លោក ហ៊ុន សែន​ ផ្ញើសារ​នយោបាយ​នៅ​ក្នុង​ឱកាស​បើក​ការ​ដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ទី​៣​

លោក ហ៊ុន សែន​ ផ្ញើសារ​នយោបាយ​នៅ​ក្នុង​ឱកាស​បើក​ការ​ដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ទី​៣​

លោក ហ៊ុន សែន​ ផ្ញើសារ​នយោបាយ​នៅ​ក្នុង​ឱកាស​បើក​ការ​ដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ទី​៣​

ដាក់បញ្ចូលថ្ងៃ 26 November 2012, 17:06 AEDT

នៅព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបាល​បាន​អញ្ជើញ​​​ទៅ​ចូល​រួម​បើក​ការ​ដ្ឋាន​ ស្ថាបនា​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ដែល​ជា​ស្ពាន​អាកាស​ទី​៣​នៅ​កម្ពុជា​ដែល​កំពុង​មាន​សេដ្ឋកិច្ច​​រីក​ចម្រើន​លូត​លាស់​ទៅ​មុខ​។

នៅ​វេលា​នោះ លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​ឆ្លៀត​ឱកាស​ផ្ញើ​សារ​នយាបាយ​​ផង​ដែរ​ទៅ​ដល់​បណ្ដា​គណ​បក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​នៅ​ពី​ក្រោយ​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ដ៏រុំារ៉ៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក សរ សុវណ្ណារ៉ា ធ្វើសេចក្ដីរាយការណ៍លម្អិត​ជូន​លោក​អ្នក​នាង។

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ​សែន បាន​ធ្វើ​ការ​បញ្ជាក់​អំពី​ជំហរ​នយោបាយ​របស់​រដ្ឋា​ភិបាល​នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នៅ​ពេល​មាន​អន្តរាគមន៍​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ។ នៅព្រឹកម៉ិញនេះ​លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ធ្វើ​ការ​កែ​តម្រូវ ឬ​ពន្យល់​បន្ថែម​ទៅ​លើ​ប្រសាសន៍​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ខេត្ត​ព្រះវិហារ។

(សំឡេង លោកនាយករដ្ឋមន្រ្តី)

ការបញ្ជាក់ឡើងវិញ​របស់​ប្រមុខ​រដ្ឋា​ភិបាល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ប្រតិកម្ម​ជា​ច្រើន​ពី​សង្គម​ស៊ីវិល​ទៅ​នឹង​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ដែល​ថា រដ្ឋាភិបាល​នឹង​មិន​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ដែល​មាន​អ្នក​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​បាន​ចូល​រួម។

តែទោះជាយ៉ាងណាក្តី លោក​នាយក​រដ្ឋ​មន្រ្តី​បាន​មាន​ប្រសាសន៍​បញ្ជាក់​នៅ​ក្នុង​ឱកាស បើក​ការ​ដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក​ស្វាគមន៍​ចំពោះ​ការ​ចូល​រួម​ដោះ​ស្រាយ​ដែល​មិន​យក​វិវាទ​ដីធ្លី​ទាញ​ចូល​នយោបាយ។

(សំឡេង លោកនាយករដ្ឋមន្រ្តី)

អ្នកស្រី ទេព វ៉ាន់នី សកម្មជន​តវ៉ា​ដី​ធ្លី​នៅ​បឹង​កក់​បាន​ប្រាប់ Radio Australia ថា អ្នក​ស្រី​រីក​រាយ​នឹង​សង្ឃឹម​ថា ដី​បឹង​កក់​នឹង​ត្រូវ​បាន​រដ្ឋា​ភិបាល​ដោះ​ស្រាយ​ពី​ព្រោះ​ការ​ទាម​ទារ​សំណង​របស់​ប្រជា​ពល​រដ្ឋ​ពី​ការ​អភិវឌ្ឍ​ដី​បឹង​កក់ មិន​មាន​រូបភាព​នយោបាយ​នោះ​ទេ។

(សំឡេង អ្នកស្រី ទេព វ៉ាន់នី)

អ្នកស្រី ទេព វ៉ាន់នី បាន​ថែម​ទាំង​អំពាវ​នាវ​ឲ្យ​មាន​ការ​អនុវត្ត​អនុ​ក្រឹត្យ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ប្រគល់​ដី​ឲ្យ​អ្នក​ភូមិ​បឹង​កក់។

(សំឡេង អ្នកស្រី ទេព វ៉ាន់នី)

សូមបញ្ជាក់ថា វិវាទ​ដីធ្លី​មាន​កើត​ច្រើន​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​រង​ទុក្ខ​វេទនា ដោយ​មួយ​ចំនួន​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​បណ្តេញ​ប្រជា​ពល​រដ្ឋ​ដើម្បី​យក​ដី​ទៅ​អភិវឌ្ឍ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។