ពិព័រណ៍​សិល្បៈ​ស្នាដៃ​ក្រុមយុវសិល្បករ​ និង​សហគមន៍​មួយ​​នៅ​​ទីក្រុង​ភ្នំពេញ

ពិព័រណ៍​សិល្បៈ​ស្នាដៃ​ក្រុមយុវសិល្បករ​ និង​សហគមន៍​មួយ​​នៅ​​ទីក្រុង​ភ្នំពេញ

ពិព័រណ៍​សិល្បៈ​ស្នាដៃ​ក្រុមយុវសិល្បករ​ និង​សហគមន៍​មួយ​​នៅ​​ទីក្រុង​ភ្នំពេញ

ដាក់បញ្ចូលថ្ងៃ 12 November 2012, 18:29 AEST

កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​១១​ ខែ​វិច្ឆិកា​ ម្សិល​មិញ​នេះ​ ពិព័រណ៍​សិល្បៈ​ដែល​មាន​ឈ្មោះ​ថា​ សិ្នទ​ស្នាល​ របស់​គំរោង​សិល្បៈ​ស-ស​ ត្រូវ​បាន​សម្ពោធ​បើក​ឲ្យ​សាធារណជន​ចូលរួម​ទស្សនា​នៅ​អគារ​បូឌិញ​ ដោយ​មាន​អ្នក​ចូលរួម​ទស្សនា​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ជា​ជាង​២០០​នាក់។

លោក​ វុធ លីណូ ​នាយក​គំរោង​សិល្បៈ​ស-ស ​បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia​ ពី​ការ​រៀបចំ​ឡើង​នូវ​ពិព័រណ៍​សិល្បៈ​ស្និទស្នាល​នេះ​ ដោយ​ក្រុម​ស្សិស​សិល្បៈ​វ័យក្មេង​ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ចំនួន​២០​រូប​ និង​អ្នក​នៅ​ក្នុង​សហគមន៍​បូឌិញ​នេះ​ផ្ទាល់​មួយ​ចំនួន​ចូលរួម​។​

(សំឡេងលោក វុធ លីណូ) ​

លោក ​វុធ លីណូ​ បាន​មាន​ប្រសាសន៍​បន្ថែម​ពី​គោល​បំណង​ពីរ​ចំបង​នៃ​ការ​រៀបចំ​ពិព័រណ៍​សិល្បៈ​នេះ​ឡើង ​ក្នុង​ឱកាស​មហោ​ស្រព​សិល្បៈ​យុវជន។​

(សំឡេងលោក វុធ លីណូ) ​

លោក ​វុធ លីណូ​ ក៏​បាន​បង្ហាញ​ពី​ចំនុច​មួយ​ចំនួន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​សហគមន៍​បូឌិញ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ និង​មាន​ការ​យល់​ច្រឡំ។​

(សំឡេងលោក វុធ លីណូ) ​

លោក ​វុធ លីណូ ​មាន​ប្រសាសន៍​ថា ​ពិព័រណ៍​ស្និទស្នាល​នេះ​ បង្ហាញ​ពី​ការ​នាំ​យក​សិល្បៈ​ទៅ​ជិត​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ និង​មាន​បង្ហាញ​នូវ​ចំលាក់​ ការងារ​សំឡេង​ រូបថត​ និង​វីដេអូ​ ព្រម​ទាំង​មាន​ការ​បញ្ចាំង​វីដេអូ​បែប​សហគមន៍​ផង​ដែរ។

(សំឡេងលោក វុធ លីណូ)

​លោក ​វុធ លីណូ​ បាន​ឲ្យ​ដឹង​ថា​ ពិព័រណ៍​សិល្បៈ​នេះ​នឹង​ដាក់​ជូន​សាធារណ​ជន​ចូល​ទស្សនា​ពី​ថ្ងៃទី​១១ ​ដល់ថ្ងៃទី​១៨ ​ខែ​វិច្ឆិកា​ ពី​ម៉ោង​ ២​រសៀល​ដល់​ម៉ោង​ ៦​យប់​ ហើយ​ដែល​មាន​ទីតាំង​នៅ​អគារ​បូឌិញ​ ច្រក​ចូល​មហាវិធី​សុធារស​ កែង​ផ្លូវ​លេខ​២៩៤។​

(សំឡេងលោក វុធ លីណូ)

សព្វ​ថ្ងៃ​នេះ​ អគារ​បូឌិញ​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ប្រមាណ​ជា​៣​ពាន់​នាក់​ ដែល​នៅ​ក្នុង​ទសវត្ស​ទី​៦០​ អគារ​នេះ​គឺ​ជា​អគារ​របស់​សាលា​ក្រុង​ ហើយ​ជា​គំរូ​មួយ​ក្នុង​ចំណោម​គំរូ​ដំបូង​ៗ​នៃ​អគារ​ស្នាក់​នៅ​ច្រើន​ជាន់​មាន​តម្លៃ​ទាប​ និង​ពេល​នោះ​សង់​ឡើង​សម្រាប់​សិល្បករ​ បុគ្គលិក​ធ្វើ​ការ​ផ្នែក​វប្បធម៌​ និង​បុគ្គលិក​សាលា​ក្រុង៕

អ្នក​ចូល​រួម​ចំណែក

នាង សុវត្ថារ៉ា​

ពិធីករ/​ពិធីការិនី

ជា​អតីត​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ ក្រោយ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០២​ ពី​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ លោក​បាន​ចូល​បម្រើ​ការ​ងារ​នូវ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​, សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។