អ្នកស្ដាប់ Radio Australia សំណូមពរ​ឲ្យ​មាន​ការ​ឯកភាព​ក្នុង​ការ​ប្រើ​ភាសា​ខ្មែរ

អ្នកស្ដាប់ Radio Australia សំណូមពរ​ឲ្យ​មាន​ការ​ឯកភាព​ក្នុង​ការ​ប្រើ​ភាសា​ខ្មែរ

អ្នកស្ដាប់ Radio Australia សំណូមពរ​ឲ្យ​មាន​ការ​ឯកភាព​ក្នុង​ការ​ប្រើ​ភាសា​ខ្មែរ

ដាក់បញ្ចូលថ្ងៃ 25 November 2012, 7:04 AEDT

លោកអ្នកនាងកញ្ញា​ថ្វី​បើ​​គណៈរដ្ឋមន្រ្តី​កម្ពុជា​ កាលពី​​ខែ​មិថុនា ២០១១ បា​​​ន​​សម្រេច​​អនុម័ត​លើ​គោលកា​រណ៍​​​ស្តី​ពី​​ការ​​​បង្កើ​​ត​​​ក្រុ​​​ម​​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ដើម្បី​អភិរក្ស និងអភិ​វឌ្ឍការ​ប្រើ​ភាសា និង អក្សរ​​​ខ្មែរ​​ប្រ​ក​​ប​​​ដោ​​​​យ​​និរន្ត​រភាព ​ប្រយោជន៍​រក្សា​បាន​នូវ​អត្ត​សញ្ញាណ​​ជាតិ​​ខ្មែរ​ក្ដី​ ​ក៏​មក​ទល់​នឹង​ពេល​នេះ​ ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​នៅតែ​​មាន​ភាព​ខ្វះ​ចន្លោះជាហូរហែ ដោយ​​ពុំ​មាន​ស្ថាប័ន​ជាក់លាក់​ណាមួយ​មាន​អំណាច​ក្នុងការ​ពង្រឹង​អភិរក្ស​នូវ​ការ​​ប្រើភាសា​ខ្មែរ​ឲ្យបាន​ល្អ​ត្រឹម​ត្រូវ​​។ ​សូម​លោក​អ្នកនាងកញ្ញា​ស្ដាប់​មតិ​របស់​លោក​ន័យ​ ផាដែល​ជាអ្នកស្ដាប់​ Radio Australia ម្នាក់​នៅខេត្ត​កោះ​កុង៖

ចំណែក​កញ្ញា​ចន្ថា​នៅ​​ក្រុង​ភ្នំពេញវិញ យល់ឃើញថា យុវវ័យ​ខ្លះ​ហាក់​ដូចជា​និយម​ភាសា​បរទេស​ច្រើនជាង​ភាសា​របស់​ខ្លួន៖   (សំឡេង​កញ្ញា​ចន្ថា)

ទន្ទឹមគ្នានេះ Radio Australia ក៏​សូម​ថ្លែង​អំណរគុណ ដល់​អ្នក​ស្ដាប់ដែល​​បាន​ផ្ដល់​មតិ​កែ​លម្អ​​ដល់​ការ​ប្រើ​ពាក្យ​ពេច​ន៍​របស់​យើង​ខ្ញុំ ដែលញញឹម​ស្វាគមន៍​ទទួល​ជានិច្ច​។​  

ឧ​ទា​ហរណ៍​ ថ្មីៗ​នេះ មាន​ប្រិយមិត្ត​​ម្នាក់​​នៅ​ខេត្ត​បាត់ដំបង​បានស្នើ​សុំ​ឲ្យ​បុគ្គលិក វិទ្យុ​អូស្រ្តាលី​​​អាន​ពាក្យ​កម្ពុជា​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​កន្លងមក​មាន​អ្នកប្រើពាក្យ​កាំពុជា និង​កំពុជា។  ដូច្នេះ​តើ​ សំនៀង​អាន​ពាក្យនេះ​មួយណា​ត្រឹមត្រូវ​។  លោក​​បណ្ឌិត អ៊ីវ​ចន្ទ​​ ប្រធាន​វិទ្យា​ស្ថាន​ភាសា​ជាតិ នៃ​រាជ​បណ្ឌិត​ស​​​ភា​​​កម្ពុ​ជា បកស្រាយ​ពន្យល់៖

(សំឡេង បណ្ឌិត​អ៊ី​វ​ ចន្ទ)

លោក​អ្នក​នាង​ទើប​តែ​បាន​ស្ដាប់​ការ​បកស្រាយ​របស់​លោក​បណ្ឌិត​អ៊ី​វ​ ចន្ទ​ ប្រធាន​វិទ្យា​ស្ថាន​ភាសា​ជាតិ នៃ​រាជ​បណ្ឌិត​ស​​​ភា​​​កម្ពុ​ជា៕

 

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។