សិ​ក្ខា​សា​លា​ស្តី​ពី​បទ​ពិ​សោធន៍​របស់​គម្រោង​បែង​ចែក​ដី​ដើម្បី​សង្គម​កិច្ច

សិ​ក្ខា​សា​លា​ស្តី​ពី​បទ​ពិ​សោធន៍​របស់​គម្រោង​បែង​ចែក​ដី​ដើម្បី​សង្គម​កិច្ច

សិ​ក្ខា​សា​លា​ស្តី​ពី​បទ​ពិ​សោធន៍​របស់​គម្រោង​បែង​ចែក​ដី​ដើម្បី​សង្គម​កិច្ច

ដាក់បញ្ចូលថ្ងៃ 23 November 2012, 17:42 AEDT

ក្រ​សួង​រៀប​ចំ​ដែន​ដីនគរូប​នីយ​កម្ម​និង​សំ​ណង់ បាន​រៀប​ចំសិ​ក្ខា​សា​លា​មួយ​នៅ​ខេត្ត​សៀម​រាប រយៈ​ពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២២និង​ថ្ងៃ​ទី​២៣ខែ​វិ​ច្ឆិ​កានេះ ​ស្តី​ពី​បទ​ពិ​សោធន៍​របស់​គម្រោង​បែង​ចែក​ដី​ដើម្បី​សង្គម​កិច្ច​និង​ការ​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ដើម្បី​បង្ហាញ​នូវ​បទ​ពិ​សោធន៍ដែល​បាន​អនុវត្ត​កន្លង​មក និង រិះ​រក​វិធាន​ការ​សម្រាប់​អនុវត្ត​បន្ត​ឲ្យ​បាន​ជោគ​ជ័យ ក្នុង​ការ​ផ្តល់​ដី​ជូន​ប្រ​ជា​ពល​រដ្ឋ ។

មន្ត្រី​​គម្រោង​បែង​ចែក​ដី​ដើម្បី​សង្គម​កិច្ច​និង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ដែល​ហៅ​កាត់​ថា LASED ​បាន​ឲ្យ​ដឹង​ថាគោល​បំ​ណង​សំ​ខាន់​នៃ​សិក្ខា​សាលា​នេះ គឺ​ដើម្បី​បង្ហាញ​នូវ​បទ​ពិ​សោធន៍​ល្អៗ​ដែល​បាន​អនុវត្ត​កន្លង​មក​​ហើយ​កត់​ត្រា​ទុក​ជា​ឯក​សារ សម្រាប់​ការ​សិក្សា​ និង ជា​មេរៀន​ក្នុង​ការ​អនុវត្ត​នូវ​ទី​តាំង​ផ្សេង​ៗ​ទៀត ។

លោក សារេត បូ​រា​មី អគ្គ​លេ​ខា​ធិ​ការ​រង​អចិន្ត្រៃយ៍​នៃ​អគ្គ​លេ​ខា​ធិ​ការ​ដ្ឋាន​គណៈ​កម្ម​ការ​សម្បទាន​ដី​សង្គម​កិច្ច​ថ្នាក់​ជាតិ​ បាន​ឲ្យ​ដឹង​ថា គម្រោងLASED​នេះ បាន​ទទួល​ការ​គាំ​ទ្រពី​ធនា​គារ​ពិ​ភព​លោក និង ពី​ទី​ភ្នាក់​ងារ​សហ​ប្រ​តិ​បត្តិ​ការ​អន្តរ​ជាតិ​អាល្លឺ​ម៉ង់ បាន​អនុវត្ត​នូវ​ខេត្ត​ចំ​នួន​៣ រួម​មាន​ខេត្ត​ក្រ​ចេះ ខេត្ត​កំ​ពង់​ចាម និង​ខេត្ត​កំ​ពង់​ធំ ក្នុង​ការ​ផ្តល់​សម្ប​ទានដី​​​សង្គម​កិច្ច​ជូន​ប្រ​ជា​ពល​រដ្ឋ សម្រាប់​ប្រកប​របរ​កសិ​កម្ម​​ ។

( សំ​ឡេង លោក សារេត បូ​រា​មី )

រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​រៀប​ចំ​ដែន​ដីនគរូប​នីយ​កម្ម​និង​សំ​ណង់ លោក ឆាន់​ សា​ផាន បាន​​មាន​ប្រ​សាសន៍​ថា ជា​មួយ​នឹង​ការ​អនុវត្ត​គម្រោង​នេះ ប្រ​ជា​ពល​រដ្ឋ​បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​ ក្នុង​ខណៈ​ពេល​ដែល​ពួក​គាត់ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​កាន់​កាប់​ដី​ធ្លី ដែល​ពី​មុន​ពួ​ក​គាត់​គ្មាន​ ប៉ុន្តែ​អ្វី​ដែល​សំ​ខាន់ ត្រូវ​រិះ​រក​វិធាន​ការ​បន្ត បន្ទាប់​ពី​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់ ស្រប​ពេល​ដែល​ប្រ​មុខ​រាជ​រដ្ឋាភិ​បាល កំ​ពុង​ផ្តោត​សំ​ខាន់​លើ​បញ្ហា​នេះ ។

( សំ​ឡេង លោក ឆាន់​ សា​ផាន )

លោក ឆាន់​ សា​ផាន ក៏​បាន​ធ្វើ​ការ​ប្រៀប​ធៀបរវាង​គម្រោងLASED​នេះ ​​ជា​មួយ​នឹង​គម្រោង​បែង​ចែក​ដី​ធ្លី​របស់​រាជ​រដ្ឋា​ភិ​បាល ។

( សំ​ឡេង លោក ឆាន់​ សា​ផាន )

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ តាម​រយៈ​នៃ​អ្នក​បក​ប្រែ​ភាសា លោក Frank Sobek  ទី​ប្រឹក្សា​បច្ចេក​ទេស​នៃ​ទី​ភ្នាក់​ងារ​សហ​ប្រ​តិ​បត្តិ​ការ​អន្តរ​ជាតិ​អាល្លឺ​ម៉ង់ ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ ។

( សំ​ឡេង​អ្នក​បក​ប្រែ )

សូម​​បញ្ជាក់​​ថា​ គម្រោងLASED​នេះ បាន​ចាប់​ផ្តើម​អនុវត្ត​​នៅ​ក្នុង​អំ​ឡុង​ខែសី​ហា ឆ្នាំ​២០០៨ ហើយ​ត្រូវ​បាន​​បញ្ចប់​នៅ​ក្នុង​អំ​ឡុង​ខែ​មិថុ​នា ឆ្នាំ​២០១៣​នេះ ៕

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។