ពិ​ធី​បើក​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អាស៊ី​បូព៌ា​លើក​ទី​១២ ​នៅ​សៀមរាប

ពិ​ធី​បើក​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អាស៊ី​បូព៌ា​លើក​ទី​១២ ​នៅ​សៀមរាប

ពិ​ធី​បើក​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អាស៊ី​បូព៌ា​លើក​ទី​១២ ​នៅ​សៀមរាប

ដាក់បញ្ចូលថ្ងៃ 29 November 2012, 17:36 AEDT

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​នេះ ​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ាលើក​ទី​១២​ត្រូវ​បាន​ប្រ​កាស​បើក​ជា​​ផ្លូវ​ការ​នៅ​ខេត្ត​សៀម​រាប ​ដោយ​មាន​សមា​ជិក​ចូលរួម​មក​ពី​៨​ខេត្ត​នៃ​ប្រ​ទេស​ចំ​នួន​៨​ រួម​ទាំង​កម្ពុជាផង​​ ដើម្បី​ធ្វើ​ការ​ពិ​ភាក្សា​ និង ​​ពិគ្រោះ​យោបល់​គ្នា​អំពី​វិ​ស័យ​​ទេសចរណ៍  ពាណិជ្ជកម្ម និង​ការ​វិនិ​យោគទុន​​ក្នុង​ខេត្ត​​​នៃ​ប្រ​ទេស​នីមួយៗ។ 

មន្ត្រី​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គោល​បំ​ណងសំ​ខាន់​​នៃ​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ាលើក​ទី​១២​​នេះ ​គឺ​​ដើម្បី​ផ្តល់​ឱ​កាស​ដល់ធុរៈ​ជន និង វិ​និ​យោគិនអា​ច​ជួប​ពិ​ភាក្សាគ្នា​ ពិ​គ្រោះ​យោ​បល់គ្នា​ ដើម្បី​ស្វែង​រក​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ និង ឱ​កាស​វិ​និ​យោគ​សម្រាប់​​អា​ជីវ​កម្ម ​និង ការ​វិនិយោគ​របស់​ខ្លួន ជា​ពិ​សេស គឺដើម្បី​បង្ហាញ​នូវ​សក្តា​នុពលរបស់​ខេត្ត​ជា​សមា​ជិក ដើម្បី​ទាក់​ទាញ​ឲ្យមាន​ការ​កើន​ឡើង​នូវ​​ចំ​នួន​ភ្ញៀវ​ទេស​ចរ ជា​ពិ​សេស​បាន​ពង្រីក​នូវ​តួ​នាទី​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​ខេត្ត​និង​ខេត្ត​ជា​សមា​ជិក ប៉ុន្តែ​គឺ​វា​អា​ស្រ័យ​ទៅ​លើសេដ្ឋ​កិច្ច និង ​ការ​រីក​ចម្រើន​នៃ​កម្រិត​ជីវ​ភាព​ប្រ​ជា​ពលរដ្ឋ របស់​​ខេត្ត​និមួយ​ៗ ហើយ​អ្វី​ដែល​​សំ​ខាន់នោះ​ គឺ​ការ​គិត​គូរ​​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ផ្តល់​ព័ត៌​មាន​ឲ្យ​គ្នា​បាន​ទូ​លំ​ទូ​លាយ អំ​ពី​សក្តា​នុពល និង តំ​បន់​សំ​ខាន់​ៗ​របស់​ខេត្ត​​ជា​សមា​ជិក​។

​ថ្លែង​ក្នុង​ពិ​បើក​វេទិ​កានេះ តាម​រយៈ​នៃ​អ្នក​បក​ប្រែ​ភា​សា លោក សុខ អាន ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ បាន​មាន​ប្រ​សាសន៍​យ៉ាង​ដូច្នេះ។

(សំ​ឡេង​អ្នក​បក​ប្រែ​ភា​សា)

​លោក ​ប៊ុន ថាឫទ្ធិ ​អភិ​បាល​រងខេត្ត​សៀម​រាប​​ក៏​បាន​បញ្ជាក់​ពី​​បញ្ហា​​មួយ​ចំ​នួន​ជា​សក្តា​នុពល​របស់​ខេត្ត​ទៅ​លើ​វិ​ស័យ​ទេសចរណ៍​នេះ។​

(សំ​ឡេង​លោក ប៊ុន ថា​ឫទ្ធិ )​

សូម​បញ្ជាក់​ថា ក្នុង​ចំ​ណោមសមា​ជិកចំនួន១២​​ខេត្ត ​នៃ​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ានេះ សមា​ជិក​បាន​មក​ចូល​រួមមាន​ចំ​នួន​តែ​៨​ខេត្ត​ប៉ុណ្ណោះ ​ក្នុង​​នោះ មានខេត្ត​សៀម​រាប​ប្រ​ទេស​កម្ពុជា , ​ខេត្ត​​សេ​ប៊ូ​​​​ប្រ​ទេស​​ហ្វី​លី​ពីន​ , ខេត្ត​ក្វាង​វ៉ុនប្រ​ទេស​​កូរ៉េ​ខាង​ត្បូង ,  ខេត្ត​​ហ្លួង​ព្រះ​បាង​​ប្រ​ទេស​​ឡាវ ,  ខេត្ត​​ក្វាង​និញប្រ​ទេស​​វៀត​ណាម , ខេត្ត​​សា​រ៉ា​វ៉ាក់​ប្រ​ទេស​​ម៉ាឡេស៊ី ,​ខេត្ត​​តូ​តូ​រិ​​ប្រ​ទេស​​ជប៉ុន និង​ខេត្ត​យ៉ូគីយ៉ាកាតា ​​ប្រទេស​ឥណ្ឌូនេស៊ី ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។