ពល​រដ្ឋ​កម្ពុជា​ស្នើ​ឲ្យ​អា​ម៉េ​រិក​លុប​បំណុល​ពេល​ប្រ​ធា​នា​ធិប​តី​អា​ម៉េ​រិក​ចូល​រួម​ប្រ​ជុំ​នៅ​ភ្នំ​ពេញ

ពល​រដ្ឋ​កម្ពុជា​ស្នើ​ឲ្យ​អា​ម៉េ​រិក​លុប​បំណុល​ពេល​ប្រ​ធា​នា​ធិប​តី​អា​ម៉េ​រិក​ចូល​រួម​ប្រ​ជុំ​នៅ​ភ្នំ​ពេញ

ពល​រដ្ឋ​កម្ពុជា​ស្នើ​ឲ្យ​អា​ម៉េ​រិក​លុប​បំណុល​ពេល​ប្រ​ធា​នា​ធិប​តី​អា​ម៉េ​រិក​ចូល​រួម​ប្រ​ជុំ​នៅ​ភ្នំ​ពេញ

ដាក់បញ្ចូលថ្ងៃ 21 November 2012, 17:46 AEST

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​សហ​រដ្ឋ​អា​ម៉េ​រិក​លុប​ចោល​បំណុល​ដែល​កម្ពុជា​បាន​ជំ​ពាក់​កាល​ពី​សម័យ​សា​ធារណៈ​រដ្ឋ​ ដែល​ដឹក​នាំ​ដោយ​លោក​សេ​នា​ប្រ​មុខ​ លន់​ ណុល។ ក្នុង​សប្តាហ៍​នេះ​ទៀត​សោត​នៅ​ក្នុង​ជំ​នួប​ទ្វេ​ភា​គី​រវាង​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ និង​លោក​ប្រ​ធា​នា​ធិបតី​សហ​រដ្ឋ​អា​ម៉េ​រិក​លោក បា​រ៉ាក់ អូ​បា​ម៉ា ក៏​បាន​លើក​ឡើង​ពី​បញ្ហា​បំណុល​នេះ​។

ជា ​មួយ​គ្នា​នេះ ប្រ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ក៏​បាន​ចង​ក្រង​ជា​ក្រុម​ដើម្បី​ចេញ​ជា​ សេចក្តី​ថ្លែង​ការណ៍​សុំ​ឲ្យ​សហ​រដ្ឋ​អា​ម៉េ​រិក​លុប​ចោល​បំណុល​ផង​ដែរ។​ កញ្ញា​ លី​ ពិសី ពល​រដ្ឋ​មួយ​រូប​ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ១០​រូប​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​សុំ​ឲ្យ​សហ​រដ្ឋ​អា​ម៉េ​រិក​លុប​ ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​កាល​ពី​សម័យ​សា​ធារណ​រដ្ឋ ដោយ​លើក​ឡើង​ថា​បំណុល​ដែល​កម្ពុជា​ជំ​ពាក់​នោះ​គឺ​ជា​បំណុល​ក្នុង​ការ​ធ្វើ​ សង្រ្គាម​ដែល​អា​ម៉េ​រិក​បាន​ទំ​លាក់​គ្រាប់​បែក​ជា​ច្រើន​ប្រ​មាណ ២​លាន ៧​សែន​ ៥​ម៉ឺន​ ៦​ពាន់ ៩​រយ​ សែ​សិប​មួយ​តោន​បណ្តាល​ឲ្យ​បាត់​បង់​ជីវិត​ដល់​ស្រ្តី​ កុមារ​កម្ពុជា ព្រម​ទាំង​បំផ្លាញ​នូវ​ធន​ធាន​ធម្ម​ជាតិ​តែ​បែរ​ជា​ឲ្យ​ពល​រដ្ឋ​កម្ពុជា​ដែល ​ជា​អ្នក​រង​គ្រោះ​សង​បំណុល​ទៅ​វិញ។

(សំឡេង​កញ្ញា លី ពិសី)

ចំណែក ​លោក​យឹម សុវណ្ណ តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី​ ក៏​បាន​គាំ​ទ្រ​ឲ្យ​អា​ម៉េ​រិក​លុប​បំណុល​ផង​ដែរ​ដោយ​បង្វិល​បំណុល​នោះ​មក​ ជួយ​អភិ​វឌ្ឍន៍​ប្រ​ទេស​កម្ពុជា​វិញ​ដូច​ជា​ការ​អប់រំ សុខា​ភិបាលជាដើម ប៉ុន្តែ​លោក​រដ្ឋា​ភិបាល​ក៏​ត្រូវ​គោរព​សិទ្ធិ​មនុស្ស និ​ងគោល​ការណ៍​ប្រ​ជា​ធិប​តេយ្យ​ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អន្តរ​ជាតិ ពី​ប្រ​ទេស​មហា​អំណាច​ និង​ឲ្យ​មាន​ការ​លុប​បំណុល។​

(សំឡេង​លោក យឹម សុវណ្ណ)

លោក ​ស្រី​ ជា​ វណ្ណាត​​ អ្នក​វិភាគ​ឯក​រាជ្យ ហើយ​​លោក​ស្រី​ផ្ទាល់​ក៏​ធ្លាប់​បាន​លើក​ឡើង​ពី​បញ្ហា​បំណុល​នេះ​ជា​មួយ​ឯក​ អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អា​ម៉េ​រិក​ប្រ​ចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គោល​នយោ​បាយ​​របស់​សហរដ្ឋ​អា​ម៉េ​រិក កាល​ណា​ជំ​ពាក់​បំណុល​គឺ​ត្រូវ​តែ​សង ហើយ​គោល​នយោ​បាយ​​នេះ​អនុវត្ត​ចំ​ពោះ​គ្រប់​ប្រ​ទេស​ទាំង​អស់​ដែល​ជំ​ពាក់​ អា​ម៉េ​រិក​ មិន​មែន​សំ​ដៅ​តែ​លើ​កម្ពុជា​មួយ​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​លោក​ស្រី​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​បំណុល​នោះ​អាច​នឹង ​បង្វែរ​មក​ជា​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ប្រ​ទេស​វិញ។

(​សំឡេង​លោក​ស្រី​ ជា​ វណ្ណាត)

សូម ​បញ្ជាក់​ថា​​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​សហរដ្ឋ​អាម៉េ​រិក លោកស្រី​ ហ៊ីឡារី គ្លីន​តុន ក៏​ធ្លាប់​បាន​បដិសេធ​ពី​សំណើ​សុំ​ឲ្យ​មាន​ការ​លុប​បំណុល​នេះ​ផង​ដែរ​កាល​ពី ​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ៕

អ្នក​ចូល​រួម​ចំណែក

ខឹម សារឹម

ពិធីករ/​ពិធីការិនី

លោក ខឹម សារឹម ធ្លាប់​បម្រើ​ការ​ជា​គ្រូ​បង្រៀន​​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​គរុ​និស្សិត​ និង​ការ​ផ្តល់​វគ្គ​វិក្រិតការ​ដល់​គ្រូ​បង្រៀន​នៅ​តាម​វិទ្យា​ល័យ​ទូ​ទាំង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ២០០១ ដល់​ ឆ្នាំ​២០១១។ មិន​តែ​ប៉ុណ្ណោះ​លោក​ក៏​មាន​បទ​ពិសោធន៍​ក្នុង​ការ​បក​ប្រែ​ភាសា​អង់គ្លេស​ជា​ច្រើន​ឆ្នាំ​ផង​ដែរ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។