វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​សុវត្ថិ​ភាព​ចរាចរណ៍​រួម​បញ្ចូល​ពិ​ការ​ភាព​នៅ​ខេត្ត​សៀម​រាប

វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​សុវត្ថិ​ភាព​ចរាចរណ៍​រួម​បញ្ចូល​ពិ​ការ​ភាព​នៅ​ខេត្ត​សៀម​រាប

វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​សុវត្ថិ​ភាព​ចរាចរណ៍​រួម​បញ្ចូល​ពិ​ការ​ភាព​នៅ​ខេត្ត​សៀម​រាប

ដាក់បញ្ចូលថ្ងៃ 20 November 2012, 17:35 AEDT

សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​សៀម​រាប បាន​រៀប​ចំវគ្គ​បណ្តុះ​បណ្តាល​​មួយ ជូន​ដល់​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​កាក​បាទ​ក្រ​ហម​កម្ពុជា​សាខា​ខេត្ត​សៀម​រាប ​ស្តី​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍​រួម​បញ្ចូល​ពិ​ការ​ភាព​ ក្នុង​គោល​បំ​ណង​លើក​កម្ពស់​ការ​ដល់​ដឹង​អំ​ពី​សុ​វត្ថិ​ភាព​ និងទប់​ស្កាត់​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​ក្នុង​ខណៈ​ពេល​ដែល​បច្ចុប្បន្ន​នេះ​ករណី​នេះ នៅ​តែ​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

លោក​ស្រី សំ សា​វ៉ាង មន្ត្រី​គម្រោង​​យុវ​ជន​កាក​បាទ​ក្រហម​​នៃ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​សៀម​រាប​ បាន​មាន​ប្រ​សាសន៍​ថា បច្ចុប្បន្ន​នេះ ស្ថាន​ភាព​នៃ​ករ​ណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍ បាន​នឹង​កំ​ពុង​កើត​មាន​ឡើង​ជា​រៀង​រាល់​​ថ្ងៃ នៅ​ទូ​ទាំង​ប្រ​ទេស ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​បាត់​បង់​អា​យុ​ជី​វិត របួស​ពិ​ការ រួម​ទាំង​ខាត​បង់​នូវ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន និង ទ្រ​ព្យ​សម្បត្តិសា​​ធារ​ណៈ​ទៀត​ផង ហើយ​គោល​បំ​ណង​សំ​ខាន់​នៃ​វគ្គ​នេះ គឺ​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​សុ​វត្ថិ​ភាព​ និងទប់​ស្កាត់​ករណី​គ្រោះថ្នាក់ចរា​ចរណ៍ ជា​ពិ​សេស​​ការ​លើក​កម្ពុស់ និងផ្តល់​​ការ​ចូល​រួម​របស់​ជន​ពិការ។

(សំ​ឡេងលោក​ស្រី សំ​សា​វ៉ាង)

លោក​ស្រី​បាន​បញ្ជាក់​ពី​មូល​ហេតុ ដែល​ជ្រើស​រើស​យក​យុវជន​ មក​ទទួល​ការ​បណ្តុះ​បណ្តាល​នេះ ។

(សំ​ឡេងលោក​ស្រី សំ​សា​វ៉ាង)

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្អូន​ប្រុស​ឈ្មោះ នៅ​ គឹម​សាន ជា​សិស្ស​រៀន​នៅ​វិទ្យាល័យហ៊ុន​សែន​វត្ត​ស្វាយ បាន​អះ​អាង​យ៉ាង​ដូច្នេះ ។

(សំ​ឡេងប្អូន​ប្រុស​ នៅ​ គឹម​សាន)

ប្អូន​ប្រុស​ឈ្មោះ ​ធួរ សំ​បូរ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ១០​មករា​១៩៧៩ បាន​ឲ្យ​ដឹង​ថា ​ពិ​ការ​ភាព​​ ​គឺ​​ជា​បញ្ហា​មួយ​មាន​ការ​លំ​បាក​ខ្លាំង​ណាស់​ក្នុង​ស្ថាន​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ ដូច្នេះ​សំ​ណូម​ពរ​ដល់​យុវ​ជន​ទាំង​អស់​កុំ​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់​ក្នុង​ភាព​ពិ​ការ​នេះ ជា​ពិ​សេស​លើ​ការ​ធ្វើ​ចរា​ចរណ៍ត្រូវ​មាន​ការ​ប្រុង​ប្រ​យ័ត្ន។

(សំ​ឡេងប្អូន​ប្រុស​ ​ធួរ សំ​បូរ)

សូម​បញ្ជាក់​ថា ​វគ្គ​នេះមាន​រយៈ​ពេល​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០១២ ដែល​មាន​ក្រុម​យុ​វជន​ស្ម័គ្រ​ចិត្ត​កាក​បាទ​ក្រហម​កម្ពុជា​សាខា​ខេត្ត​សៀម​រាប និង សិស្ស​ពិ​ការ​ចំ​នួន​ជាង​៤០​នាក់ ​មក​ពី​សា​លា​ចំ​នួន​៥​ក្នុង​ក្រុង​សៀម​រាប៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។