ក្រុម​និស្សិត​ចុះ​វាស់​វែង​ដី​ធ្លី​បង្ហាញ​ពី​ភាព​​រីករាយ​នឹង​បេ​សក​កម្ម​របស់​ខ្លួន

ក្រុម​និស្សិត​ចុះ​វាស់​វែង​ដី​ធ្លី​បង្ហាញ​ពី​ភាព​​រីករាយ​នឹង​បេ​សក​កម្ម​របស់​ខ្លួន

ក្រុម​និស្សិត​ចុះ​វាស់​វែង​ដី​ធ្លី​បង្ហាញ​ពី​ភាព​​រីករាយ​នឹង​បេ​សក​កម្ម​របស់​ខ្លួន

ដាក់​បញ្ចូល​ពេល 21 November 2012, 17:14 AEST

និស្សិត​ក្រុម​ ១៤២ ប្រ​ចាំ​ឃុំ​ក្រពើ​ពីរ​ ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍​សាត់​ សម្តែង​ក្តី​រីក​រាយ​ចំ​ពោះ​បេ​សក​កម្ម​វាស់​ដី​ធ្លី​ជូន​ដល់​ប្រ​ជា​ពល​រដ្ឋ​ នៅ​តំបន់​ព្រៃ​ភ្នំ​ ហើយ​សង្ឃឹម​ថា​បេសក​កម្មរ​បស់​ខ្លួន​នេះ​ ជា​ការ​ដក​ស្រង់​បទ​ពិ​សោធន៍​ផ្ទាល់​បន្ទាប់​ពី​បញ្ចប់​ថ្នាក់​ឧត្តម​សិក្សា។

និ​ស្សិត​ក្រុម​១៤២ ដែល​មាន​គ្នា​១២​នាក់​ ​រួម​ទាំង​មន្រ្តី​ជំ​នាញ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​ចុះ​ វាស់​វែង​ដី​ធ្លី​ជូន​ដល់​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ក្រ​ពើ​ពីរ​ ស្រុក​វាល​វែងខេត្ត​ពោធិ​សាត់​ ដែល​ជា​តំបន់​ព្រៃ​ភ្នំ​ ឆ្ងាយ​ពី​ទី​រួម​ស្រុក​ប្រមាណ​៤០​គី​ឡូ​ម៉ែត្រ​ អស់​ពេល​ ជា​ច្រើន​ថ្ងៃ​មក​ហើយ។ និស្សិត ស្វាយ លីម៉េង បញ្ចប់​ថ្នាក់​បរិ​ញ្ញា​ប័ត្រ​ផ្នែក​ច្បាប់​នៃ​សាកល​វិទ្យា​ល័យ​នីតិ​ សាស្រ្ត​ និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច​ បាន​និយាយ​ថា​ ថ្វី​ត្បិត​តែ​មាន​ការ​លំ​បាក​ខ្លះ​ក្នុង​បេ​សក​កម្ម​នេះ​តែ​ក្រុម​ប្អូន​ រីក​រាយ​នឹង​ការ​ងារ​ដ៏​មាន​សារៈ​សំ​ខាន់​មួយ​នេះ​ បន្ទាប់​ពី​បញ្ចប់​ថ្នាក់​ឧត្តម​សិក្សា។

(សំឡេង​និស្សិត ស្វាយ លីម៉េង)

និស្សិត ​ផ្នែក​ច្បាប់​មួយ​រូប​ទៀត​ឈ្មោះ​ ចេង ចាន់តារា បាន​និ​យាយ​ថា​ បេ​សក​កម្ម​នេះ​ ត្រូវ​នឹង​ជំ​នាញ​របស់​ប្អូន​ និង​និស្សិត​ក្នុង​ក្រុម​១១​នាក់​ផ្សេង​ទៀត​ ក្នុង​ការ​អនុវត្តន៍​ផ្ទាល់​បន្ទាប់​ពី​រៀន​ទ្រឹ​ស្តី​នៅ​ឯ​សា​លា។

(សំឡេង​និស្សិត ស្វាយ លីម៉េង)

ក្រៅ ​ពី​ចុះ​វាស់​វែង​ដី​ធ្លី​ជូន​ដល់​ប្រ​ជា​ពល​រដ្ឋ​ ក្រុម​និស្សិត​ខាង​លើ​សម្លឹង​ឃើញ​ពី​ការ​ខ្វះ​ខាត​របស់​ប្រ​ជា​ពល​រដ្ឋ​រស់​ នៅ​តំ​បន់​ព្រៃ​ភ្នំ​ដាច់​ស្រ​យាល​មួយ​នេះ​ ដូច​ជា​ខ្វះ​ខាត​ មណ្ឌល​សុខ​ភាព​ សា​លា​រៀន​ អណ្តូង​ទឹក​ និង​ទី​វត្ត​អា​រាម​ជា​ដើម​។ បញ្ហា​នេះ​ពួក​ខ្លួន​បាន​រាយ​ការណ៍​ជូន​ប្រ​មុខ​រាជ​រដ្ឋា​ភិ​បាល​អោយ​ជួយ​ ដោះ​ស្រាយ។

