ការ​​អភិរក្ស​​និង​អភិវឌ្ឍ​អក្សរសាស្រ្ត​ខែ្មរ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​និរន្ត​រភាព

ការ​​អភិរក្ស​​និង​អភិវឌ្ឍ​អក្សរសាស្រ្ត​ខែ្មរ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​និរន្ត​រភាព

ការ​​អភិរក្ស​​និង​អភិវឌ្ឍ​អក្សរសាស្រ្ត​ខែ្មរ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​និរន្ត​រភាព

ដាក់បញ្ចូលថ្ងៃ 27 November 2012, 12:21 AEDT

ប្រធាន​បទ សម្រាប់​កម្មវិធី​សន្ទនាមតិ​ថ្ងៃ​នេះគឺ​៖តើ​ធ្វើ​បែបណា​ដើម្បី​ឲ្យ​ការ​​ អភិរក្ស​​និង​ការ​អភិវឌ្ឍ​អក្សរសាស្រ្ត​ខែ្មរ​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ និរន្តរ​ភាព? វាគ្មិន​របស់​យើង​គឺ​លោក​បណ្ឌិត​សាស្រ្តាចារ្យ សួន ឱសថ ពីក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ។

ឆ្លង​កាត់​ប្រវត្តិសាស្រ្ត​ដ៍​យូរ​លង់​តួអក្សរ​ខ្មែរ​បាន​វិវត្តន៍​រូប​រាង ​ជាច្រើន​ជំនាន់។ ការ​ប្រកប​ពាក្យ​និង​ការ​អាន​សំឡេង​ក៏​មាន​ការ​ប្រែ​ប្រួល​ផង​ដែរ ទៅតាម​សម័យ​កាលដែល​បាន​​កំណត់​ដោយ​​ព្រឹត្តិការ​ប្រវត្តិ​សាស្រ្ត​ដូច​ជា​សង្គ្រាមឬ​ការ​ផ្លាស់ប្ដូរ​របបដឹកនាំ ​និង​ការរីក​ចម្រើន​ខាង​គ្រឿង​បច្ចេកវិទ្យា ជាដើម។ល។

រូប​សណ្ឋាន​នៃ​តួ​អក្សរ​ខ្មែរ​ដែល​បុព្វ​បរុស​ខ្មែរ​បាន​បន្សល់​ទុក​នៅ​លើ​ជញ្ជាំង​ប្រា​សាទ​នានា និង​សាស្រ្តា​ស្លឹករឹត ភាគច្រើន​​មាន​សភាព​ខុស​ប្លែក​ពី​អ្វី​ដែល​ខ្មែរ​កំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ។​ ចំណែក​ពាក្យ​វិញ​​មាន​ការ​អភិវឌ្ឍ​ដោយ​ការ​បង្កើត​ពាក្យ​ថ្មីៗ​​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ដួច​ជា​ពាក្យ​បច្ចេក​ទេស ដែល​មាន​ការ​​ខ្ចី​ភាសាបរទេស​។ ជា​ផ្នែក​នៃ​ការ​អភិវឌ្ឍ​ភាសាខ្មែរ ចាស់បុរាណ​ខ្មែរ​បាន​បញ្ចូល​​ភាសា​បាលី​និង​សំ​ស្រ្កិត។ ការ​ប្រកប​អក្សរ​ខ្មែរ​ប្រមាណ​៥០%​ បាន​ធ្វើឡើង​​តាម​​ភាសា​សំស្រ្កឹត​និង​បាលី។ ទោះបី​ជាមាន​កិច្ចប្រឹង​ប្រែង​អភិរក្ស ​ភាព​ដើម​ក្នុង​ការ​សរសេរ​ភាសា​ខ្មែរ​យ៉ាង​ណាក្ដី ដូច​ជា​ការ​មាន​វចនុក្រម​ខ្មែរ​ផ្លូវ​ហើយ​ក៏ដោយ ក៍​​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ នៅ​តែ​មាន​ភាព​ឆ្គាំ​ឆ្គង​ផ្នែក​អក្ខរាវិរុទ្ធ​និង​អំណាន។ ទាំង​អស់​នេះ​ធ្វើ​ឲ្យ​អ្នក​រៀន​ ជាពិសេស​មនុស្ស​ជំនាន់​ថ្មីនេះ អាច​មាន​ការលំបាក​ក្នុង​ការ​រៀន​ភាសា​ជាតិ​ឲ្យ​បាន​ច្បាស់​លាស់។​

បច្ចេក​វិទ្យា​កុំព្យូទ័រ​​ក៏អនុញ្ញាតឲ្យ​យើង​រចនា​តួ​អក្សរ​ខ្មែរ​តាម​បំណង​សម្រាប់​បំពេញ​សេចក្ដី​ត្រូវ​ការ។ ហើយ​ចាំ​បាច់​ទៀត​ដែល​ពាក្យ​ថ្មី​ៗ​ជាច្រើន​ត្រូវ​តែ​បង្កើត​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​ដូច​ជា​ពាក្យ​បច្ចេក​ទេស។ល។

