សន្ដិសុខ​ និង​សុវត្ថិភាព​ប្រព័ន្ធ​កុំ​ព្យូទ័រ​ និង​អ៊ីនធើរណិត

សន្ដិសុខ​ និង​សុវត្ថិភាព​ប្រព័ន្ធ​កុំ​ព្យូទ័រ​ និង​អ៊ីនធើរណិត

សន្ដិសុខ​ និង​សុវត្ថិភាព​ប្រព័ន្ធ​កុំ​ព្យូទ័រ​ និង​អ៊ីនធើរណិត

ដាក់បញ្ចូលថ្ងៃ 15 November 2012, 17:26 AEDT

លោក ជាតិ សុវិជ្ជា គឺជា​និស្សិត​ថ្នាក់​អនុបណ្ឌិត​ម្នាក់​ដែល​ទើប​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក ​ប្រព័ន្ធ​កុំ​ព្យូទ័រ​នៅ​សកល​វិទ្យា​ល័យ RMIT នៅ​ក្នុង​ក្រុង​មែលប៊ិន​ប្រទេស​អូស្រ្ដាលី។

បញ្ហា​សន្ដិ​សុខ និង​សុវត្ថិភាព​ប្រព័ន្ធ​កុំ​ព្យូទ័រ និង​អ៊ីនធើរណិត​គឺជា​រឿង​សំខាន់​ដែល​តម្រូវ​ឲ្យ​ប្រទេស​ជាតិ​មាន​ចំណាត់​ការ​ច្បាស់​លាស់​ក្នុង​ការ​ការ​ពារ​ទិន្នន័យ​សំខាន់​ៗ​ ដូច​ជា​ឯក​សារ​សម្ងាត់​របស់​រដ្ឋាភិបាល, អង្គការ, ក្រុមហ៊ុន​ឯក​ជន និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ប្រជា​ពល​រដ្ឋ​ជា​ដើម។

បើ​សិន​ជា​ជន​ខិល​ខូច​បាន​វាយ​លុក​ប្រព័ន្ធ​កុំ​ព្យូទ័រ ហើយ​លួច​យក​ទិន្នន័យ​សំខាន់​ៗ​នោះ វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខាត​បង់​ប្រយោជន៍​យ៉ាង​ច្រើន​ទាំង​ផ្នែក​ថវិកា និង​ទាំង​ផ្នែក​ធន​ធាន​សំខាន់ៗ។ សូម​ស្ដាប់​បទ​សន្ទនា​រវាង​លោក ឃុន អាឡិច អ្នក​សម្រប​សម្រួល​កម្មវិធី​សន្ទនា​មតិ​ថ្ងៃ​នេះ ជា​មួយ​នឹង​លោក ជាតិ សុវិជ្ជា។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។