សន្និសីទ​សិល្បៈ​យុវជន​ខ្មែរ​លើ​ប្រធានបទ​អត្ត​សញ្ញាណ, ​ការ​ថែរក្សា​ និង​ការ​អភិវឌ្ឍ​វិស័យ​សិល្បៈ

សន្និសីទ​សិល្បៈ​យុវជន​ខ្មែរ​លើ​ប្រធានបទ​អត្ត​សញ្ញាណ, ​ការ​ថែរក្សា​ និង​ការ​អភិវឌ្ឍ​វិស័យ​សិល្បៈ

សន្និសីទ​សិល្បៈ​យុវជន​ខ្មែរ​លើ​ប្រធានបទ​អត្ត​សញ្ញាណ, ​ការ​ថែរក្សា​ និង​ការ​អភិវឌ្ឍ​វិស័យ​សិល្បៈ

ដាក់បញ្ចូលថ្ងៃ 13 November 2012, 18:18 AEST

នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ សិល្បករ​ជើង​ចាស់​ និង​ក្រុម​សិល្បៈ​ជំនាន់​ក្រោយ​ មក​ពី​ស្រុក​ និង​ខេត្ត​នានា​ បាន​មក​ចូលរួម​នៅ​ក្នុង​សន្និសីទ​សិល្បៈ​យុវជន​ នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ពិភាក្សា​គ្នា​ទៅ​លើ​បញ្ហា​ អត្ត​សញ្ញាណ, ​ការថែរក្សា​ និង​ការ​អភិវឌ្ឍ​វិស័យ​សិល្បៈ​ខ្មែរ​ នៅ​ក្នុង​ពេល​ដែល​មាន​សកល​ភាវូនីយកម្ម​វប្បធម៌។

សិល្បករ​សម័យ​ចាស់​ និង​សម័យ​ថ្មី ​បាន​នាំ​គ្នា​ជជែក​អំពី​ការ​រក្សា​អត្ត​សញ្ញាណ​សិល្បៈ​ខ្មែរ​ និង​រក​មធ្យោបាយ​អភិវឌ្ឍន៍​វិស័យ​សិល្បៈ​ខ្មែរ​ឲ្យ​ថ្គុំថ្គើង។​

កិច្ច​ពិភាក្សា​នេះ​ មាន​អ្នក​ចូលរួម​ពី​អ្នក​ស្រាវជ្រាវ​ សិល្បករ​ជំនាន់​ដើម​ និង​សិល្បករ​បច្ចុប្បន្ន​ ដូច​ជា​ លោក​ អៀង​ ស៊ីថុល​ លោក​ សុះ ម៉ាច​។​

លោក​ សំអាង ​សម​ ទីប្រឹក្សា​របស់​ក្រសួង​វប្បធម៌​ បាន​មាន​ប្រសាសន៍​ថា​ អត្ត​សញ្ញាណ​ សិល្បៈ​ខ្មែរ​ជា​ដួង​ព្រលឹង​វប្បធម៌​ខ្មែរ។ ​កាលណា​ខ្មែរ​យល់​ដឹង​អំពី​សញ្ញាណ​រ​បស់​ខ្លួន​ហើយ​ វប្បធម៌​បរទេស​មិន​អាច​សាប​ព្រោះ​បាន​នោះ​ទេ។​

(សំឡេង​លោក​ សំអាង សម)​

អ្នកស្រី​ ប៉ែន ហ៊ុន ​នាយក​ផ្នែក​សិល្បៈ​នៃ​មហោស្រព​សិល្បៈ​យុវជន​ខ្មែរ​ ឆ្នាំ​២០១២​ បាន​មាន​ប្រសាសន៍​ថា​ ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ​ គឺ​គ្រប់​គ្នា​ត្រូវ​ជួយ​គាំទ្រ​វិស័យ​សិល្បៈ​ខ្មែរ។​

(សំឡេង​អ្នកស្រី​ ប៉ែន ហ៊ុន)​

មន្រ្តី​វប្បធម៌​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ ការ​គាំទ្រ​ចំពោះ​សិល្បៈ​វប្បធម៌​ខ្មែរ​មាន​ការ​ធ្លាក់​ចុះ​ ដោយ​ការ​សំដែង​សិល្បៈ​ខ្មែរ​មិន​សូវ​មា​ន​អ្នក​ទស្សនា​ សិល្បករ​បុរាណ​ខ្មែរ​ស្ទើរ​បាត់​អាជីព​ ហើយ​សិស្ស​មិន​សូវ​ចាប់​អារម្មណ៍​ចូល​រៀន​វិស័យ​សិល្បៈ​ផ្នែក​បុរាណ។​

អ្នកស្រី​ ប៉ែន ហ៊ុន ​ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​វប្បធម៌​ និង​អាស៊ាន​នៃ​ក្រសួង​វប្បធម៌​ បាន​លើក​អំពី​ផលប្រយោជន៍​វិស័យ​សិល្បៈ​ខ្មែរ​នៅ​ក្នុង​សង្គម។​

(សំឡេង​អ្នកស្រី​ ប៉ែន ហ៊ុន)​

សូម​បញ្ជាក់​ថា​ នេះ​គឺ​ជា​លើក​ទី​៦​ ហើយ​ដែល​មាន​ការ​បង្កើត​មហោ​ស្រព​សិល្បៈ​យុវជន​ខ្មែរ។​

អ្នកស្រី​ ប៉ែន ហ៊ុន ​បាន​លើក​អំពី​លទ្ធផល​ជា​ផ្លែផ្កា​ដែល​បាន​ពី​មហោស្រព​សិល្បៈ​យុវជន​ខ្មែរ​ពី​មុន។​

(សំឡេង​អ្នកស្រី​ ប៉ែន ហ៊ុន)​

សូម​បញ្ជាក់​ថា​ មហោស្រព​សិល្បៈ​យុវជន​ខ្មែរ​ចាប់​ផ្តើម​ពីថ្ងៃទី​១០​ ដល់​ទី​១៦​ ខែ​វិច្ឆិកា​នេះ​ ដែល​មាន​ការ​សំដែង​សិល្បៈ​នៅ​រោង​មហោស្រព​ចេនឡា ​និង​រោង​ល្ខោន​សិល្បៈ​ក្រសួង​វប្បធម៌​ ការ​តាំង​ពិព័រណ៍​សូនរូប​នៅ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ និង​សន្និសីទ​មហោស្រព​សិល្បៈ​យុវជន​ខ្មែរ​នេះ៕

អ្នក​ចូល​រួម​ចំណែក

សរ សុវណ្ណារ៉ា​

អ្នក​យក​ព័ត៌មាន​

លោក សរ សុវណ្ណារ៉ា គឺជា​អ្នក​កាសែត​ជើង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​។ លោក​​ក៏​ធ្លាប់​​បាន​បង្វឹក​ហាត់​អ្នក​​យក​ព័ត៌មាន​ដទៃ​ទៀត​​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្ដរ​ជាតិ​របស់​ប្រទេស​អូស្រ្ដាលី​។​

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។