អូស្រ្ដាលី​ចេញ​ទិដ្ឋាការលេខ​ ៨៨៨ សម្រាប់​ទាក់​​វិនិយោគិន​ធំៗ​ឲ្យ​មក​រស់​នៅ​ជា​អចិន្រ្ដៃយ៍​

អូស្រ្ដាលី​ចេញ​ទិដ្ឋាការលេខ​ ៨៨៨ សម្រាប់​ទាក់​​វិនិយោគិន​ធំៗ​ឲ្យ​មក​រស់​នៅ​ជា​អចិន្រ្ដៃយ៍​

អូស្រ្ដាលី​ចេញ​ទិដ្ឋាការលេខ​ ៨៨៨ សម្រាប់​ទាក់​​វិនិយោគិន​ធំៗ​ឲ្យ​មក​រស់​នៅ​ជា​អចិន្រ្ដៃយ៍​

ដាក់បញ្ចូលថ្ងៃ 26 November 2012, 17:07 AEST

កាល​ពី​ថ្ងៃ​សៅរ៍​ទី​២៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​រដ្ឋាភិបាល​អូស្រ្ដាលី​បាន​ដាក់​ចេញ​ជា​ធរមាន​ឲ្យ​មាន​ការ​ ប្រើ​ប្រាស់​ទិដ្ឋាការ​វិនិយោគិន​ធំៗ ហៅ​ជា​ភាសា​អង់គ្លេស​ថា Significant Investor Visa ដើម្បី​ទាក់​ទាញ​ការ​បណ្ដាក់​ទុន​ឲ្យ​ហូរ​ចូល​ប្រទេស​អូស្រ្ដាលី។

ទិដ្ឋាការ​លេខ​ ៨៨៨ នេះ​អនុញ្ញាត​ឲ្យ​វិនិយោគិន​បរទេស​មាន​សិទ្ធិ​រស់​នៅ​ជា​អិចន្រ្ដៃយ៍​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ដោយ​មិន​ចាំ​បាច់​ចេះ​និយាយ​ភាសា​អង់គ្លេស ឲ្យ​តែ​វិនិយោគិន​នោះ​មាន​ឆន្ទៈ​ក្នុង​ការ​មក​បោះ​ទុន​ចំនួន​៥​លាន​ដុល្លារ​នៅ​ក្នុង​សេដ្ឋកិច្ច​ប្រទេស​អូស្រ្ដាលី។

លោក​ស្រី Maureen Horder នាយក​ប្រតិបត្ដិ​នៃ​វិទ្យា​ស្ថាន​អន្ដោប្រវេសន៍​អូស្រ្ដាលី​បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ថា នេះ​គឺ​ជា​គោល​នយោបាយ​មួយ​ដ៏​ល្អ​សម្រាប់​អូស្រ្ដាលី​ទាក់​ទាញអ្នក​រក​ស៊ី​ពី​បរទេស​ និង​បង្កើត​ការ​ងារ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​។

(សំឡេង​លោក​ស្រី Maureen Horder)

ក្រៅ​ពី​នេះ លោក​ស្រី​ថា វា​ក៏​ធ្វើ​ឲ្យ​អូស្រ្ដាលី​កាន់​តែ​មាន​លទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ផង​ដែរ​ជា​មួយ​បណ្ដា​ប្រទេស​ដទៃ​ទៀត​។ គោល​នយោបាយ​នេះ​បាន​ការ​គាំ​ទ្រ​ផង​ដែរ​ពី​គណ​បក្ស​ប្រឆាំង​នៃ​ប្រទេស​អូស្រ្ដាលី ដែល​កម្រ​នឹង​មាន​យោបល់​ស្រប​ជា​មួយ​នឹង​រដ្ឋាភិបាល​ទាក់​ទង​រឿង​គោល​ន​យោបាយ​អន្ដោប្រវេសន៍​។

សម្រាប់​លោក​ ឯក សាវត្ថី មេធាវី​ខ្មែរ​ម្នាក់​នៅ​ក្រុង​ស៊ីដនីយ៍​បាន​យល់​ឃើញ​ថា គោល​នយោបាយ​នេះ​ថ្វី​ត្បិត​តែ​ល្អ​ម្យ៉ាង​នោះ ក៏​មាន​ការ​រិះ​គន់​ខ្លះ​ដែរ​ថា ជា​គោល​នយោបាយ​លក់​ទិដ្ឋាការ​របស់​អូស្រ្ដាលី។

(សំឡេង​លោក ឯក សាវត្ថី)

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​សម្រាប់​លោក​ឧក​ញ៉ា ឡេង ហ៊ួរ អគ្គ​នាយក​រង​នៃ​ក្រុម​ហ៊ុន LHR ASEAN Investment នៅ​ប្រទេស​កម្ពុជា​បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ថា ថ្វី​ត្បិត​តែ​គោល​នយោបាយ​នេះ​ល្អ​មែន​នោះ ប៉ុន្ដែ​សម្រាប់​លោក លោក​គ្មាន​បំណង​ចង់​មក​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ជា​អចិន្រ្ដៃយ៍​នោះ​ទេ ដោយសារ​លោក​មាន​វ័យ​ចាស់​​ទៅ​ហើយ​។

(សំឡេង​លោក​ឧក​ញ៉ា ឡេង ហ៊ួរ)

ក្រោយ​ពី​ការ​ប្រកាស​ឲ្យ​ដឹង​នូវ​គោល​នយោបាយ​អន្ដោប្រវេសន៍​នេះ មាន​ការ​រំពឹង​ទុក​ថា អ្នក​មាន​ទ្រព្យ​ធន​ជា​ច្រើន​ពី​បរទេស​ប្រមាណ​៧០០​នាក់​ក្នុង​មួយ​ឆ្នាំៗ​នឹង​មក​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ក្រោម​ទិដ្ឋាការ​វិនិយោគិន​ធំៗ​នេះ​ ដែល​តម្រូវ​ឲ្យ​អ្នក​ដាក់​ពាក្យ​ស្នាក់​នៅ​តែ​៤០​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈ​ពេល​៤​ឆ្នាំ​។ ហើយ​លោក ឯក​ សាវត្ថី មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នេះ​គឺជា​គោល​នយោបាយ​ឆ្លាត​វៃ​មួយ​របស់​អូស្រ្ដាលី​ក្នុង​ការ​ទាក់​ទាញ​អ្នក​មាន​ទ្រព្យ​ធន។

(សំឡេង​លោក ឯក សាវត្ថី)

សម្រាប់​ប្រទេស​ដទៃ​ទៀត​ដូច​ជា​អង់គ្លេស, កាណាដា, សិង្ហបុរី និង​នូវ៉ែល​ហ្សេឡង់​ គេ​មាន​គោល​នយោបាយ​ទាក់​ទាញ​អ្នក​បណ្ដាក់​ទុន​បែប​នេះ​រួច​ទៅ​ហើយ តែ​សម្រាប់​អូស្រ្ដាលី​ចាប់​ពី​ពេល​នេះ​ទៅ​ នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​គេ​សង្ឃឹម​ថា​ នឹង​មាន​ទុន​ហូរ​ចូល​ប្រទេស​ប្រមាណ​៣ពាន់​៥រយ​លាន​ដុល្លារ​អូស្រ្ដាលី​៕

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។