កិច្ច​ប្រ​ជុំ​គណៈ​កម្ម​ការ​អចិន្ត្រៃយ៍វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ា​លើក​ទី១២

កិច្ច​ប្រ​ជុំ​គណៈ​កម្ម​ការ​អចិន្ត្រៃយ៍វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ា​លើក​ទី១២

កិច្ច​ប្រ​ជុំ​គណៈ​កម្ម​ការ​អចិន្ត្រៃយ៍វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ា​លើក​ទី១២

ដាក់បញ្ចូលថ្ងៃ 28 November 2012, 17:28 AEST

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​វិ​ច្ឆិ​កា​នេះ បណ្តា​ខេត្ត​​ជា​សមា​ជិក​​នៃវេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ា ​ដែល​មក​ពី​ប្រទេស​ចំ​នួន​៨​ រួម​ទាំង​កម្ពុជា​ផង​ បាន​មក​ជួប​ប្រ​ជុំ​គ្នា​នៅ​ខេត្ត​សៀម​រាប ​ក្នុង​ខណៈ​ពេល​ដែល​ខេត្ត​សៀម​រាបធ្វើ​ជា​ម្ចាស់​ផ្ទះ​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ា​លើក​ទី​១២​នេះ ដើម្បី​ធ្វើ​ការ​ពិ​ភាក្សា​គ្នា​លើ​​បញ្ហា​ទេស​ចរណ៍​ក្នុង​ខេត្ត​​​នៃ​ប្រ​ទេស​នី​មួយៗ។ 

ថ្លែង​ក្នុង​​ពិ​ធី​បើក​នៃ​កិច្ច​ប្រ​ជុំ​នេះ លោក ប៊ុន ថា​ឫទ្ធិ អភិ​បាល​រង​ខេត្ត​សៀម​រាប បាន​ប្រ​សាសន៍​ថា រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ បាន​ជ្រើស​រើស​យក​ខេត្ត​សៀម​រាប​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ា​លើក​ទី​១២​នេះ ដែល​ហៅ​កាត់​ជា​ភា​សា​បរទេស​ថា​ EATOF ដោយ​សារ​​ខេត្ត​​នេះ​សម្បូរ​ទៅ​ដោយ​ប្រាង្គ​បា្រ​សាទ​បុ​រាណ​ជា​ច្រើន ​ ដែល​មាន​សក្តា​នុ​ពល​​យ៉ាង​ធំ​​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ឲ្យ​ចូល​មក​ទស្ស​នា​ ដែល​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចំ​នួន​ភ្ញៀវ​មាន​ការ​កើន​ឡើង ដែល​វា​សម​ស្រប​ទៅ​នឹង​ប្រ​ធាន​បទ​នេះ ​។

(សំ​ឡេង​លោក ប៊ុន ថា​ឫទ្ធិ)

លោក​បាន​បញ្ជាក់​ទៀត​ថា កិច្ច​ប្រ​ជុំ​នេះ ពិត​ជា​មាន​សារៈ​សំ​ខាន់​បំ​ផុត ក្នុង​ការ​ផ្តល់​ផល​ប្រ​យោជន៍​ទៅ​វិញ​ទៅ​មកលើ​វិ​ស័យ​ឧស្សា​ហ​កម្ម​​ទេស​ចរណ៍​ដ៏​មាន​សក្តា​នុ​ពល​ក្នុង​តំ​បន់​អា​ស៊ី​បូ​ព៌ា ។

(សំ​ឡេងលោក ប៊ុន ថា​ឫទ្ធិ)

លោក Kim Tae Hoon អគ្គ​លេ​ខា​ធិ​ការ​ EATOF បាន​មាន​ប្រ​សាសន៍​ថា កិច្ច​ប្រ​ជុំ​នេះ ​នឹង​ធ្វើ​ការ​​ពិគ្រោះ​យោបល់​គ្នា​អំពី​វិ​ស័យ​​ទេសចរណ៍ ពាណិជ្ជកម្ម រួម​នឹង​ការ​វិនិយោគទុន​ជាដើម។

សូម​បញ្ជាក់​ថា ​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ា​លើក​ទី​១២ នឹង​ប្រ​កាស​បើក​ជា​ផ្លួវ​ការ​ នៅ​ថ្ងៃ​ទី​២៩​ស្អែក​នេះ ។

​​សូម​រំ​លឹក​ថា សមា​ជិក​វេទិកា​ទេសចរណ៍​អន្តរ​តំបន់​អាស៊ី​បូព៌ា​នេះ ​មាន​​ចំនួន ១២​​ខេត្ត នៃ​ប្រ​ទេស​ចំ​នួន​១២​ ​ក្នុង​​នោះ មាន​ខេត្ត​​សេ​ប៊ូ​​​​ប្រ​ទេស​​ហ្វី​លី​ពីន​ , ខេត្ត​​ឈៀង​​ម៉ៃ​​ប្រ​ទេស​​ថៃ​ ,​ ខេត្ត​ក្វាង​វ៉ុ នៃ​​សា​ធារណ​រដ្ឋ​កូរ៉េ , ខេត្ត​​ជី​លីន​​ប្រទេស​ចិន ,​ ខេត្ត​​ហ្លួង​ព្រះ​បាង​​ប្រ​ទេស​​ឡាវ ,  ខេត្ត​​ប៊្រី​ម៉ូ​ស្គី​​ប្រ​ទេស​​រុស្ស៊ី , ខេត្ត​​ក្វាង​និញ ​ប្រ​ទេស​​វៀត​ណាម , ខេត្ត​​សា​រ៉ា​វ៉ាក់​ប្រ​ទេស​​ម៉ាឡេស៊ី ខេត្ត​​តូ​តូ​រិ​​ប្រ​ទេស​​ជប៉ុន ,​ ខេត្ត​​ទូវ ប្រទេស​ម៉ុងហ្គោលី និង​ខេត្ត​យ៉ូគីយ៉ាកាតា ​​ប្រទេស​ឥណ្ឌូនេស៊ី ប៉ុន្តែ​សម្រាប់​កិច្ច​ប្រ​ជុំ​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ា​លើក​ទី​១២​នេះ ​អវត្ត​មាន​ចំ​នួន​៤​ខេត្ត គឺ​ ខេត្ត​​ឈៀង​​ម៉ៃ​​ប្រ​ទេស​​ថៃ​ , ខេត្ត​​ជី​លីន​​ប្រទេស​ចិន ,​ ខេត្ត​​ទូវ ប្រទេស​ម៉ុងហ្គោលី និង ខេត្ត​​ប៊្រី​ម៉ូ​ស្គី​​ប្រ​ទេស​​រុស្ស៊ី ៕

 

 

 

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។