ការ​ផ្ដល់​មតិ​កែលម្អ​ដោយ​ស្ថាបនា

ការ​ផ្ដល់​មតិ​កែលម្អ​ដោយ​ស្ថាបនា

ការ​ផ្ដល់​មតិ​កែលម្អ​ដោយ​ស្ថាបនា

ដាក់បញ្ចូលថ្ងៃ 20 November 2012, 17:55 AEDT

យើង​ខ្ញុំពិតជា​ចង់​ដឹង​​​​ថាតើ​លោក​អ្នក​នាង​អ្នកស្ដាប់​យល់​យ៉ាងណា ចំពោះ​ដំណើរ​ការ ទាំង​ពួង​នៃការ​រៀបចំ​កម្មវិធី​សន្ទនា​​មតិ​បែបនេះ។  កន្លង​មក​យើងខ្ញុំបាន​ទទួល​មតិ និង​សំណូម​ពរ​ជាហូរហែ​ពី​សំណាក់​លោក​អ្នកនាង​ដែល​និយម​រាប់អាន​ Radio Australia ដោយពួក លោក​បានថ្លែង​សរសើរ​យើង​ខ្ញុំ​មិន​ដាច់​ពីមាត់។ ទន្ទឹម​នឹង​នេះ ថ្នាក់​ដឹកនាំ​ Radio Australia ក៏ចង់​បាន​មតិកែលម្អ​ ស្ថាបនា​ផងដែរ​​បើសិន​ជា​​មាន​ដើម្បី​ជួយ​ឲ្យកម្មវិធី​របស់ ​Radio Australia  កាន់តែ​មាន​សារប្រយោជន៍​ដល់​អ្នក​ស្ដាប់​ខ្លាំង​ឡើង។

ជិត ២ ឆ្នាំមក​ហើយ​ដែល Radio Australia ចាប់ផ្ដើមកម្ម​វិធី​សន្ទនា​មតិ​ដោយមាន​រួមបញ្ចូល​ការ​និយាយ​សាសង​ស្រស់​ស្រាយ​ជាលក្ខណៈ​មិត្តភាព​ដើម្បី​កាត់​បន្ថយ​នូវ​ភាព​តឹង​តែង​ក្នុង​ជីវិត ពី​ព្រោះ​ជីវិត​មនុស្ស​ភាគ​ច្រើន បើក​ភ្នែក​ឡើង​ឃើញ​តែភាព​តឹង​តែង និង​ទុក្ខ​សោក មិនថា​ការងារ​ឬ​ជីវិត​នៅក្នុង​គ្រួសារ​ឬស្ថានភាព​ស្រុក​ទេស​នោះ​ទេ។ អីចឹង​យើងខ្ញុំ​មិនចង់​ឲ្យ​កម្ម​វិធីមួយ​ម៉ោង​របស់​យើង​​មាន​សភាព​តឹងតែង ម៉ឺង​ម៉ាត់​ហួសហេតុ​ពេក​នោះ​ទេ។

ហើយ​យើង​ខ្ញុំចង់​ដឹង​​​ដែរ​ថាតើ​លោក​អ្នក​នាង​អ្នកស្ដាប់​យល់​យ៉ាងណា ចំពោះ​ដំណើរ​ការ ទាំង​ពួង​នៃការ​រៀបចំ​កម្មវិធី​បែបនេះ។  កន្លង​មក​យើងខ្ញុំបាន​ទទួល​មតិ និង​សំណូម​ពរ​ជាហូរហែ​ពី​សំណាក់​លោក​អ្នកនាង​ដែល​និយម​រាប់អាន​ Radio Australia ដោយពួក លោក​បានថ្លែង​សរសើរ​យើង​ខ្ញុំ​មិន​ដាច់​ពីមាត់។ ទន្ទឹម​នឹង​នេះ ថ្នាក់​ដឹកនាំ​ Radio Australia ក៏ចង់​បាន​មតិកែលម្អ​ ស្ថាបនា​ផងដែរ​​បើសិន​ជា​​មាន​ដើម្បី​ជួយ​ឲ្យកម្មវិធី​របស់ ​Radio Australia  កាន់តែ​មាន​សារប្រយោជន៍​ដល់​អ្នក​ស្ដាប់​ខ្លាំង​ឡើង។