​ម្យ៉ាង​វិញ​ទៀត ​សព្វ​ថ្ងៃ​នេះ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ឬហៅថា​សម័យ​កុំទ្យូទ័រ​និង​អ៊ីនធើរណិត​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​និង​អាច​ចែក​ចាយ​ភាព​ឆ្គាំ​ឆ្គង​បាន​យ៉ាង​ទូលំទូលាយ។ ជាពិសេស​មាន​វចនានុក្រម​មិន​ផ្លូវ​ការ​មួយ​ចំនួន​នៅ​លើ​វ៉ិបសាយថ៍ ដែល​ជា​កង្វល់​អំពី​ភាព​សុក្រឹត​ក្នុង​ភាសា​ខ្មែរ។

ប៉ុន្តែ​ការ​អភិវឌ្ឍ​វិជ្ជមាន​មួយ​នោះ គឺថា​កម្ពុជា​បាន​កែ​លម្អ​ការ​បោះ​ពុម្ព​វច​នានុក្រម ហើយ​មាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ក្នុងប្រព័ន្ធកុំព្យូទ័រ​និង​​អ៊ីនធើរណិត​ផង​ដែរ។ ក្រៅ​ពី​នោះទៀត​​កម្ពុជា​ទើប​តែ​បាន​បង្កើត​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ដែល​កំពុង​តែ​សកម្ម​ក្នុង​ការ​​អភិរក្ស​និង​ការ​​អភិវឌ្ឍ​ភាសា​ខ្មែរ។ ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ក៏​បាន​បង្កើត​គេហទំព័រ​របស់​ខ្លួន​ផង​ដែរ www.nckl.gov.kh ​ដែល​ជា​ការ​ងាយ​ស្រួល​មួយ​សម្រាប់​ការ​សិក្សា​និង​ពង្រីក​ចំណេះ​ដឹង​ផ្នែក​ភាសា​ជាតិ។

លោក បណ្ឌិត​សាស្រ្តាចារ្យ សួន ឱសថ ជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​សមាជិក​ប្រមាណ​៨០​នាក់​របស់​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ។

Radio Australia ​សំណួរ​ពីរ​សម្រាប់​វាគ្មិន ជាកិច្ច​ចាប់ផ្ដើម៖

សំណួរ​១៖ តើ​លោក​សង្កេត​ឃើញ​មាន​ការ​ ការ​ឆ្គាំ​ឆ្គង​នៃការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ទាំង​អំណាន​និង​សំណេរ ក្នុង​កម្រិត​ណា​ដែរ​ក្នុង​សង្គម​ខ្មែរ?

សំណួរ២៖ តើ​លោក​បណ្ឌិត​មាន​អនុសាសន៍​យ៉ាង​ណា​ខ្លះ​ ចំពោះ​ការ​ចោទ​សួរ​ថា តើ​ធ្វើ​បែបណា​ដើម្បី​ឲ្យ​ការ​​អភិរក្ស​​និង​ការ​អភិវឌ្ឍ​​អក្សរសាស្រ្ត​ខែ្មរ​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​និរន្ត​រភាព?

រីឯ​សំណួរ​សម្រាប់​មិត្ត​អ្នក​ស្ដាប់​ពិចារ​ណា​និង​ចូល​រួម៖ តើមូល​ហេតុអ្វី​បាន​ជា​ការ​ប្រើ​ប្រាស់​ភាសាខ្មែរ​ជួប​ជាមួយ​នឹង​ភាព​ឆ្គាំ​ឆ្គង​​និងលោកអ្នក​​​​បារម្ភឬ​យល់​ឃើញ​យ៉ាង​ណា​ដែរ? ឬ​ក៏ លោក​អ្នក​នាង​មាន​ពាក្យ​ខ្មែរ​ណាមួយ​ ហើយ​ត្រូវ​ការ​​ការ​បំភ្លឺ​ពី​វាគ្មិន​យើង​។

ឆ្លៀត​ឱកាសនេះ ​Radio Australia សូម​អរគុណ​ចំពោះ​លោក Vang Ratana ពី​ខេត្ត​បាត់​ដំបង​ដែល​បាន​ផ្ដល់​មតិ​កែ​លម្អ​ប្រកដោយ​ន័យ​ស្ថាបនា ដល់​អ្នកស្រី​ប៊ុន ឡឺវីសីដា ចំពោះ​ការប្រើ​ពាក្យ កម្ពុជា ដោយសំណូមពរ សុំ​ឲ្យ​អាន​ថា “កាំពុជា” វិញ ។ ពីព្រោះ​ពីមុន​មក Radio Australia ក៏បានទទួល​មតិកែ​លម្អ​ពី​ប្រិយមិត្ត​ផងដែរ ថា​ឲ្យ​និយាយ​ “កំពុជា” ហើយ​កុំ​អាន​ថា​ “កាំពុជា” ៕


 

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។