កម្ពុជា​កំពុង​រៀប​ចំ​បង្កើត​ច្បាប់​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន

កម្ពុជា​កំពុង​រៀប​ចំ​បង្កើត​ច្បាប់​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន

កម្ពុជា​កំពុង​រៀប​ចំ​បង្កើត​ច្បាប់​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន

ដាក់បញ្ចូលថ្ងៃ 28 November 2012, 18:07 AEST

កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​ក្រុម​មេធាវីវិស្ណុ ​បាន​រៀបចំ​សិក្ខាសាលា​ប្រឹក្សា​យោបល់​មួយ​ជាមួយ​នឹង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ តំណាង​ស្ថានទូត​​ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ចំពោះ​ពង្រាង​ច្បាប់​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន។

នៅ​ថ្ងៃទី​២២​ និង​ថ្ងៃទី​២៣​ ខែវិច្ឆិកា​នេះ​នាយកដ្ឋាន​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន​ បាន​បើក​សិក្ខាសាលា​ប្រឹក្សា​យោបល់​ចំនួន​ពីរ​ថ្ងៃ​ ទៅ​លើ​ពង្រាង​ច្បាប់​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ​ដែល​បាន​ផ្ដួច​ផ្តើម​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១១​ ដោយ​មាន​ការ​ចូល​រួមពី​ក្រុម​មេធាវីវិស្ណុ​ និង​អ្នក​ជំនាញការ​អន្តរជាតិ​ខាង​ច្បាប់​ពីរ​រូប​មក​ពី​សហរដ្ឋ​អាម៉េរិក​ និង​ប្រទេស​អូស្ត្រាលី។​ នៅ​ក្នុង​សិក្ខាសាលា​នេះ​មាន​អ្នក​ចូល​រួម​សរុប​ចំនួន​ ១២៥​នាក់។​

កាលពីព្រឹកមិញនេះ ​លោកស្រី ណុប ណាវី​ មន្ត្រី​នៅ​ការិយាល័យ​ត្រួត​ពិនិត្យ​គំរោង​នៃ​នាយកដ្ឋាន​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន​ បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia​ ថា​គោលបំណង​នៃ​ការ​បង្កើត​ច្បាប់​នេះ​ឡើង​គឺ​ដើម្បី​បំពេញ​បន្ថែម​នូវ​ចន្លោះ​ប្រហោង​ខាង​ផ្លូវ​ច្បាប់​ និង​មាន​បន្ថែម​នូវ​មាត្រា​មួយ​ចំនួន​ដែល​ចែង​ពី​ទោស​ទណ្ឌ​ចំពោះ​ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់​នេះ​ផង​ដែរ។​

(សំឡេង​លោកស្រី ណុប ណាវី)​

​លោកស្រី ណុប ណាវី​ បាន​ឲ្យ​ដឹង​ថា​នឹង​មាន​សិក្ខាលសាលា​ប្រឹក្សា​យោបល់​ចំនួន​ ៤ ​ទៅ​៥​ដង​ទៀត​ មុន​នឹង​ឈាន​ដល់​សិក្ខាលាសា​ឆ្លង​ពង្រាង​ច្បាប់​នេះ​នៅ​ខែ​កញ្ញា​ ឆ្នាំ​ក្រោយ។​

លោក​ នុត យុទ្ធី ​ជា​សមាជិក​ក្រុម​ប្រឹក្សា​នៃ​អង្គការ​ស្កូ​កម្ពុជា​ ដែល​មាន​សកម្មភាព​ខាង​ការងារ​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​កំពង់​ស្ពឺ​ ហើយ​ដែល​នឹង​ពង្រីក​ខេត្ត​គោលដៅ​ទៅ​កាន់​ខេត្ត​សៀមរាប​នៅ​ឆ្នាំក្រោយ​នេះ​ បាន​មាន​ប្រតិកម្ម​ជា​វិជ្ជមាន​ចំពោះ​ការ​ប្រឹងប្រែង​បង្កើត​ច្បាប់​ថ្មី​នេះ​ដោយ​ក្រសួង​បរិស្ថាន។​

(សំឡេងលោក នុត យុទ្ធី)​

ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ នុត យុទ្ធី​ ក៏​បាន​សំណូម​ពរ​ឲ្យ​ក្រសួង​មាន​ការ​ផ្សព្វផ្សាយ​ច្បាប់​នេះ​ឲ្យ​បាន​ទូលំ​ទូលាយ​ក្រោយ​ពេល​សភា​អនុម័ត។

(សំឡេងលោក នុត យុទ្ធី)

លោក ទេព ប៊ុណ្ណារិទ្ធ ប្រធានសមាគមថែរក្សាបរិស្ថាន និងវប្បធម៌​ ដែល​មាន​សកម្មភាព​ទៅ​លើ​ខេត្ត​គោលដៅ​នៅ​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​អាស្រ័យ​ផល​អនុផល​ព្រៃ​ឈើ​របស់​ប្រជាពលរដ្ឋ​ រដូវ​កាល​មាន​ការ​ប្រែប្រួល​ ក្ដៅខ្លាំង​ ឬ​ទឹក​ជំនន់​ ការ​នេសាទ​ ដោយសារ​ទឹក​តិច​ និង​មាន​ខ្សាច់។​

លោក ទេព ប៊ុណ្ណារិទ្ធ ​យល់​ថាដើម្បីឲ្យមានបរិស្ថានមានការការពារល្អ​ប្រសើរឡើង​ជាពិសេស​នៅ​ភូមិភាគ​ឥសាន​គឺ​ត្រូវ​លើក​ទឹក​ចិត្ត​ការ​ចូលរួមពី​ប្រជាពលរដ្ឋ ​ការអនុវត្ត​ច្បាប់​ត្រូវ​រឹត​បន្ដឹង​ និង​បង្កើត​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់។

(សំឡេងលោក ទេព ប៊ុណ្ណារិទ្ធ)​

លោក ​ទេព ប៊ុណ្ណារិទ្ធ ​មានទស្សន​ជា​វិជ្ជមាន​ចំពោះ​ការវិវឌ្ឍន៍​ឲ្យ​មាន​ច្បាប់ថ្មីស្ដីពី​បរិស្ថាន​នេះ​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​លោក​មាន​ការ​បារម្ភ​ពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់។​

(សំឡេងលោក ទេព ប៊ុណ្ណារិទ្ធ)​

នៅ​ក្នុ​ង​ខណៈ​ពេល​នេះ​ អង្គការ​សហប្រជាជាតិ​បាន​កំពុង​បើក​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាស​ធាតុ​លើក​ទី​១៨​ ស្ដីពី​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ក្នុង​ទីក្រុង​ Doha ​នៃ​ប្រទេស​កាតា ​ពីថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី​៧ ​ខែ​ធ្នូ ​ឆ្នាំ​២០១២​នេះ​ ដោយ​មាន​ប្រទេស​ចូលរួម​ចំនួន​២០០​ប្រទេស​។ ​ពី​ប្រទេស​កម្ពុជា​ ក៏​មាន​គណៈប្រតិភូ​រដ្ឋាភិបាលធ្វើការទា​ក់​ទង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​មួយ​ចំនួន​ និង​តំណាង​ពី​ខាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៥​រូប​ទៅ​ចូល​រួម​ផង​ដែរ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។