អាជ្ញាធរ​ឃាត់​ឃាំង​មិន​ឲ្យ​មាន​ការ​យក​សេចក្តី​ថ្លែងការណ៍​រួម​របស់​សមាជ​ប្រជាជន​អាស៊ាន​ទៅ​ក្រសួង​ការ​បរទេស

អាជ្ញាធរ​ឃាត់​ឃាំង​មិន​ឲ្យ​មាន​ការ​យក​សេចក្តី​ថ្លែងការណ៍​រួម​របស់​សមាជ​ប្រជាជន​អាស៊ាន​ទៅ​ក្រសួង​ការ​បរទេស

អាជ្ញាធរ​ឃាត់​ឃាំង​មិន​ឲ្យ​មាន​ការ​យក​សេចក្តី​ថ្លែងការណ៍​រួម​របស់​សមាជ​ប្រជាជន​អាស៊ាន​ទៅ​ក្រសួង​ការ​បរទេស

ដាក់បញ្ចូលថ្ងៃ 16 November 2012, 18:01 AEST

សមាជ​ប្រជាជន​អាស៊ាន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​នៅ​កម្ពុជា​ បាន​ដំណើរ​ការ​អស់​រយៈពេល​៤​ថ្ងៃ។​នៅ​ថ្ងៃ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៦​ ខែ​វិច្ឆិកា​នេះ សមាជ​បាន​ដង្ហែរ​ក្បួន​យក​សេចក្តីថ្លែងការណ៍​រួម​របស់​ខ្លួន​ទៅ​ជូន​ក្រសួង​ការ​បរទេស​កម្ពុជា​ដើម្បី​បន្ត​ទៅ​កិច្ច​ប្រជុំ​អាស៊ាន​ ប៉ុន្តែ​ក្បួន​នេះ​ត្រូវ​បាន​អាជ្ញាធរ​រារាំង។

មនុស្ស​ប្រមាណ​៤​ពាន់​នាក់​ដែល​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​មក​ពី​ប្រទេស​អាស៊ាន​ផង​នោះ​ ត្រូវ​បាន​អាជ្ញាធរ​ឃាត់​នៅ​ពេល​ដើរ​ដង្ហែរ​បាន​តែ​ប៉ុន្មាន​ម៉ែត្រ​ចេញ​ពី​មជ្ឈមណ្ឌល​វប្បធម៌​កូរ៉េ​គ្រោង​ឆ្ពោះ​ទៅ​ក្រសួង​ការ​បរទេស។​

ក្រុម​ប៉ូលីស​បាន​ស្កាត់​ផ្លូវ​ ប៉ុន្តែ​ការ​រារាំង​នេះ​មិន​មាន​ការ​ប្រទូស​រ៉ាយ​នោះ​ទេ​។​

លោក​ ជួន សុវណ្ណ ​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​បាន​ឃាត់​ក្បួន​ដង្ហែរ​ ដោយ​ឲ្យ​ក្បួន​នេះ​បញ្ឈប់​ត្រឹម​មុខ​រដ្ឋសភា។​

(សំឡេង​លោក​ជួន​ សុវណ្ណ)​

លោក​ វន ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​បាន​ចូលរួម​ដឹកនាំ​ក្បួន​បាន​ឲ្យ​ដឹង​អំពី​គោល​បំណង​នៃ​ការ​ដង្ហែរ​ក្បួន​នេះ។​

(សំឡេង​លោក​ វន ពៅ)​

លោក​ វន ពៅ ​បាន​ឲ្យ​ដឹង​ទៀត​ថា​ សមាជ​ប្រជាជន​អាស៊ាន​នេះ​ មាន​គោល​ជំហរ​មិន​ប្រឆាំង​រដ្ឋាភិបាល​នោះ​ឡើយ។​ លោក​បាន​លើក​អំពី​ខ្លឹមសារ​សំខាន់ៗ​ នៃ​សេចក្តីថ្លែង​ការ​រួម​របស់​សមាជ​ប្រជាជន​អាស៊ាន​ ដែល​មាន​៥​ផ្នែក​ ហើយ​ទាក់​ទង​វិស័យ​ការងារ​ វិស័យ​ដីធ្លី  វិស័យ​សន្តិសុខ​ស្បៀង​ វិស័យ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ និង​វិស័យ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ។​

(សំឡេង​លោក​ វន ពៅ)​

សូម​បញ្ជាក់​ថា​ ក្បួន​ដង្ហែរ​នៅ​ម៉ោង​៧​ព្រឹក​នេះ​ ដែល​មាន​មនុស្ស​ប្រមាណ​៤​ពាន់​នាក់​ មាន​កាន់​ទង​ជ័យ​អាស៊ាន​ និង​ទង់​ជ័យ​ទាំង​១០​ប្រទេស​ និង​បដា​ជា​ច្រើន​ ដែល​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ បញ្ឈប់​ការ​បណ្តេញ​ចេញ​ បញ្ឈប់​កិច្ចសន្យា​ការងារ​ខ្លី​នៅ​ក្នុង​រោងចក្រ។​

លោក​ វន ពៅ ​ដែល​បាន​ចូលរួម​ដឹកនាំ​ក្បួន​បាន​បញ្ជាក់​អំពី​សេចក្តី​សង្ឃឹម​នៅ​ក្នុង​ការ​លើក​សំណូមពរ​ចំពោះ​ថ្នាក់​ដឹកនាំ​អាស៊ាន​នេះ។​

(សំឡេង​លោក​ វន ពៅ)​

សូម​បញ្ជាក់​ថា​ នៅ​ម៉ោង​ជាង​៩​ព្រឹក​នេះ​ តំណាង​របស់​សមាជ​ប្រជាជន​អាស៊ាន​៥​នាក់​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​យក​សេចក្តី​ថ្លែងការណ៍​រួម​ដែល​គ្រោង​ប្រគល់​ទៅ​កិច្ចប្រជុំ​អាស៊ាន​នៅ​ថ្ងៃ​ស្អែក​នេះ​ ទៅ​ប្រគល់​ឲ្យ​រដ្ឋសភា​ទៅ​វិញ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។