ជំនួប​ទ្វេ​ភាគី​រវាង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ បារ៉ាក់​ អូបាម៉ា និង​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន

ជំនួប​ទ្វេ​ភាគី​រវាង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ បារ៉ាក់​ អូបាម៉ា និង​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន

ជំនួប​ទ្វេ​ភាគី​រវាង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ បារ៉ាក់​ អូបាម៉ា និង​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន

ដាក់បញ្ចូលថ្ងៃ 20 November 2012, 17:25 AEST

លោក​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ បាន​មក​ដល់​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិញ​នេះ​ ដើម្បី​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​អាស៊ាន។​ នៅ​ពេល​មក​ដល់​ភ្នំពេញ​ភ្លាម​ លោក​ អូបាម៉ា​ បាន​ជួប​រយៈពេល​ ១​ម៉ោង​ជា​ទ្វេរភាគី​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​វិមាន​សន្តិភាព។

លោក​ប្រាក់​ សុខុន​ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ បាន​បើក​សន្ឋិសីទ​សារ​ព័ត៌មាន​មួយ​ភ្លាម​ បន្ទាប់​ពី​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​សហរដ្ឋ​អាមេរិក​ និង​ថ្នាក់​ដឹក​នាំ​កម្ពុជា​។​ លោក​ ប្រាក់ សុខុន​ បាន​ឲ្យ​ដឹង​ថា​ ជំនួប​នេះ​បាន​ពិភាក្សា​លើ​បញ្ហា​សំខាន់ៗ​ចំនួន​៥​ មាន​ដូច​ជា​បញ្ហា​កម្ពុជា​រៀប​ចំ​សង​បំណុល​សហរដ្ឋ​អាមេរិក​ បញ្ហា​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ បញ្ហា​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅ​ដ្ឋាន​ បញ្ហា​វិទ្យុ​សំបុក​ឃ្មុំ​ និង​បញ្ហា​អ្នក​ទោស​នយោបាយ។​

លោក​ប្រាក់ សុខុន​ បាន​លើក​អំពី​កិច្ច​ពិភាក្សា​រវាង​លោក​ បារ៉ាក់​ អូបាម៉ា​ ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ អំពី​របៀប​សង​បំណុល​ សហរដ្ឋ​អាមេរិក។​

(សំឡេង លោកប្រាក់ សុខុន)​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​គណៈ​រដ្ឋ​មន្រ្តី​ ក្រោយ​ជំនួប​រវាង​ថ្នាក់​ដឹក​នាំ​ទាំង​២​ សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ លោក​ ប្រាក់​ សុខុន​បាន​លើក​អំពី​ការ​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​ដែល​ជា​កង្វល់​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ។​

(សំឡេង លោកប្រាក់ សុខុន)​

សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ជំនួប​នេះ​ មិន​មាន​ការ​និយាយ​អំពី​បញ្ហា​លោក​ សម រង្ស៊ី​នោះ​ទេ។​ លោក​ យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​អំពី​ការ​និយាយ​អំពី​ការ​បោះឆ្នោត​យុត្តិធម៌​ គឺ​វា​ពាក់ព័ន្ធ​រឿង​លោក​ សម រង្ស៊ី។​

(សំឡេងលោក យឹម សុវណ្ណ)​

តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​ ប្រាក់ សុខុន​ រដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្រ្តី​ បាន​បញ្ជាក់​ថា​ ថ្នាក់​ដឹក​នាំ​ទាំង​២​ អាច​បាន​ជជែក​គ្នា​ទៀត​នៅ​ក្នុង​ពិធី​ជប់​លៀង​ពី​យប់​ម្សិល​ម៉ិញ​នេះ។​

(សំឡេងលោកប្រាក់ សុខុន)​

សូម​បញ្ជាក់​ថា​ នៅ​ចុង​បញ្ចប់​សន្និសីទ​សារព័ត៌មាន​ លោក​ ប្រាក់ សុខុន​ បាន​បញ្ជាក់​ថា​ លោក​ អូបាម៉ា​ បាន​បញ្ជាក់​ហើយ​ បញ្ជាក់​ទៀត​ថា​ សហរដ្ឋ​អាមេរិក​ ចង់​ឃើញ​ស្ថានភាព​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។