ដំណើរ​ការ​ស៊ើប​អង្កេត​លើ​រឿង​បព្វ​ជិត​គ្រិស្ដ​សាសនា​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ

ដំណើរ​ការ​ស៊ើប​អង្កេត​លើ​រឿង​បព្វ​ជិត​គ្រិស្ដ​សាសនា​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ

ដំណើរ​ការ​ស៊ើប​អង្កេត​លើ​រឿង​បព្វ​ជិត​គ្រិស្ដ​សាសនា​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ

ដាក់បញ្ចូលថ្ងៃ 16 November 2012, 17:37 AEDT

លោក​ស្រី​នាយក​រដ្ឋមន្រ្ដី​អូស្រ្ដាលី​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​កំពូល​មួយ​ដែល​គេ​ហៅ​ថា Royal Commission ឬ Commission of Enquiry ទៅ​លើ​បញ្ហា​ដែល​កើត​មាន​ច្រើន​ទាក់​ទង​នឹង​បព្វ​ជិត​គ្រិស្ដ​សាសនា​ប្រព្រឹត្ដ​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​ដល់​កុមារ​។

ប្រទេស​អូស្រ្ដាលី​ជា​ប្រទេស​ថ្មី​មួយ​ដែល​ទើប​មាន​កំណើត​នៅ​ប្រហែល​ជា​ជាង​២០០​ឆ្នាំ​មុន​ប៉ុណ្ណោះ​ គឺ​នៅ​ឆ្នាំ​១៧៨៨​​ ដោយ​កាល​នោះ​ប្រទេស​អង់គ្លេស​បាន​ដាក់​អូស្រ្ដាលី​ជា​អណា​និគម​។ បើ​តាម​ឯកសារ​កាល​ដើម​ឡើយ​ ពល​រដ្ឋ​អូស្រ្ដាលី​មិន​បាន​ស្វាគមន៍​សាទរ​ទទួល​យក​សាសនា​គ្រិស្ដ​នេះ​ទេ រហូត​ទាល់​ដល់​ឆ្នាំ​១៨២១ នៅ​ពេល​ដែល​មាន​ការ​សង់​វិហារ​សាសនា​គ្រិស្ដ St. Mary's Cathedral និកាយ​កាតូលិក​។ នៅ​ក្នុង​អំឡុង​ពេល​នោះ មាន​វិហារ​គ្រិស្ដ​សាសនា​ចំនួន​ជាង​១០០០​ទូទាំង​ប្រទេស ហើយ​មាន​បព្វ​ជិត​គ្រិស្ដសាសនា​ប្រមាណ​៣០០០​នាក់ និង​ដូន​ជី​ប្រមាណ​១ម៉ឺន ២ពាន់​នាក់។

ប៉ុន្ដែ​សព្វ​ថ្ងៃ​នេះ តាម​របាយការណ៍​នានា​បង្ហាញ​ឲ្យ​ឃើញ​ថា កិត្ដិនាម​របស់​គ្រិស្ដ​សាសនា​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​មាន​ការ​ធ្លាក់​ចុះ​ ដោយ​សារ​តែ​មាន​រឿង​ពាក់​ព័ន្ធ​ជា​ច្រើន​ដែល​គេ​ដោះ​ស្រាយ​មិន​ចេញ​ជុំវិញ​បុព្វ​ជិត​គ្រិស្ដ​សាសនា​ប្រព្រឹត្ដ​កាម​គុណ​ខុស​បែប​បទ​ដោយ​ទៅ​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ ដូច​ជា​ការ​បៀត​បៀន​បះ​អង្អែល​លេង​ផ្លូវ​ភេទ​របស់​ជន​រង​គ្រោះ​ទាំង​នោះ​ជា​ដើម រហូត​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ខ្លះមាន​បញ្ហា​ផ្លូវ​ចិត្ដ​ជា​ប្រចាំ​។

បញ្ហា​នេះ​បាន​កើត​ឡើង​នៅទូ​ទាំង​ប្រទេស​អូស្រ្ដាលី​រហូត​ដល់​មាន​ការ​ដាក់​សម្ពាធ​ដល់​រដ្ឋា​ភិបាល​អូស្រ្ដាលី​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់ ពី​ព្រោះ​កន្លង​ទៅ​នេះ​​ជន​ប្រព្រឹត្ដ​ល្មើស​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​នាំ​មក​ផ្ដន្ទាទោស​នោះ​ឡើយ។ ឧទាហរណ៍​ Damien ត្រូវ​បព្វ​ជិត​គ្រិស្ដ​សាសនា​រំលោភ​បំពាន​ផ្លូវ​ភេទ​នៅ​ពេល​ខ្លួន​មាន​អាយុ​១១​ឆ្នាំ។ ករណី​របស់​ Damien បាន​ឡើង​តុលាការ ប៉ុន្ដែ​ត្រូវ​បាន​តុលាការ​ទាត់​ចោល​។ នៅ​ឆ្នាំ​២០០១ Damien បាន​ធ្វើ​ឃាត​ខ្លួន​ឯង​ដោយ​សារ​រឿង​នេះ។

តាម​របាយការណ៍​ប៉ូលិស​រដ្ឋ​វិចថូរៀ មាន​៥១៩​ករណី​ត្រូវ​គេ​រាយ​ការណ៍​ពាក់​ព័ន្ធ​នឹង​មន្រ្ដី​បុព្វជិត​គ្រិស្ដ​សាសនា​រំលោភ​បំពាន​ផ្លូវភេទ​កុមារ។ ប៉ុន្ដែ​មិន​មាន​ការ​រាយការណ៍​ណា​មួយ​ត្រូវ​បាន​ដោះ​ស្រាយ​នោះ​ទេ។ រឿង​នេះ​មាន​កើត​ច្រើន​ទៀត​នៅ​ក្នុង​រដ្ឋ​ដទៃ​ក្នុង​ប្រទេស​អូស្រ្ដាលី។ ដោយ​សារ​មិនមាន​ការ​ដោះ​ស្រាយ​រឿង​ទាំង​នេះ រួម​ទាំង​ការ​ព្យាយាម​បិទ​បាំង​ដល់​ជន​ខិល​ខូច​ទាំង​នេះ ហើយ​បាន​ជា​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ និង​ក្រុម​គ្រួសារ​មាន​ការ​មិន​ពេញ​ចិត្ដ​នឹង​ដំណោះ​ស្រាយ​របស់​អ្នក​គ្រប់​គ្រង​គ្រិស្ដ​សាសនា​ ហើយ​ស្អប់​ខ្ពើម​ចំពោះ​មេដឹក​នាំ​សាសនា​មួយ​ចំនួន​ ដោយ​ធ្វើ​ឲ្យ​ពួក​គេ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ឲ្យ​ដោះ​ស្រាយ​លើ​បញ្ហា​ទាំង​នេះ។

ហេតុ​នេះ​ហើយ​ទើប​នៅ​ដើម​សប្ដាហ៍​នេះ​ ដោយ​មាន​ការ​គាំ​ទ្រ​ពី​គណបក្ស​ប្រឆាំង​ភ្លាមៗ​ លោក​ស្រី​នាយករដ្ឋមន្រ្ដី​អូស្រ្ដាលី​បាន​ប្រកាស​ចេញ​ឲ្យ​មាន​ Royal Commission ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បានល្អិត​ល្អន់ និង​នាំ​យក​ជន​ដែល​ខុស​មក​ផ្ដន្ទទា​ទោស​តាម​ច្បាប់។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។