វៀតណាម​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​បាត់​ដំបង

វៀតណាម​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​បាត់​ដំបង

វៀតណាម​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​បាត់​ដំបង

ដាក់បញ្ចូលថ្ងៃ 24 November 2012, 11:55 AEST

សហគ្រាសជាង១០០​ របស់វៀតណាម កំពុង​តែ​ជំរុញ​​​ពាណិជ្ជកម្មនិងការវិនិយោគ​នៅ​ក្នុង​បណ្ដា​ខេត្ត​ក្នុង​​ ភាគ​ពាយព្យនៃ​ប្រទេស​កម្ពុជា ដោយ​សប្ដាហ៍​នេះ​ មន្រ្តី​មកពី​ក្រុង ហូជីមិញ​របស់​ប្រទេស​វៀត​ណាម បាន​ដឹកនាំ ពាណិជ្ជករ ម្ចាស់សហគ្រាស និង អាជីវករ វៀតណាម មក​ធ្វើ​ការ​តាំង​ពិព័រណ៍ពាណិជ្ជកម្ម​នៅ​ខេត្ត​បាត់​ដំបង។

ពិព័រណ៍​ពាណិជ្ជកម្ម​ដែល​មាន​ឈ្មោះ​ថា ពិព័រណ៍ HO CHI MINH EXPO 2012 ដែល​រៀប​ចំ​ឡើង​ដោយ​​មន្រ្តី​ពាណិជ្ជកម្ម​ទី​ក្រុងហូជី​មិញ​ប្រទេស​វៀត​ណាម នៅ​ខេត្ត​បាត់់ដំបង ធ្វើ​ឡើង​រយៈ​ពេល​ប្រាំ​ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៥ ខែវិច្ឆិកា ២០១២។

លោក ស្រី ង្វៀង ជីហុង អនុប្រធាន​គណៈ​កម្មាធិការ​ប្រជា​ជន​ក្រុង​ហូជីមិញ បាន​ថ្លែង​អោយ​ដឹង​ថា នេះ​ជា​ពិព័រណ៍​ពាណិជ្ជ​កម្ម លើក​ទីបួន​ហើយ​នៅ​ខេត្ត​បាត់​ដំបង ដែល​មាន​​ម្ចាស់​សហគ្រាស​ធំៗ របស់​ប្រទេស​វៀត​ណាម យកផលិតផល​របស់​ខ្លួន​មក​ធ្វើ​ការ​តាំង​ពិព័រណ៍​ដើម្បី​ពង្រីក​ការ​ធ្វើ​ពាណិជ្ជ​កម្ម​និង​ការ​វិនិ​យោគ​លើ​ទឹក​ដី​ភាគពាយព្យ​នៃ​ប្រទេស​កម្ពុជា ។

(សំឡេងរបស់អ្នកស្រី ង្វៀង ជីហុង)

អ្នក​ស្រី​បាន​អោយ​ដឹង​ទៀត​ថា​ទី​ក្រុងហូជីមិញ នៃ​សាធារណរដ្ឋ​សង្គម​និយម វៀតណាម គិត​មក​ទល់​ពេល​នេះ បាន​ធ្វើ​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ចំនួន ៤១​គម្រោង​វិនិយោគ ដែល​សរុប​ទឹក​ប្រាក់ ចំនួន ៣១៣.៧១លាន​ដុល្លារ​អាម៉េរិក។ ប៉ុន្តែចំនួននេះ​ការ​ធ្វើ​វិនិយោគ​នៅ​ភាគ​ពាយព្យ​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​តិច​តួច​នៅ​ឡើយ ដែល​តម្រូវ​អោយ​ម្ចាស់​សហគ្រាស​ទី​ក្រុងហូជីមិញ​ខិត​ខំ​ពង្រីក​ពាណិជ្ជកម្ម​របស់​ខ្លួន។

លោក ប្រាជ្ញ ចន្ទ អភិបាល​ខេត្តបាត់ដំបង បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​តភ្ជាប់​ទំនាក់​ទំនង​ពាណិជ្ជកម្ម ឧស្សាហ​កម្ម កសិកម្ម ក្នុង​ទិស​ដៅ​លើក​កម្ពស់ជីវភាព រស់​នៅ​របស់​ប្រ​ជា​ពល​រដ្ឋ ។

(សំឡេងរបស់​លោក​ប្រាជ្ញចន្ទ)

លោក ប្រាជ្ញចន្ទ បាន​បង្ហាញ​ពី​សក្តានុពល​ខេត្ត​បាត់​ដំបង ជា​ខេត្ត​កសិកម្ម ដែល​អាច​ផលិត​ស្រូវ​បាន​ចំនួន ៧៨៥ ០០០តោន ក្នុង​មួយ​ឆ្នាំ និង អាច​មាន​លទ្ធ​ភាព​នាំ​ស្រូវ​ចេញ ចំនួន ៤០០ ០០០​តោន។ លទ្ធ​ភាព​នេះ​ជា​ឱកាស​មួយ​ដ៏​សំខាន់​សម្រាប់​វិនិយោគ​បង្កើត​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម ប្រមូល​ទិញ​ក្នុង​ភូមិ​ភាគ​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។

ទន្ទឹម​នោះ លោក​ប្រាជ្ញ ចន្ទ ក៏​អោយ​ជំរុញ​អោយ​មាន​ការ​វិនិយោគ​ផ្នែក​ឥណទាន​ដើម្បី គាំ​ទ្រ​ដល់​ផលិត​កម្ម កែ​ច្នៃ​ផលិតផល ដើម្បី ជំរុញ​ពាណិជ្ជ​កម្ម​នាំ​ចេញ​ទៅ​បរ​ទេស​កាន់​តែ​កើន​ឡើង​ផង​ដែរ៕

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។