​ការ​ចូលរួម​ចំណែក​ពី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​វិស័យ​សិក្សា​ស្រាវជ្រាវ​ពី​កម្ពុជា

​ការ​ចូលរួម​ចំណែក​ពី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​វិស័យ​សិក្សា​ស្រាវជ្រាវ​ពី​កម្ពុជា

​ការ​ចូលរួម​ចំណែក​ពី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​វិស័យ​សិក្សា​ស្រាវជ្រាវ​ពី​កម្ពុជា

ដាក់បញ្ចូលថ្ងៃ 29 November 2012, 18:09 AEDT

ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​វិស័យ​សិក្សា​ស្រាវជ្រាវ​ពី​កម្ពុជា​ មជ្ឈមណ្ឌល​ខេមរ​សិក្សា​​​ (Center ​for​ Khmer​ Studies)​ គឺ​អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ​ដែល​បាន​បើក​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៩​មក។​

 

កាល​ពី​ព្រឹក​មិញ​នេះ​ លោក ​វង់ សុធារ៉ា ​ឧបការី​នាយក​នៃ​មជ្ឈមណ្ឌល​ខេមរ​សិក្សា​ បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ពី​ធនធាន​ឯកសារ​ដែល​មជ្ឈមណ្ឌល​មាន​ក្នុង​ការ​បើក​ដាក់​ជូន​សាធារណជន​ចូល​សិក្សា​ស្រាវជ្រាវ។​

(សំឡេងលោក វង់ សុធារ៉ា)

លោក ​វង់ សុធារ៉ា ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រៅ​ពី​មាន​បណ្ណាល័យ​នៅ​ការិយាល័យ​ធំ​ក្នុង​ខេត្ត​សៀមរាប​នោះ​ មជ្ឈមណ្ឌល​ក៏​មាន​ការិយាល័យ​តូច​មួយ​ទៀត​នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ។​

(សំឡេងលោក វង់ សុធារ៉ា)

លោក ​វង់ សុធារ៉ា ​មាន​ប្រសាសន៍​បន្ថែម​ពី​ការ​ប្រើប្រាស់​បណ្ណាល័យ​នៅ​វត្ត​ដំណាក់​ខេត្ត​សៀមរាប​របស់​សិស្ស ​និង​និស្សិត។​

(សំឡេងលោក វង់ សុធារ៉ា)

លោក ​វង់ សុធារ៉ា ​មាន​ប្រសាសន៍​ថា ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ មជ្ឈម​ណ្ឌល​នឹង​មាន​នាយិការ​ថ្មី​ជា​ខ្មែរ​សញ្ជាតិ​បារាំង។​

(សំឡេងលោក វង់ សុធារ៉ា)

លោក ​វង់ សុធារ៉ា ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ នាយិការ​ថ្មី​នេះ​គឺ​មាន​លក្ខណៈ​ពិសេស​ដោយ​គាត់​ចេះ​ភាសា​ខ្មែរ។

(សំឡេងលោក វង់ សុធារ៉ា)

លោក​ ប៉ា ច័ន្ទរឿន ​ជា​និស្សិត​ថ្នាក់​បណ្ឌិត​ទស្សនវិជ្ជា​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ និង​ជា​នាយក​នៃ​មជ្ឈមណ្ឌល​ទស្សន​វិជ្ជា​អនុវត្តន៍​ និង​សីលធម៌​កម្ពុជា​ បាន​យល់​ថា​មជ្ឈមណ្ឌល​ខេមរ​សិក្សា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​កម្ពុជា។

(សំឡេង​លោក​ ប៉ា ច័ន្ទរឿន) 

លោក​ ប៉ា ច័ន្ទរឿន ​ក៏​បាន​ពិពណ៌នា​បន្ថែម​នូវ​សកម្មភាព​មួយ​ចំនួន​របស់​មជ្ឈមណ្ឌល​ខេមរ​សិក្សា​នេះ។

(សំឡេង​លោក​ ប៉ា ច័ន្ទរឿន) 

លោក​ ប៉ា ច័ន្ទរឿន ​មាន​សំណូម​ដល់​មជ្ឈមណ្ឌល​ខេមរ​សិក្សា​នេះ​ផ្ដល់​ឳកាស​ឲ្យ​និស្សិត​ និង​បញ្ញវន្ត​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ទទួល​ការ​បណ្ដុះ​បណ្ដាល។​

(សំឡេង​លោក​ ប៉ា ច័ន្ទរឿន) 

លោក​ ប៉ា ច័ន្ទរឿន ​យល់ថា​ ប្រហែល​ជា​ដល់​ពេល​ដែល​ខ្មែរ​ត្រូវ​ចេះ​ជួយ​គ្នា​ និង​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង។

(សំឡេង​លោក​ ប៉ា ច័ន្ទរឿន) 

លោក​ ប៉ា ច័ន្ទរឿន ​មាន​ទស្សនៈ​ជា​វិជ្ជមាន​ចំពោះ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​ខេមរ​សិក្សា​ ដែល​បាន​ជ្រើសរើស​នាយក​ថ្មី​មាន​ដើម​កំណើត​ជា​ខ្មែរ​ ហើយ​លោក​សង្ឃឹម​ថា​ អ្នក​ដឹកនាំ​ថ្មី​នៃ​មជ្ឈមណ្ឌល​នេះ​នឹង​អាច​បំពេញ​បេសកកម្ម​របស់​ខ្លួន​បាន​ប្រសើរ​ និង​ជោគ​ជ័​យ។

(សំឡេង​លោក​ ប៉ា ច័ន្ទរឿន) 

មជ្ឈមណ្ឌល​ខេមរ​សិក្សា​គឺ​សមាជិក​ដំបូង​តែ​មួយ​គត់​របស់​ក្រុមប្រឹក្សា​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រៅ​ប្រទេស​របស់​អាម៉េរិក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ (Council ​of​ American​ Overseas ​Research Centers)​៕​ 

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។