តាម​ពិត​ទៅ យើង​ខ្ញុំមាន​អំណរ​ពន់ពេក​ណាស់​ទៅហើយ នៅ​ពេល​បាន​ទទួល​មតិ​យោបល់​ល្អៗ របស់​​​លោក​អ្នក​ស្ដាប់ ពីព្រោះ​មតិទាំង​នោះ​ប្រៀប​បីដូច​ជា​ឱសថ​លើក​ទឹក​យើងខ្ញុំ​ទាំង​អស់គ្នា ហើយ​យើងខ្ញុំ​ក៏សុំ​អរគុណ​លោក​អ្នក​នាង​កញ្ញា ចំពោះ​ការ​សរសើរ​ឥតដាច់ពី​សំណាក់​ប្រិយ​មិត្ត​ទាំង​អស់ ហើយ​បើ​មាន​មតិ​កែលម្អ​ស្ថាបនា​យ៉ាង​ណានោះ​ ក៏សូម​កុំភ្លេច​ឲ្យ​យើង​ខ្ញុំបាន​ដឹង​ផង ព្រោះយើងខ្ញុំ​ក៏ស្វាគមន៍​មតិ​កែ​លម្អ​ផងដែរ​ចាស ព្រោះ​ជួន​កាល គ្រាប់​ស្លែង ថ្វី​ត្បិតតែ​ល្វីង​មែន តែ​គ្រាប់​ស្លែង​ក៏ជា​ឱសថ​ដ៏ល្អ​សម្រាប់​ព្យាបាល​រោគ​ស្រវឹង​ងុបងល់​ជ្រុល​នឹងការ​សរ​សើរ​ផង​ដែរ។  

ចាស ខ្ញុំ​ដូចជា​និយាយ​ច្រើន​បន្តិច​ហើយ​ ឥឡូវនេះ ខ្ញុំ​សូម​ណែនាំ​លោក​អ្នក​នាង​បាន​ស្គាល់​វាគ្មិន របស់​យើង​ថ្ងៃនេះ ចាស។ ​ជម្រាប​សួរ លោក​គង់​ ផារិទ្ធ។  ​អរគុណ​លោក​ច្រើន​ចំពោះ​ការ​ផ្ដល់​ពេល​វេលា​ដ៏មាន​តម្លៃ​របស់​លោក។ ហើយ​ថ្ងៃនេះ កម្មវិធី​សន្ទនា​មតិ​របស់​យើង​នឹង​ផ្ដោតទៅលើ ប្រធាន​បទ​ “ការ​ផ្ដល់​មតិ​កែលម្អ​ដោយ​ស្ថាបនា” ដោយ​ថ្ងៃនេះ​មាន​លោក​គង់​ ផារិទ្ធ​ជា​វាគ្មិន​ ហើយ​លោក​អ្នក​ខ្លះ​ធ្លាប់​បាន​ស្គាល់​លោក​តាម​រយៈ​កម្ម​វិធី​មុនៗ​រួច​មកហើយ។ ក៏​ប៉ុន្តែ​សម្រាប់​ប្រិយមិត្ត ដែល​មិន​ទាន់​ស្គាល់ លោក គង់​ផារិទ្ធ លោកជា​អ្នក​ផលិត​រថយន្ត​ប្រើ​ពន្លឺ​ថ្ងៃ ហើយ​លោក​ក៏​ជា​លោក​គ្រូ​បណ្ដុះ​បណ្ដាល​​វិទ្យាសាស្រ្ត​ជោគ​ជ័យ​ផងដែរ​ចាស។

លោក​គង់ ផារិទ្ធ តាម​ពិត​ការផ្ដល់​មតិ​កែលម្អ ឬ​ការរិះគន់​គឺជាអំពើ​មួយ​​ដ៏ពិបាក មិន​មែន​ស្រួល​ទេ​ណា បើ​និយាយ​សរសើរ​ស្រួល​ទៅវិញទេ តែការ​រិះ​គន់វិញ គឺ​ពិបាក​ណាស់​ព្រោះ​ពេល​យើង​រិះគន់គេ ធ្វើ​ឲ្យ​គេមិន​ចូល​ចិត្តយើង​ ដោយ​សារ​ថា​មនុស្ស​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ការ​រិះគន់​នោះទេ។ ​ ​ហើយ​ថ្ងៃនេះ កម្មវិធី​សន្ទនា​មតិ​របស់​យើង​នឹង​ផ្ដោតទៅលើ ប្រធាន​បទ​ “មតិ​កែលម្អ​ដោយ​ស្ថាបនា”   អីចឹង​ខ្ញុំ​សុំ​ឲ្យ​លោក​​គង់​ ផារិទ្ធ​ជួយ​ពន្យល់​ជា​សង្ខេប​ថា​អ្វី​ទៅ​ជា​ “មតិ​កែលម្អ​ដោយ​ស្ថាបនា”  នោះ ដែល​ភាសា​អង់គ្លេស​ហៅថា “constructive feedback” ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។