កម្ពុជា​លើក​ពី​ជោគ​ជ័យ​នៃ​កិច្ច​ប្រ​ជុំ​អាស៊ាន​លើក​ទី​២១​នៅ​ភ្នំពេញ​

កម្ពុជា​លើក​ពី​ជោគ​ជ័យ​នៃ​កិច្ច​ប្រ​ជុំ​អាស៊ាន​លើក​ទី​២១​នៅ​ភ្នំពេញ​

កម្ពុជា​លើក​ពី​ជោគ​ជ័យ​នៃ​កិច្ច​ប្រ​ជុំ​អាស៊ាន​លើក​ទី​២១​នៅ​ភ្នំពេញ​

ដាក់បញ្ចូលថ្ងៃ 21 November 2012, 17:47 AEST

កិច្ច​ប្រ​ជុំ​កំ​ពូល​អាស៊ាន​ និង​កិច្ច​ប្រ​ជុំ​ពាក់​ព័ន្ធ​លើក​ទី​២១ បាន​ដំ​ណើរ​ការ​អស់​រយៈ​ពេល​៦​ថ្ងៃ​ ហើយ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា ម្សិល​មិញ​ ដោយ​មាន​ប្រ​ទេស​មហា​អំ​ណាច​មួយ​ចំនួន​បាន​ចូល​រួម។​ លោក​នា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ក្នុង​នាម​ជា​ប្រ​ធាន​កិច្ច​ប្រ​ជុំ​លើក​ទី​២១​ បាន​ប្រ​កាស​បិទ​កិច្ច​ប្រ​ជុំ ​ហើយ​បាន​ធ្វើ​សន្និសីទ​សារព័ត៌​មាន​មួយ​នៅ​វេ​លា​ម៉ោង​៦និង៣០​នាទី​ល្ងាច​នៅ​វិ​មាន​សន្តិភាព​ដោយ​អះ​អាង​ពី​ជោគ​ជ័យ​នៃ​កិច្ច​ប្រ​ជុំ​នេះ។

លោក​នា​យក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ជា​ប្រ​ធាន​កិច្ច​ប្រ​ជុំ​លើក​ទី​២១ នៅ​ភ្នំ​ពេញ​បាន​ប្រ​កាស​ថា​ កិច្ច​ប្រ​ជុំ​ជំ​នាញ​ និង​ពេញ​អង្គ​បាន​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ផ្លែ​ផ្កា។ លោក​នា​យក​រដ្ឋ​មន្រ្តី​បាន​បញ្ជាក់​ថា​ កិច្ច​ប្រ​ជុំ​នៅ​ភ្នំ​ពេញ​ បាន​លើក​អំ​ពី​បញ្ហា​ប្រ​ឈម​នៅ​ក្នុង​ការ​អនុវត្ត​ធម្មនុញ្ញ​អា​ស៊ាន​ និង​ផែន​ទី​ចង្អុល​ផ្លូវ​ឆ្ពោះ​ទៅ​សហ​គមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥។ លោក​នា​យក​រដ្ឋ​មន្រ្តី​បាន​លើក​អំ​ពី​លទ្ធផល​ដែល​កិច្ច​ប្រ​ជុំ​នេះ​បាន​ សម្រេចបាន​

(សំឡេងលោកនាយករដ្ឋមន្រ្តី)

ជា​មួយ​គ្នា​នេះ​ប្រ ​ធាន​កិច្ច​ប្រ​ជុំ​កំ​ពូល​អា​ស៊ាន​លើក​ទី​២១​បាន​លើក​អំ​ពី​លទ្ធផល​នៃ​ កិច្ច​ប្រ​ជុំ​នេះ​ ដែល​ពាក់​ព័ន្ធ​ទៅ​លើ​ការ​ដោះ​ស្រាយ​ជម្លោះ​នៅ​ក្នុង​តំបន់​អា​ស៊ាន​ដែល​ជា​ បញ្ហា​ក្តៅ​នៅ​ក្នុង​ស្ថាន​ភាព​សព្វ​ថ្ងៃ។ ​(សំឡេងលោកនាយករដ្ឋមន្រ្តី)

