ទស្សនៈ​ជុំវិញ​ការ​វិនិច្ឆ័យ​ក្រុម​ប្រឹក្សា​​​ធម្មនុញ្ញ​លើ​ករណី​លោក​ សម រង្ស៊ី

ទស្សនៈ​ជុំវិញ​ការ​វិនិច្ឆ័យ​ក្រុម​ប្រឹក្សា​​​ធម្មនុញ្ញ​លើ​ករណី​លោក​ សម រង្ស៊ី

ទស្សនៈ​ជុំវិញ​ការ​វិនិច្ឆ័យ​ក្រុម​ប្រឹក្សា​​​ធម្មនុញ្ញ​លើ​ករណី​លោក​ សម រង្ស៊ី

ដាក់បញ្ចូលថ្ងៃ 20 November 2012, 17:38 AEDT

កាល​ពី​ព្រឹក​មិញ​នេះ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ លោក​ សម​ រង្ស៊ី​ នៅ​តែ​ជា​ប្រធាន​គណបក្ស​ដដែល​ ហើយ​ថា​ករណី​លោក ​សម រង្ស៊ី ​ជា​ករណី​នយោបាយ។

(សំឡេងលោក ប៉ុល ហំ)​

​អំបាញ់មិញ​នេះ​ ជា​ប្រសាសន៍​របស់​លោក​ ប៉ុល ហំ​ ជា​អនុប្រធាន​បណ្តោះ​អាសន្ន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។​ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ​ករណី​លោក​សម​ រង្ស៊ី​ជា​ករណីន​យោបាយ។​

(សំឡេងលោក ប៉ុល ហំ)​

លោក​ ប៉ុល ហំ​ ​មាន​ប្រសាសន៍​បន្ត​ថា​ សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​លក្ខណៈ​នយោបាយ​ និង​មិន​ឯករាជ្យ។​

(សំឡេងលោក ប៉ុល ហំ)​

លោក​ ប៉ុល ហំ​ មាន​ទស្សនៈ​ថា​ គណបក្ស​កាន់​អំណាច​គួរ​កុំ​ដាក់​សម្ពាធ​ទៅ​លើ​អ្នក​នយោបាយ​នៃ​គណបក្ស​ផ្សេង​ទៀត។

(សំឡេងលោក ប៉ុល ហំ)​

លោក​ ប៉ុល ហំ​ ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទាមទារ​សុំ​ឲ្យ​មាន​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ​ ដើម្បី​ស្ដារ​មុខមាត់​របស់​ប្រទេស​ និង​រដ្ឋាភិបាល​កម្ពុជា។​ លោក​សង្ឃឹម​ជា​វិជ្ជមាន​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា។​

(សំឡេងលោក ប៉ុល ហំ)​

ជាមួយ​គ្នា​នេះ​ដែរ​ លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ ​ជា​អ្នក​វិភាគ​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា​ ករណី​លោក​ សម រង្ស៊ី ​នេះ​គឺ​បាន​ធ្វើ​ឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​បោះឆ្នោត​ ដែល​ថា ​ពលរដ្ឋ​ដែល​ជាទណ្ឌិក​ជាប់​ពន្ធនាគារគឺមិនអាចឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោតបានទេ ហើយក៏ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត។​

(សំឡេងលោកបណ្ឌិត ឡៅ ម៉ុងហៃ)​

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ បាន​ឲ្យ​ដឹង​ថា​ ច្បាប់​មិន​បាន​ហាម​ឃាត់​ទេ​ ដូច្នេះ​លោក​ សម រង្ស៊ី ​អាច​នៅ​តែ​ធ្វើ​ជា​ប្រធាន​គណបក្ស​បាន។​ លោក​បណ្ឌិត​បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មាន​មេដឹក​នាំពូកែៗ​មួយចំនួន​ ពេលខ្លះ​នៅ​ក្នុង​ពន្ធនាគារ​ ពេលខ្លះ​នៅ​ក្រៅ​ប្រទេស​ក៏​អាច​ដឹកនាំ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ផងដែរ​ មាន​ជា​អាទិ៍​ អតីត​ព្រះ​មហា​វីរក្សត្រ​, លោក​ ថាក់ស៊ី ​ស៊ីណាវ៉ាត្រា​, មេដឹកនាំ​សាសនា​ជនជាតិ​អឺរ៉ង់​, និង​បដិវត្តន៍​ប្រទេស​រុស្សី​ដោយ​លេ​ នីន៕

(សំឡេងលោកបណ្ឌិត ឡៅ ម៉ុងហៃ)

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។