួន​ក្នុង​ក្រុង​សៀម​រាប ពេញ​ចិត្ត​ចំ​ពោះ​ការ​ទទួល​បាន​ប័ណ្ណ​​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ ​

ពល​រដ្ឋ​​មួយ​ចំ​នួន​ក្នុង​ក្រុង​សៀម​រាប ពេញ​ចិត្ត​ចំ​ពោះ​ការ​ទទួល​បាន​ប័ណ្ណ​​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ ​

ពល​រដ្ឋ​​មួយ​ចំ​នួន​ក្នុង​ក្រុង​សៀម​រាប ពេញ​ចិត្ត​ចំ​ពោះ​ការ​ទទួល​បាន​ប័ណ្ណ​​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ ​

ដាក់បញ្ចូលថ្ងៃ 9 November 2012, 16:53 AEDT

កាល​​ពី​​រសៀល​ថ្ងៃ​ទី ៧ ខែ​វិ​ច្ឆិកា​នេះ​ ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន ដែល​រស់​នៅ​ក្នុង​សង្កាត់​ចំ​នួន​២ ក្នុង​ក្រុង​សៀម​រាប ខេត្ត​សៀម​រាប បាន​សម្តែង​នូវ​ការ​សប្បាយ​ចិត្ត ក្នុង​ខណៈ​ពេល​ដែល​ពួក​គេ​ ទទួល​បាន​ប័ណ្ណ​​កម្ម​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​របស់​ខ្លួន​ ដោយ​ស្រប​ច្បាប់​​ពី​អា​ជ្ញា​ធរ​ខេត្ត ​ហើយ​សង្ឃឹម​ថា​ជីវ​ភាព​រស់​នៅ​នឹង​កាន់​តែ​ប្រ​សើរ តាម​រយៈ​នៃ​ការ​ប្រើ​ប្រាស់​ប័ណ្ណ​នេះ ក្នុង​ការ​ប្រ​កប​របរ​រក​ស៊ី​ប្រ​ចាំ​ថ្ងៃ ។

​ខណៈ​ពេល​ដែល​ទទួល​បានប័ណ្ណ​​កម្ម​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​​ ដោយ​ស្រប​ច្បាប់​​ពី​អា​ជ្ញា​ធរ​ខេត្ត​​​សៀម​រាប​​ ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន បាន​សម្តែង​នូវ​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង ហើយ​បាន​អះ​អាង​ប្រាប់ Radio Australia យ៉ាង​ដូច្នេះ ។


( សំ​ឡេង ប្រ​ជា​ពល​រដ្ឋ៣​នាក់ )

​​ប្រ​ធាន​មន្ទីរ​រៀប​ចំ​ដែន​ដី​ នគរូប​នីយ​កម្ម សំ​ណង់ និង​សុរិ​យោ​ដី​ខេត្ត​សៀម​រាប​ លោក​ សែ សាមុត បាន​មាន​ប្រ​សាសន៍​ថា មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ចំ​នួន៣​៤៥​ប័ណ្ណត្រូវ​បាន​ចែក​ជូន​ដល់​ប្រ​ជា​ពល​រដ្ឋ​​នៅ​សង្កាត់​ចំ​នួន​២ គឺ​សង្កាត់​សាលា​កំ​រើក មាន​ចំ​នួន​២៦​ប័ណ្ណ និង សង្កាត់​ស្វាយ​ដង្គំ​មាន​​ចំនួន៣១៩​ប័ណ្ណ ហើយ​ប័ណ្ណ​កម្ម​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​នេះ ពិត​ជា​មាន​សារៈ​សំ​ខាន់​បំ​ផុត សម្រាប់​ជីវ​ភាព​រស់​នៅ​របស់​ពួក​គាត់ ។

( សំ​ឡេង លោក​ សែ សាមុត )

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ស៊ូ ភិ​រិន្ទ អភិ​បាល​ខេត្ត​សៀម​រាប​ បាន​ទទួល​​ស្គាល់​ថា មាន​ការ​យឺត​យ៉ាវ មុន​នឹង​ធ្វើ​ការ​បែង​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​នេះ ជូនដល់​​ប្រ​ជា​ពល​រដ្ឋ ។

( សំ​ឡេង លោក​ សែ សាមុត )

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ មាន​ពល​រដ្ឋ​មួយ​ចំ​នួន​ទៀត ​ដែល​មិន​ទាន់​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​ដោយ​ស្រប​ច្បាប់​នោះ ក៏​បាន​សម្តែង​នូវ​ការ​​អបអរ​សាទរ​​ចំ​ពោះ​ប្រ​ជា​ពល​រដ្ឋ​ ដែល​ទទួល​បាន​ប័ណ្ណ​​កម្ម​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​របស់​ខ្លួន​ដោយ​ស្រប​ច្បាប់​​​នេះ ប៉ុន្តែ​អ្វី​ដែល​សំ​ខាន់​នោះ ​ពួក​គាត់​សំ​ណូម​ពរ​ដល់​អា​ជ្ញា​ធរ​ខេត្ត​និង​អង្គ​ភាព​ជំ​នាញ ជួយ​ពន្លឿន​ការ​ងារ​នេះ ឲ្យ​ប្រ​ជា​ព​ល​រដ្ឋ​ទាំង​អស់ ទទួល​បាន​ប័ណ្ណ​​កម្ម​សិទ្ធិដោយ​ស្រប​ច្បាប់​​​​ គ្រប់​ៗ​គ្រួ​សារ ។

សូម​បញ្ជាក់​ថា ​នៅ​ពេល​ខាង​មុន​នេះ មន្ទីរ​រៀប​ចំ​ដែន​ដី​ នគរូប​នីយ​កម្ម សំ​ណង់ និង​សុរិ​យោ​ដី​ខេត្ត​សៀម​រាប​ នឹង​បន្ត​​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​នេះ​ជូន​ដល់​ប្រ​ជា​ពល​រដ្ឋ​មួយ​ផ្នែក​របស់​ភូមិ​តា​ភុល , ភូមិ​ស្ទឹង​ថ្មី និង ភូមិ​សាលា​កន្សែង ក្នុង​សង្កាត់​ស្វាយ​ដង្គំ និង​ត្រៀម​បិទ​ផ្សាយ​ជា​សាធារណៈ សម្រាប់​ភូមិបឹង , ភូមិ​ក្រ​សាំង ក្នុង​សង្កាត់​ជ្រាវ និង ភូមិ​ស្វាយ​ដង្គំ ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ៕​

 

ប្រធាន​បទ៖

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។