សូម ​បញ្ជាក់​ថា​ កិច្ច​ប្រ​ជុំ​កំ​ពូល​អា​ស៊ាន​លើក​ទី​២១ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នេះ​ មាន​កិច្ច​ប្រ​ជុំ​ពាក់​ព័ន្ធ​ជា​ច្រើន​ ដូច​ជា​កិច្ច​ប្រ​ជុំ​អាស៊ាន -ចិន កិច្ច​ប្រ​ជុំ​អា​ស៊ាន-ជប៉ុន  កិច្ច​ប្រ​ជុំ​អាស៊ាន​ ជា​មួយ​សា​ធា​រណ​រដ្ឋ​កូរ៉េ  កិច្ច​ប្រជុំ​អាស៊ាន-ឥណ្ឌា​កិច្ច​ប្រ​ជុំ​អាស៊ាន និង​សហ​រដ្ឋ​អា​ម៉េ​រិក​ ដែល​ចូល​រួម​ដោយ​លោក​បារ៉ាក់ អូបាម៉ា ប្រ​ធា​នា​ធិប​តី​ សហ​រដ្ឋ​អា​ម៉េ​រិក និង​កិច្ច​ប្រ​ជុំ​អា​ស៊ី​បូព៌ា។​ ជា​មួយ​គ្នា​នេះ​ លោក​នា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ បាន​បញ្ជាក់​អំពី​ការ​កសាង​សេដ្ឋ​កិច្ច​រវាង​អាស៊ា និង​ចិន​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ។​

(សំឡេងលោកនាយករដ្ឋមន្រ្តី)

លោក សួន ប៊ុនស័ក្តិ ប្រ​ធាន​លេ​ខា​ធិ​ការ​ដ្ឋាន​គណៈ​កម្មា​ធិ​ការ​ប្រ​ព្រឹត្តិ​កម្ម​នៃ​ អង្គការ-​សមា​គម​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា​ មុន​កិច្ច​ប្រ​ជុំ​នេះ​ ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ បាន​ព្រៀង​ខ្លឹម​សារ​សម្រាប់​បញ្ចូល​ទៅ​ក្នុង​សេច​ក្តី​ថ្លែង​ការ​អំ​ពី​ សិទ្ធិ​មនុស្ស​អាស៊ាន ប៉ុ​ន្តែ​លោក​បាន​បញ្ជាក់​ថា​ កិច្ច​ប្រ​ជុំ​នេះ​ បាន​អនុម័ត​ដោយ​មិន​បាន​ដាក់​បញ្ចូល​នូវ​សំណើ​ពី​សង្គម​ស៊ី​វិល​នោះ​ទេ។​

(សំឡេង លោក សួន ប៊ុនស័ក្តិ)

តែ ​ទោះ​ជា​យ៉ាង​ណា​ក្តី​ សង្គម​ស៊ី​វិល​សង្ឃឹម​ថា​ នៅ​ពេល​រដ្ឋា​ភិបាល​អាស៊ាន​បង្កើត​អនុ​សញ្ញា​ផ្សេងៗ​លើក​ក្រោយ​ទៀត​នឹង​ ភ្ជាប់​នូវ​កាតព្វ​កិច្ច​ដើ​ម្បីជួយ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ តំបន់​នេះ៕

អ្នក​ចូល​រួម​ចំណែក

សរ សុវណ្ណារ៉ា​

អ្នក​យក​ព័ត៌មាន​

លោក សរ សុវណ្ណារ៉ា គឺជា​អ្នក​កាសែត​ជើង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​។ លោក​​ក៏​ធ្លាប់​​បាន​បង្វឹក​ហាត់​អ្នក​​យក​ព័ត៌មាន​ដទៃ​ទៀត​​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្ដរ​ជាតិ​របស់​ប្រទេស​អូស្រ្ដាលី​។​

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។