មគ្គុ​ទេសក៏​ទេស​ចរណ៍​ខេត្ត​សៀម​រាប រិះ​គន់​ពី​តម្លៃ​លក់​វត្ថុ​អនុ​ស្សា​វរីយ៍​នៅ​ប្រាសាទ​បន្ទាយ​ស្រី

មគ្គុ​ទេសក៏​ទេស​ចរណ៍​ខេត្ត​សៀម​រាប រិះ​គន់​ពី​តម្លៃ​លក់​វត្ថុ​អនុ​ស្សា​វរីយ៍​នៅ​ប្រាសាទ​បន្ទាយ​ស្រី

មគ្គុ​ទេសក៏​ទេស​ចរណ៍​ខេត្ត​សៀម​រាប រិះ​គន់​ពី​តម្លៃ​លក់​វត្ថុ​អនុ​ស្សា​វរីយ៍​នៅ​ប្រាសាទ​បន្ទាយ​ស្រី

ដាក់បញ្ចូលថ្ងៃ 13 November 2012, 18:19 AEDT

មគ្គុ​ទេសក៏​ទេស​ចរណ៍​ខេត្ត​សៀម​រាប បាន​ធ្វើ​ការ​រិះ​គន់​ដល់​អ្នក​លក់​វត្ថុ​អនុ​ស្សាវ​រីយ៍នៅ​តំ​បន់​ប្រាសាទ​បន្ទាយ​ស្រី ក្នុង​ស្រុក​បន្ទាយ​ស្រី ដែល​បាន​លក់​ទំ​និញ​មួយ​ចំ​នួន មាន​តម្លៃ​ថ្លៃ​ជាង​តំ​បន់​ដទៃ ដែល​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេស​ចរ​មួយ​ចំ​នួន សម្តែង​នូវ​ការ​មិន​ពេញ​ចិត្ត ហើយ​សុំ​ឲ្យ​អា​ជ្ញា​ធរជួយ​មាន​វិ​ធាន​ការ។

លោក ប៊ុន ហាក់ ជា​មគ្គុទេសក៏​ទេសចរណ៍​ភា​សា​ថៃ​​នៅ​​ខេត្ត​សៀម​រាប បាន​ឲ្យ​ដឹង​ថាការ​លក់​វត្ថុ​អនុស្សាវ​រីយ៍​ពី​សំ​ណាក់​អ្នក​លក់​ដូរ​នៅ​​​តំ​បន់​ប្រាសាទ​បន្ទាយ​ស្រី ក្នុង​ស្រុក​បន្ទាយ​ស្រី ដែល​មាន​តម្លៃ​ថ្លៃ​ជាង​តំ​បន់​ដទៃនោះ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេស​ចរណ៍​មួយ​ចំ​នួន សម្តែង​នូវ​ការ​មិន​ពេញ​ចិត្ត និង មាន​ការ​រិះ​គន់​ផង​ដែរ ហើយ​ចំ​ពោះ​រូប​លោក​ក៏ត្រូវ​បាន​អ្នក​លក់​ដូរ​ ចោទ​ប្រ​កាន់​ថា មិន​ចេះ​ជួយ​ខ្មែរ​គ្នា​ឯង​ទៀត​ផង ដូច្នេះ​ប្រ​ការ​សំ​ខាន់​នោះ សុំ​ឲ្យ​អា​ជ្ញា​ធរ​​ជួយ​មាន​វិ​ធាន​ការលើ​បញ្ហា​នេះ​ផង​ ។

(សំ​ឡេង​លោក ប៊ុន ហាក់)​

បង​ស្រី​ម្នាក់​ឈ្មោះ ឡំ ជាអ្នក​លក់​វត្ថុ​អនុ​ស្សាវ​រីយ៍នៅ​តំ​បន់​ប្រាសាទ​បន្ទាយ​ស្រី​​បាន​​​អះ​អាង​ថា បច្ចុប្ប​ន្ន​ តម្លៃ​លក់​វត្ថុ​អនុ​ស្សាវ​រីយ៍នៅ​តំ​បន់នេះ មិន​ថ្លៃ​នោះ​ទេ ។​

(សំ​ឡេង​បង​ស្រី​ ឡំ)​

ជា​មួយ​នឹង​បញ្ហា​តម្លៃ​នេះ​ លោក ម៉ឹង វុទ្ធី ​អភិ​បាល​ស្រុក​បន្ទាយ​ស្រី បាន​មាន​ប្រ​សាសន៍​ប្រាប់​ Radio Australia តាម​ប្រ​ព័ន្ធ​ទូរ​ស័ព្ទកាល​ពី​ព្រឹក​មិញ​នេះ យ៉ាង​ដូច្នេះ។​

(សំ​ឡេង​លោក ម៉ឹង វុទ្ធី)​

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះដែរ Radio Australia ​មិន​អាច​ធ្វើ​ការ​ទំ​នាក់​ទំ​នង ​សុំ​ការ​​បក​ស្រាយ​បញ្ជាក់​ពី​​ថ្នាក់​ដឹក​នាំ​មន្ទីរ​ទេស​ចរណ៍​ខេត្ត​សៀម​រាប​បាន​ទេ ​តាម​ប្រ​ព័ន្ធ​ទូរ​ស័ព្ទកាល​ពី​ព្រឹក​មិញ​នេះ ​។

​សូម​បញ្ជាក់​ថា រយៈ​កាល​កន្លង​មក មាន​ភ្ញៀវ​ទេស​ចរណ៍​បរ​ទេស​មួយ​ចំ​នួន ​ក៏​ធ្លាប់​បាន​ធ្វើ​ការ​រិះ​គន់​ផង​ដែរ ចំ​ពោះ​តម្លៃថ្លៃ​នៃ​ការ​លក់​វត្ថុ​អនុ​ស្សាវ​រីយ៍​នៅ​ក្នុង​ខេត្ត​សៀម​រាប ដែល​ធ្វើ​ភ្ញៀវ​មួយ​ចំនួន​មាន​ការ​រា​រែក​ក្នុង​ចិត្ត​ក្នុង​ការ​សម្រេច​ចិត្ត​​ទិញ​ទំ​និញ​​ទាំង​នោះ៕ 

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។