និ​ស្សិត​ផ្នែក​ច្បាប់​ម្នាក់​ទៀត​ លោក ចេង ចាន់តារា បាន​ថ្លែង​ថា​ទោះ​បី​ប្អូន​ជា​និស្សិត​ហើយ​ ធ្លាប់​រស់​នៅ​តែ​ទី​ក្រុង​ ពេល​ដែល​ចុះ​បេសក​កម្ម​វាស់​វែង​ដី​ធ្លី​ជូន​ប្រ​ជា​ពល​រដ្ឋ​តាម​ គោល​នយោ​បាយ​ចាស់​ សកម្ម​ភាព​ថ្មី​របស់​ប្រ​មុខ​រដ្ឋា​ភិ​បាល​នេះ​ ខ្លួន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ដោយ​លោក​បាន​ជួប​ប្រ​ជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​ផ្ទាល់​ យល់​ដឹង​ពី​ការ​រស់​នៅ​ និង​បញ្ហា​តម្រូវ​ការ​នា​នា​របស់​ប្រ​ជា​ពល​រដ្ឋ។

(សំឡេង​និស្សិត ចេង ចាន់តារា)

លោក ​ អ៊ំ យឿន ជា​ព្រឹ​ទ្ធា​ចារ្យ​ក្នុង​ភូមិ​ ក្រពើ​ពីរ​ ឃុំ​ក្រ​ពើ​ពីរ​ ស្រុក​វាល​វែង​ខេត្ត​ពោធិ​សាត់​តាង​នាម​ប្រ​ជា​ពល​រដ្ឋ​លោក​ អ៊ំ សម្តែង​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​ ដែល​រាជ​រដ្ឋា​ភិ​បាល​បញ្ជូន​ក្រុម​និស្សិត​ចុះ​វាស់​វែង​ ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​ដល់​អ្នក​ភូមិ​រស់​នៅ​តំ​បន់​ដាច់​ស្រ​យាល។ លោក​ក៏​បាន​សំ​ណូម​ពរ​អោយ​រដ្ឋា​ភិ​បាល​ជួយ​បន្ថែម​ទៀត​ដល់​ប្រ​ជា​ពល​រដ្ឋ​ ដូច​ជា​ផ្លូវ​ថ្នល់​ មណ្ឌល​សុខ​ភាព​ និង​សា​លា​រៀន​ជា​ដើម។​

(សំឡេងលោក អ៊ំ យឿន)

អនុ ​ប្រ​ធាន​ភូមិ​ក្រ​ពើ​ពីរ​លើ​ លោក អ៊ឹម បៃ បាន​និ​យាយ​ថា​ប្រ​ជា​ជន​ រីក​រាយ​នឹង​ការ​ ផ្តល់​កម្ម​សិទ្ធ​ដី​ធ្លី​ដោយ​ប្រ​មុខ​រដ្ឋា​ភិ​បាល​ពេល​នេះ ​ប៉ុ​ន្តែ​ទន្ទឹម​ពេល​នេះ​ប្រ​ជា​ពល​រដ្ឋ​ ក៏​ជួប​បញ្ហា​ផ្លូវ​លំ​បាក​ផង​ដែរ  ដែល​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ប្រ​ជា​ពល​ រដ្ឋ​ទាំង​សេដ្ឋ​កិច្ច​និង​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ។ លោក​ថា​កន្លង​ទៅ​រដ្ឋា​ភិ​បាល​បាន​ត​ភ្ជាប់​ផ្លូវ​មួយ​ខ្សែ​ពី​ស្រុក​វាល​ វែង​ មក​កាន់​ឃុំ​ក្រ​ពើ​ពីរ​ រួច​ហើយ​ដែរ​តែ​មិន​ទាន់​រួច​រាល់​នោះ​ទេ។ ប្រ​ជា​ជន​ចង់​បាន​ផ្លូវ​1​ខ្សែ​ត​ភ្ជាប់​ទៅ​ស្រុក​សំ​ឡូត​ ខេត្ត​បាត់​ដំបង​ដែល​មាន​ទី​ផ្សារ​ជិត​ជាង​ស្រុក​វាល​វែង។​

(សំឡេង លោក អ៊ឹមបៃ)

ប្រ ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ក្រ​ពើ​ពីរ​នេះ​ ក្រៅ​ពីប្រ​កប​​របរ​ធ្វើ​ចំ​ការ​ និង​ស្រែ​បន្តិច​បន្តួច​ ពួក​គាត់​ចូល​ព្រៃ​ ដើ​ម្បី​រក​អនុ​ផល​ព្រៃ​ឈើ ​ដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។ តាម​របាយ​ការណ៍​របស់​មន្រ្តី​ជំ​នាញ​បាន​អោយ​ដឹង​ថា​ គិត​មក​ទល់​ពេល​នេះ​ក្រុម​និស្សិត​ និង​មន្រ្តី​ជំនាញ​ចុះ​ វាស់​វែង​ដី​ធ្លី​ជូន​ពួក​គាត់​បាន​ប្រ​ហែល​ ៣០០​ក្បាល​ដី​ហើយ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។