អ៊ឹង ប៊ុនហ៊ាង៖ អាជីព​អ្នកគូរ​រូប​ត្លុក​កំប្លែង​

អ៊ឹង ប៊ុនហ៊ាង៖ អាជីព​អ្នកគូរ​រូប​ត្លុក​កំប្លែង​

អ៊ឹង ប៊ុនហ៊ាង៖ អាជីព​អ្នកគូរ​រូប​ត្លុក​កំប្លែង​

ដាក់បញ្ចូលថ្ងៃ 30 November 2012, 17:56 AEST

​វាគ្មិន​របស់​ Radio Australia នៅ​ថ្ងៃ​នេះ គឺ​លោក អ៊ឹង ប៊ុន​ហ៊ាង វិចិត្រ​ករ​គំនូរ​ត្លុក​កំប្លែង​ជើង​ចាស់​ម្នាក់​ដែល​ជា​ជន​ភៀស​ខ្លួន​រត់​ ចេញ​ពី​របប​ប៉ុល​ពត​មក​តាំង​ទីលំនៅ​ថ្មី​នៅ​ទឹក​ដី​អូស្រ្ដាលី។

​លោក​នៅ​តែ​បន្ដ​គូរ​រូប​ត្លុក​​កំប្លែង​ជា​ប្រចាំ ហើយ​ស្នាដៃ​របស់​លោក​ត្រូវ​បាន​ដាក់​ផ្សាយ​នៅ​លើ​ Blog មួយ​ដែល​មាន​ឈ្មោះ​ថា សកវាទិ៍ ឬ Sacravatoons ដែល​លោក​បាន​គូរ​រូបត្លុក​​កំប្លែង​ជា​ច្រើន​ដាក់​នៅ​លើ Blog នោះ​ជា​ប្រចាំ​ ហើយ​មក​ទល់​វេលា​នេះ ​គំនូរ​ត្លុក​​កំប្លែង​របស់​លោក​គឺ​បាន​គូរ​ចំនួន​២៣៧១​ហើយ។

ក្រៅ​ពី​នេះ លោក​ក៏​បាន​បរិច្ចាគ​គំនូរ​​ត្លុក​​កំប្លែង​របស់​លោក​ចំនួន​៨៨ ដែល​លោក​បាន​គូរ​កាល​ពី​ទសវត្សរ៍​១៩៨០​​ទៅ​ឲ្យ​សកល​វិទ្យា​ល័យ​ជាតិ​អូស្រ្ដាលី​ផង​ដែរ​ នៅ​ពេល​លោក​ទើប​មក​ដល់​អូស្រ្ដាលី​ដើម្បី​ជា​អនុស្សាវរីយ៍ និង​ដើម្បី​ឲ្យ​មាន​ការ​ថែ​រក្សា​គំនូរ​ទាំង​នោះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។