កម្ពុជា​ស្វែង​រក​ជោគជ័យ​លើ​ផែន​ការ​ប្រឆាំង​ជំងឺ​អេដស៍​ដល់​ចំណុច​សូន្យ

កម្ពុជា​ស្វែង​រក​ជោគជ័យ​លើ​ផែន​ការ​ប្រឆាំង​ជំងឺ​អេដស៍​ដល់​ចំណុច​សូន្យ

កម្ពុជា​ស្វែង​រក​ជោគជ័យ​លើ​ផែន​ការ​ប្រឆាំង​ជំងឺ​អេដស៍​ដល់​ចំណុច​សូន្យ

ដាក់បញ្ចូលថ្ងៃ 23 November 2012, 17:41 AEST

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​អង្គ​ការ​ខាណា សហការ​ជា​មួយ​អង្គការ​ប្រយុទ្ទ​ប្រឆាំង​ជំងឹ អេដស៍ ដទៃ​ទៀត រួម​ទាំង​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ទ​នឹង​ជំងឺ​អេដស៍ បាន​រៀប​ចំ​កិច្ច​ពិ​ភាក្សា មួយ​ក្នុង​​ដំំណើរ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​ឲ្យ​បាន​ការ​ប្រឆាំង​ជំងឺ​អេដស៍​ ឲ្យ​ធ្លាក់​ចុះ​ដល់​ចំណុច​សូន្យ​នៅ​ឆ្នាំ​២០២០។

ក្រុម​មន្រ្តី​ប្រឆាំង​ជំងឺ​អេសដ៍​បាន​បង្ហាញ​នូវ​សេចក្ដី​សង្ឃឹម​ថា​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ​ជំងឺ​អេសដ៍​នឹង​ធ្លាក់​ចុះ​ដល់​កម្រិត​សូន្យ។ លោក មាន ជីវុន​ ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជំងឺអេសដ៍ សើរ​ស្បែក និង កាម​រោគ បាន​បង្ហាញ​នូវ​សុទិដ្ឋិ​និយម​ចំពោះ ជោគ​ជ័យ​នៃ​ការ​ប្រ​ឆាំង​ជំងឺ​អេសដ៍។

( សំឡេងលោក មាន ជីវុន )

ការ​លើក​អំពី​ជោគជ័យ​លើ​ការ​ប្រឆាំង​ជំងឺ​អេសដ៍​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​បង្ហាញ​ទិស​ដៅ​បំបាត់​ការ​ឆ្លង​នៃ​ជំងឺ​អេសដ៍​ដល់​ឆ្នាំ ២០២០ ហើយ​កិច្ច​ពិភាក្សា​នេះ​បាន​ធ្វើ​ឡើង​មុន​ពេល​កម្ពុជា​ប្រារព្ធ​ទិវា​ប្រឆាំង​ជំងឺអេសដ៍​១​ធ្នូ​ខាង​មុខ​នេះ។

លោក អ៊ុំ សុភាព ប្រធាន​អង្គ​ការ​ប្រឆាំង​ជំងឺអេដស៍​ឈ្មោះ​ខាណា​បាន​លើក​អំពី​សកម្មភាព​ដើម្បី​ឈាន​ទៅ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​ក្នុង​ការ​ទម្លាក់​អេដស៍​ឲ្យ​ដល់​ចំណុច​សូន្យ។

( សំឡេងលោក អ៊ុំ សុភាព )

សូម​បញ្ជាក់​ថា​កម្ពុជាបា​ន​លើក​យក​យុទ្ធសាស្រ្ត​សូន្យ៣​នៅ​ឆ្នាំ២០២០ តាម​រូប​ភាព​ទប់​ស្កាត់​ការ​ឆ្លង​មេរោគអេដស៍​ឲ្យ​បាន​សូន្យ បំបាត់​ការ​មាក់​ងាយ និង រើស​អើង​ឲ្យ​ដល់​សូន្យ​និង​កាត់​បន្ថយ​អ្នក​ស្លាប់​ដោយ​ជំងឺ​អេសដ៍​ឲ្យ​បាន​សូន្យ។

តែ​ទោះ​ជា​យ៉ាង​ណា​លោក​អ៊ុំ សុភាព​បាន​បញ្ជាក់​ថា​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​បាន​កាត់​បន្ថយ​ជំនួយ​នៅ​ពេល​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ជ័យជម្នះ។

(សំឡេងលោក អ៊ុំ សុភាព)

សូម​បញ្ជាក់​ថា​កិច្ច​ពិភាក្សា​ឆ្ពោះ​ទៅ​កាត់​បន្ថយ​ជំងឺ​អេដស៍​ឲ្យ​ដល់​សូន្យ​នេះ​បាន​ធ្វើឡើង​ក៍​ដើម្បី​រំលឹក​ថា​យើង​នៅ​សល់​ពេល​វេលា៨​ឆ្នាំ​ទៀត​តែ​ប៉ុណ្ណោះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺ​អេដស៍៕

ប្រធាន​បទ៖

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។