ពិ​ធី​បើ​​ក​​កិច្ច​ប្រ​ជុំ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ក្រៅ​ផ្លូវ​ការ​​នៅ​ខេត្ត​សៀម​រាប

ពិ​ធី​បើ​​ក​​កិច្ច​ប្រ​ជុំ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ក្រៅ​ផ្លូវ​ការ​​នៅ​ខេត្ត​សៀម​រាប

ពិ​ធី​បើ​​ក​​កិច្ច​ប្រ​ជុំ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ក្រៅ​ផ្លូវ​ការ​​នៅ​ខេត្ត​សៀម​រាប

ដាក់បញ្ចូលថ្ងៃ 16 November 2012, 18:04 AEST

នៅ​ខេត្ត​សៀម​រាបកាល​ពី​ព្រឹក​មិញ​នេះ កិច្ច​ប្រ​ជុំ​​ក្រៅ​ផ្លូវ​ការ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អា​ស៊ាន បាន​ប្រ​កាស​បើ​​ក​ ដោយ​លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​​នៃ​កម្ពុជា ដែល​កិច្ច​ប្រ​ជុំ​នេះ​មាន​​របៀប​វារៈ​​ជា​ច្រើន ​ក្នុង​នោះ​​មានការ​​ផ្លាស់​ប្តូរ​​ទស្សនៈ​​គ្នា​ក្នុង​​វិ​ស័យ​​ការ​ពារ​ជាតិ និង​​សន្តិ​សុខ​​របស់​ប្រ​ទេស​​​នី​មួយ​ៗ​​ និង​​ការ​​បង្ហាញ​​ពី​​គំ​និត​​ផ្ដួច​ផ្ដើម​​របស់​​កម្ពុជា​​ស្ដី​ពី​​តំ​បន់​​អា​ស៊ាន​​គ្មាន​​​សង្គ្រាម​ស៊ី​វិល​។

ថ្លែង​ក្នុង​ឱ​កាស​បើក​នៃ​កិច្ច​ប្រ​ជុំ​នេះ លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​នៃកម្ពុជា​ ​បាន​មាន​ប្រ​សាសន៍​ថា  ក្នុង​រយៈ​ពេល​៦​ខែ​ បន្ទាប់​​ពី​កិច្ច​ប្រ​ជុំ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អា​ស៊ាន​​លើក​ទី​៦​​នៅ​រា​ជ​ធា​នី​ភ្នំ​ពេញ​ កាល​ពី​ថ្ងៃ​ទី​២៩ ខែឧស​ភា​ មក​ទល់​ពេល​នេះ ថ្វី​ត្បិត​តែ​មាន​រយៈ​ពេល​ខ្លី ក្នុង​ពេល​ដែល​សភាព​ការណ៍​​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ពិត​មែន តែសម្រេច​បាន​ការ​ងារ​សំ​ខាន់​ៗជា​ច្រើន ពិ​សេស​គឺ​ការ​ថែ​រក្សា​បាន​នូវ​ស្ថេរ​ភាព​ និង សុវត្ថិ​ភាព​​ក្នុង​តំ​បន់ និង ពន្លឿន​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ចាំ​បាច់​នានា​ ទាំង​ពហុភាគី​និង​ទ្វេ​ភាគី ស្រប​តាម​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ ​ស្រប​ពេល​ដែលកំ​ពុង​​រួម​គ្នា​អនុ​វត្ត​​តាម​មាគ៌ា និង ទស្សន​ទាន​នានា​ដែល​បាន​អនុម័ត​នូវ​ខ្លឹម​សារ​មួយ​ចំ​នួន ។

( សំ​ឡេង លោក ទៀ បាញ់ )

លោក​ក៏​បាន​លើក​ឡើង​ពី​ចំ​ណុច​លេច​ធ្លោ​ ដែល​កិច្ច​ប្រ​ជុំ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អា​ស៊ាន​​លើក​ទី​៦​​ សម្រេច​បាន​ ។

( សំ​ឡេង លោក ទៀ បាញ់ )

លោក​ ទៀ បាញ់ បាន​បញ្ជាក់​ទៀត​ថា ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​នៅ​មាន​បញ្ហា​ប្រ​ឈម​មួយ​ចំ​នួន ​នៅ​តែ​កើត​មាន​ឡើង ដែល​ត្រូវ​រួម​គ្នា​ដោះ​ស្រាយ ។

( សំ​ឡេង លោក ទៀ បាញ់ )

សូម​បញ្ជាក់​ថា ​ ​ក្នុង​ខណៈ​ពេល​ដែល​មាន​កិច្ច​ប្រ​ជុំថ្នាក់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អា​ស៊ាន​ក្រៅ​ផ្លូវ​ការ​​នេះ ​នៅ​វេ​លា​​ម៉ោង​១និង​៣០​នាទី​​នា​រសៀល​ថ្ងៃ​នេះ ក៏​មានកិច្ច​ប្រ​ជុំ​ពិ​គ្រោះ​យោ​បល់ ​រវាង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អា​ស៊ាន​​ និង ​​រដ្ឋ​មន្ត្រីការ​ពារ​ជាតិ​​​សហរដ្ឋ​មេរិក​​ ហើយ​សម្រាប់​​កម្ពុជា​ ក៏​មាន​កិច្ចជំ​នួប​ទ្វេ​ភាគីរវាង​រដ្ឋ​មន្ត្រី​​ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា​និង​​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​​​សហរដ្ឋ​មេរិកផង​ដែរ​ ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។