កម្មករ​រោងចក្រ​ស៊ីម៉ង់​ខេត្ត​កំពត​រង់ចាំ​ដំណោះ​ស្រាយ​ឲ្យ​ប្រធាន​សហជីព​ចូល​ធ្វើ​ការ​វិញ

កម្មករ​រោងចក្រ​ស៊ីម៉ង់​ខេត្ត​កំពត​រង់ចាំ​ដំណោះ​ស្រាយ​ឲ្យ​ប្រធាន​សហជីព​ចូល​ធ្វើ​ការ​វិញ

កម្មករ​រោងចក្រ​ស៊ីម៉ង់​ខេត្ត​កំពត​រង់ចាំ​ដំណោះ​ស្រាយ​ឲ្យ​ប្រធាន​សហជីព​ចូល​ធ្វើ​ការ​វិញ

ដាក់បញ្ចូលថ្ងៃ 28 November 2012, 17:44 AEST

នៅ​ដើម​សប្តាហ៍​នេះ​ កម្មករ​ធ្វើ​ការ​នៅ​រោងចក្រ​ខេ​ស៊ី​មេន​ នៅ​ខេត្ត​កំពត​ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ព្រម​ចូល​ធ្វើ​ការងារ​ ដើម្បី​ប្រឆាំង​ចំពោះ​សកម្មភាព​របស់​សន្តិសុខ​រោងចក្រ​ដែល​បាន​ឈរ​ពាំង​ផ្លូវ​រារាំង​មិន​ឲ្យ​ប្រធាន​សហជីព​ចូល​រោងចក្រ។

មន្រ្តី​សហជីព​នៅ​រោងចក្រ​ស៊ីម៉ង់​ខេស៊ីមេន​ បាន​ឲ្យ​ដឹង​ថា​ កម្មករ​បាន​សុខ​ចិត្ត​បំបែក​ជួរ​ហើយ​ បន្ទាប់​ពី​មា​ន​ការ​សម្រប​សម្រួល​គ្នា។​

ការ​បញ្ចប់​កូដកម្ម​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​មន្រ្តី​មន្ទីរ​ការងារ​ខេត្ត​កំពត​ចុះ​មក​សម្រប​សម្រួល។​ លោក​ ម៉ៃ ឌី ​ប្រធាន​សហជីព​នៅ​រោងចក្រ​នេះ​ដែល​ត្រូវ​បាន​គេ​បញ្ឈប់​ការងារ​ បាន​ធ្វើ​ការ​រំលឹក​អំពី​ព្រឹត្តិការណ៍​នេះ។​

(សំឡេង​លោក ម៉ៃ ឌី)​

សូម​បញ្ជាក់​ថា​ លោក​ ម៉ៃ ឌី ​ត្រូវ​បាន​កម្មករ​នៅ​រោងចក្រ​នេះ​ បោះឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​សហជីព​កាល​ពី​ខែ​កក្កដា​ឆ្នាំ​នេះ។​ លោក​បាន​បញ្ជាក់​ថា​ លោក​ត្រូវ​បាន​រោងចក្រ​កៀប​សង្កត់​រហូត​តាំង​ពី​លោក​បាន​ទទួល​តំណែង​នេះ។​

(សំឡេង​លោក ម៉ៃ ឌី)​

លោក​ សុខ​ គីន​ អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ ដែល​បាន​តាម​ដាន​ការងារ​នេះ ​បាន​បញ្ជាក់​ថា​ រោងចក្រ​មាន​គម្រោង​បញ្ឈប់​កា​រងារ​ចាស់​របស់​ប្រធាន​សហជីព​ហើយ​ប្តូរ​ទៅ​កន្លែង​ថ្មី​ដែល​ឆ្ងាយ​ពី​កម្មករ។​

(សំឡេង​លោកសុខ​ គីន)​

លោក​បាន​បញ្ជាក់​ទៀត​ថា​ រោងចក្រ​មិន​មាន​ការ​ព្រមាន​ជាមុន​ អំពី​ការ​ប្តូរ​ការងារ​របស់​ប្រធាន​សហជីព​នោះ​ទេ។​

លោក ​ឡឹង ឆេត​ ជា​មេការ​បស់​រោងចក្រ​បាន​ប្រាប់​ Radio Austraila នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ រោងចក្រ​មិន​អាច​ប្រាប់​ពី​មូល​ហេតុ​នៃ​ការ​បញ្ឈប់​ប្រធាន​សហជីព​នៅ​ពេល​នេះ​បាន​ទេ។​

(សំឡេង​លោក​ ឡឹង ឆេត)​

លោក​ សុខ​ គីន ​មន្រ្តីសហជីព​បាន​មាន​ប្រសាសន៍​អំពី​ការងារ​បន្ត​ ប្រសិន​បើ​ការ​ដោះស្រាយ​មិន​ទទួល​បាន​ជោគជ័យ។​

(សំឡេង​លោកសុខ​ គីន)​

សូម​បញ្ជាក់​ថា​ កម្មករ​ប្រមាណ​៧០​០​នាក់ ធ្វើ​ការងារ​នៅ​រោងចក្រ​ស៊ីម៉ង់​នៅ​ខេត្ត​កំពត​នេះ​ កំពុង​រង់​ចាំ​ការ​ដោះស្រាយ​នៅថ្ងៃ​ទី​៥ ​ខែធ្នូ​ខាង​មុខ​នេះ​ ដើម្បី​រក​យុត្តិធម៌​ជូន​ប្រធាន​សហជីព​របស់​ពួក​គេ៕

អ្នក​ចូល​រួម​ចំណែក

សរ សុវណ្ណារ៉ា​

អ្នក​យក​ព័ត៌មាន​

លោក សរ សុវណ្ណារ៉ា គឺជា​អ្នក​កាសែត​ជើង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​។ លោក​​ក៏​ធ្លាប់​​បាន​បង្វឹក​ហាត់​អ្នក​​យក​ព័ត៌មាន​ដទៃ​ទៀត​​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្ដរ​ជាតិ​របស់​ប្រទេស​អូស្រ្ដាលី​។​

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។