សប្ដាហ៍​នៃ​សមាជ​ប្រជាជន​អាស៊ាន​នៅ​កម្ពុជា

សប្ដាហ៍​នៃ​សមាជ​ប្រជាជន​អាស៊ាន​នៅ​កម្ពុជា

សប្ដាហ៍​នៃ​សមាជ​ប្រជាជន​អាស៊ាន​នៅ​កម្ពុជា

ដាក់បញ្ចូលថ្ងៃ 13 November 2012, 18:17 AEST

ព្រឹត្តិការណ៍​សមាជ​ប្រជាជន​អាស៊ាន​នឹង​ចាប់​ផ្ដើម​រយៈពេល​៤​ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ​ ពី​រសៀល​ថ្ងៃទី​១៣​ ដល់​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១២​នេះ ​គឺ​ជា​បាន​រៀបចំ​ឡើង​ដោយ​បណ្ដាញ​ពហុវិស័យ​របស់​ប្រជាជន​ថ្នាក់​ក្រោម​នៅ​កម្ពុជា។​ 

កាល​ពីព្រឹ​កម្សិញ​នេះ ​កញ្ញា លី ពិសី ​តំណាង​មួយ​រូប​នៃ​បណ្ដាញ​​​ពហុវិស័យ​របស់​ប្រជាជន​ថ្នាក់​ក្រោម​ បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ថា​បណ្ដាញ​នេះ​​បាន​ចង​ក្រង​បង្កើត​តាំង​ពី​ឆ្នាំ​២០១០​មក​ ដោយ​រួម​មាន​ជា​អាទិ៍​ ​កសិករ, ​អ្នកនេសាទ,​ សកម្មជន​ព្រៃឈើ,​ សកម្មជន​ដីធ្លី,​ ប្រជាជន​ទី​ទាល់​ក្រ,​ សកម្មជន​បញ្ហា​ស្ត្រី,​ សកម្មជន​ពលកម្ម,​ អ្នក​រកស៊ី​ផ្លូវភេទ​ និង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ជាដើម។

(សំឡេងកញ្ញា​ លី ពិសី)​

កញ្ញា លី ពិសី ​ក៏​បាន​លើក​ឡើង​ពី​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​រៀបចំ​ឡើង​នូវ​សមាជ​ប្រជាជន​ដោយ​ប្រជាជន​នេះ នៅ​ក្រោយ​ពេល​ដែល​ប្រជាពលរដ្ឋ​មិន​បាន​ដឹង​ពី​អាស៊ាន​បាន​ទទួល​ព័ត៌មាន​ពី​អាស៊ាន។​

(សំឡេងកញ្ញា​ លី ពិសី)​

កញ្ញា លី ពិសី ​បាន​បង្ហាញ​ពី​ការ​ដាក់​ឈ្មោះ​ព្រឹត្តិការណ៍​ជួបជុំ​ប្រជាជន​នេះ​ថា​ សមាជ​ប្រជាជន​អាស៊ាន។

(សំឡេងកញ្ញា​ លី ពិសី)​

កញ្ញា លី ពិសី​ បាន​មាន​ប្រសាសន៍​ពី​សមាជ​នេះ​ដែល​នឹង​ពិភាក្សា​ពី​បញ្ហា​របស់​ប្រជាជន​នៅ​កម្ពុជា​ និង​នៅ​ក្នុង​តំបន់​អាស៊ាន។​

(សំឡេងកញ្ញា​ លី ពិសី)​

កញ្ញា លី ពិសី​ បាន​បន្ត​ថា​ ជាមួយ​នឹង​ការ​រក​មូលហេតុ​នៃ​បញ្ហា​ សមាជ​នឹង​ព្យាយាម​រក​ដំណោះ​ស្រាយ​ផង​ដែរ។​

(សំឡេងកញ្ញា​ លី ពិសី)​

កញ្ញា លី ពិសី ​បាន​ឲ្យ​ដឹង​ថា​សមាជ​នេះ​នឹង​មាន​អ្នក​ចូលរួម​ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ ពីរ​ពាន់​នាក់​ និង​ពីរ​រយ​នាក់​មក​ពី​ថ្នាក់​តំបន់។

(សំឡេងកញ្ញា​ លី ពិសី)​

អំបាញ់មិញ​នេះ​គឺជា​ប្រសាសន៍​របស់​កញ្ញា លី ពិសី​ ស្ដី​ពី​ប្រធាន​បទ​ធំ​ៗ​ទាំង​៥​នៃ​សមាជ​ប្រជាជន​អាស៊ាន​នេះ។

​កញ្ញា លី ពិសី​ បាន​ឲ្យ​ដឹង​ថែម​ទៀត​ផង​ដែរ​ពី​ជំហរ​របស់​សមាជ​ប្រជាជន​អាស៊ាន​ ជា​សមាជ​អហិង្សា​សកម្ម​ រក្សា​សន្តិភាព​ មិន​ប្រឆាំង​រដ្ឋាភិបាល​ ឬ​ថ្នាក់ដឹកនាំ​ណាមួយ​ មិន​បរិហាកេរ្តិ៍​ មិន​បម្រើ​គណបក្ស​នយោបាយ​ណាមួយ​ ឬ​សាសនា​ណាមួយទេ​។

(សំឡេងកញ្ញា​ លី ពិសី)​

អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវ កេក ​ប្រធាន​អង្គការ​លីការ​ដូ​បាន​មាន​ប្រសាសន៍​ថា ​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ទទួល​ព័ត៌មាន​ និង​បញ្ចេញមតិ។​

(សំឡេង​អ្នកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវ កេក)​

លោក ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ក៏​មាន​ទស្សន​ជា​វិជ្ជមាន​ចំពោះ​ការ​ធ្វើ​សមាជ​នេះ​ផង​ដែរ។

(សំឡេង​លោក ផៃ ស៊ីផាន)​

សមាជ​ប្រជាជ​ន​អាស៊ាន​ នឹង​ចាប់​ផ្តើម​ដោយ​ការ​សម្ដែង​សិល្បៈ​ក្នុង​បញ្ចេញ​នូវ​ទស្សនៈ​របស់​ក្រុម​សហគមន៍​នានា​នៅ​ក្នុង​សហគមន៍​ បន្ទាប់​មក​នឹង​មាន​ការ​បើក​ជា​វេទិកា​ពិភាក្សា​តាម​ក្រុម​នៅ​តាម​ទីតាំង​ឯកជន​មួយ​ចំនួ​ន ​មុន​នឹង​ការ​ប្រារព្ធ​សមាជ​ជា​វេទិកា​ធំ​នៅ​ថ្ងៃទី​១៥​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ ដែល​ក៏​នឹង​ស្វាគមន៍​ឲ្យ​មាន​ការ​ចូលរួម​ពី​សាធារណជន​ផង​ដែរ៕​ 

អ្នក​ចូល​រួម​ចំណែក

នាង សុវត្ថារ៉ា​

ពិធីករ/​ពិធីការិនី

ជា​អតីត​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ ក្រោយ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០២​ ពី​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ លោក​បាន​ចូល​បម្រើ​ការ​ងារ​នូវ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​, សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។