កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ស្ថានភាព​សិទ្ធិ​កម្មករ​អន់​ខ្លាំង​ជាង​គេ

កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ស្ថានភាព​សិទ្ធិ​កម្មករ​អន់​ខ្លាំង​ជាង​គេ

កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ស្ថានភាព​សិទ្ធិ​កម្មករ​អន់​ខ្លាំង​ជាង​គេ

ដាក់បញ្ចូលថ្ងៃ 16 November 2012, 18:02 AEST

របាយការណ៍​ថ្មី​មួយ​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​ថា​ ប្រទេស​កម្ពុជា​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ប្រាំ​ដែល​មាន​ស្ថានភាព​សិទ្ធិកម្មករ​អន់​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​៣២​ប្រទេស​ដែល​អង្គការ​នេះ​បាន​ធ្វើ​ការ​សិក្សា។

ពី​ឆ្នាំ​២០០៤​ ដល់​ឆ្នាំ​២០០៧​ ប្រទេស​កម្ពុជា​មាន​ការ​ករណី​ឃាតកម្ម​ទៅ​លើ​មេដឹក​នាំ​សហជីព​កម្មករ​ចំនួន​៣​នាក់​មក​ហើយ​នោះ។​

លោក​ ជា មុនី ​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ប្រសាសន៍​យល់​ស្រប​នឹង​ការ​រក​ឃើញ​នេះ។​

(សំឡេងលោក ជា មុនី)​

លោក​ ជា មុនី ​បាន​មាន​ប្រសាសន៍​ពី​ស្ថានភាព​សិទ្ធិ​កម្មករ​ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​

(សំឡេងលោក ជា មុនី)​

កញ្ញា ​គីម រ៉ាឌី ​មក​ពី​មជ្ឈមណ្ឌល​ព័ត៌មាន​កម្មករ​បាន​លើក​ឡើង​ពី​ការ​លំបាក​របស់​កម្មករ​យ៉ាង​ដូច្នេះ។​

(សំឡេង​កញ្ញា ​គីម រ៉ាឌី)​ ​

កញ្ញា ​គីម រ៉ាឌី ​ក៏​បាន​ពន្យល់​ពី​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​កម្មករ។​

(សំឡេង​កញ្ញា ​គីម រ៉ាឌី) ​

នៅ​ព្រឹ​ក​នេះដែរ​ កញ្ញា​ គីម រ៉ាឌី ​បាន​ចូលរួម​ជាមួយ​សមាជ​ប្រជាជន​អាស៊ាន​ ដែល​មាន​គោល​បំណង​ហែរ​ក្បូន​យក​ញ្ញាតិ​ទៅ​ជូន​ក្រសួង​ការ​បរទេស​កម្ពុជា​សម្ដែង​ចេញ​នូវ​ឆន្ទៈ​រួម​របស់​មហាជន​ចង់​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ប្រាកដ​នៅ​អាស៊ី។​

(សំឡេង​កញ្ញា ​គីម រ៉ាឌី) ​

ជាមួយ​គ្នា​នេះ ​អ្នកស្រីវេជ្ជបណ្ឌិត​ ពុង ឈីវ កេក ​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីការដូ​មាន​ទស្សនៈ​ជា​វិជ្ជមាន​មួយ​ចំនួន​ចំពោះ​រដ្ឋាភិបាល​ តែ​ថា​ការ​ដើរ​ទៅ​រក​សិទ្ធិ​មនុស្ស​នៅ​វែង​ទៀត។​

(អ្នកស្រីវេជ្ជបណ្ឌិត ​ពុង ឈីវ កេក)​

អ្នកស្រីវេជ្ជបណ្ឌិត​ ពុង ឈីវ កេក ​មាន​ប្រសាសន៍​ថា​សិទ្ធិ​កម្មករ​នៅ​មាន​កម្រិត​ និង​នៅ​មាន​ការ​រំលោភ​សិទ្ធិ។​

(អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវ កេក)​

អ្នកស្រីវេជ្ជបណ្ឌិត​ ពុង​ ឈីវ​ កេក​ មាន​ប្រសាសន៍​ពី​ការ​ចាប់​អារម្មណ៍​ពី​សិទ្ធិ​របស់​អ្នក​បម្រើ​នៅ​តាម​ផ្ទះ​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​ ដោយ​សុំ​ឲ្យ​រដ្ឋាភិបាល​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​អន្តរជាតិ​លេខ​១៨៩ ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)។​

(អ្នកស្រីវេជ្ជបណ្ឌិត​ ពុង ឈីវ កេក)​

ចំណែក​លោក​ ឱម ​យឹម​ទៀង ​ប្រធាន​គណកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​ នៅ​ព្រឹក​មិញ​នេះ ​បាន​ជាប់​ប្រជុំ ​ហើយ​ពុំ​អាច​ទាក់ទង​សុំ​មតិ​ពី​បញ្ហា​ខាង​លើ​នេះ​បាន​ទេ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នេះ​ដែរ ​កាល​ពី​ព្រឹក​មិញ​នេះ​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia​ ដោយ​បញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ Barack​ Obama​ នឹង​អញ្ជើញ​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​ខាង​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

(សំឡេង​លោក​ John Macintosh​​ និង​អ្នក​បក​ប្រែ)​

អំបាញ់មិញ​នេះ​ជា​ប្រសាសន៍​របស់​លោក​ John Macintosh​ អ្នកនាំពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាម៉េរិក​នៅ​កម្ពុជា និង​អ្នក​បកប្រែ។ លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​ លោក​ប្រធានាធិបតី​នឹង​លើក​យក​មក​ពិភាក្សា​នូវប្រធានបទ​មួយ​ចំនួន​ទាក់ទង​នឹង​ការបង្កើន​ការងារ​តាម​រយៈ​ការ​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​, ​ សហប្រតិបត្តិ​ការ​ទាក់​ទង​ថាមពល​ និង​សន្តិសុខ,​ សិទ្ធិមនុស្ស,​ ការ​ប្រមើល​មើល​នូវ​តម្លៃ​រួម​គ្នា​ និង​បញ្ហា​ផ្សេង​ៗ​ទៀត​នៅ​ជុំវិញ​ពិភព​លោក​ និង​នៅ​ក្នុង​តំបន់។​

(សំឡេង​លោក​ John Macintosh​ និង​អ្នក​បក​ប្រែ)​

​កម្មវិធី​លម្អិត​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដឹង​ជា​សា​ធារណៈ​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ​៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។