យុទ្ធនាការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​សម្រាប់​ឆ្នាំ​២០១២

យុទ្ធនាការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​សម្រាប់​ឆ្នាំ​២០១២

យុទ្ធនាការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​សម្រាប់​ឆ្នាំ​២០១២

ដាក់បញ្ចូលថ្ងៃ 30 November 2012, 10:52 AEST

នៅ​សប្តាហ៍​នេះ​ យុទ្ធនា​ការ​បំពាក់​បូរ​ពណ៌​ស​ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្រ្តី​ និង​កុមារ​ បាន​ចាប់​ផ្តើម​ហើយ​ សម្រាប់​រយៈពេល​១៦​ថ្ងៃ​រហូត​ដល់​ទិវា​សិទ្ធិ​មនុស្ស​ថ្ងៃ​ទី​១០ ​ខែ​ធ្នូ។​ ក្រុម​អង្គការ​គាំពារ​សិទ្ធិ​ស្រ្តី​ និង​កុមារ​ បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​នេះ​ទៅ​តាម​តំបន់​គោលដៅ​ក្នុង​ភូមិ​សាស្រ្ត​រៀង​ៗ​ខ្លួន​ ដោយ​សហការ​ជាមួយ​ក្រសួង​មន្ទីរ​កិច្ចការ​នារី។

ក្រុម​អង្គការ​គាំពារ​ស្រ្តី​ និង​កុមារ​បាន​ឲ្យ​ដឹង​ថា​ យុទ្ធនាការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្រ្តី​ និង​កុមារ​ បាន​ចាប់​ផ្តើម​ហើយ​ ដោយ​មាន​សកម្មភាព​ដើរ​បំពាក់​បូរ​ព៌ណ​ស ​ការ​ដើរ​ជា​ក្បួន​តាម​ទី​សាធារណៈ​ និង​មាន​មេទ្ទីញ​ជួប​ប្រជុំ​នៅ​តាម​ខេត្ត​ក្រុង។​

លោក​ស្រី​ ប៉ុក​ បញ្ញាវិចិត្រ ​នាយិកា​ប្រតិបត្តិ​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តី​មាន​វិបត្តិ​បាន​ឲ្យ​ដឹង​ថា​ អង្គការ​នេះ ​កំពុង​ធ្វើ​យុទ្ធនាការ​នេះ​នៅ​ខេត្ត​សៀមរាប​ និង​បន្ទាយ​មានជ័យ។​

(សំឡេង​លោកស្រី ​ប៉ុក ​បញ្ញា​វិចិត្រ)​

លោកស្រី​ ប៉ុក បញ្ញាវិចិត្រ ​បាន​បង្ហាញ​អំពី​គោល​បំណង​សំខាន់​ៗ​ នៃ​យុទ្ធនាការ​បំពាក់​បូរ​ពណ៌​ស​នេះ​ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ។​

(សំឡេង​លោកស្រី​ ប៉ុក បញ្ញាវិចិត្រ)​

ជាមួយគ្នា​នេះដែ​រ ​លោកស្រី​ រស់ សុភាព ​នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័ ​និងអ​ភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ បាន​បញ្ជាក់​ថា​ អង្គការ​នេះ​កំពុង​បើក​យុទ្ធនា​ការ​ព្រឹក​នេះ​នៅ​ខេត្ត​បាត់ដំបង។​

លោកស្រី​ រស់ ​សុភាព​ បាន​បញ្ជាក់​ថា​ យុទ្ធនាការ​ឆ្នាំ​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី​ នៅ​ខេត្ត​ចំនួន​៧​គឺ ​បាត់ដំបង,​ ពោធិសាត់​, កំពង់ឆ្នាំង,​ កំពង់ធំ,​ ព្រៃវែង,​ រតនៈគិរី​ និង​រាជធានី​ភ្នំពេញ។​

លោកស្រី​ រស់ សុភាព​ បាន​បញ្ជាក់​ថា​ យុទ្ធនាការ​ឆ្នាំ​នេះ​ធ្វើ​ឡើង​ក្នុង​រូបភាព​គាំពារ​ស្រ្តី​ពិភព​លោក។​

(សំឡេង​លោកស្រី រស់ សុភាព)

​យោងតាម​របាយការណ៍​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ ស្រ្តី​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ ដែល​បាន​រៀបការ​រួច​បាន​ទទួល​រង​អំពើ​ហិង្សា​ពី​ស្វាមី​របស់​ពួក​គេ។​

លោកស្រី​ រស់ សុភាព​ បាន​បញ្ជាក់​ថា​ យុទ្ធនាការ​នេះ​គឺ​ជា​កិច្ច​ប្រឹង​ប្រែង​ដើម្បី​បំបាត់​ទារុណកម្ម​ទៅ​លើ​ស្រ្តី​ក្នុង​គ្រួសារ។​

(សំឡេង​លោកស្រី​ រស់ សុភាព)​

លោកស្រី​ រស់ សុភាព ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ យុទ្ធនាការ​ឆ្នាំ​នេះ​មា​ន​ទាំង​រូបភាព​ជា​ក្បួន​ដើរ​បំពាក់​បូរ​ពណ៌ស​តាម​ដង​ផ្លូវ​ និង​ការ​ផ្សព្វផ្សាយ​អប់រំ​តាមរយៈ​វិទ្យុ​ដោយ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា។​ លោកស្រី​បាន​បញ្ជាក់​ថា​ យុទ្ធនាការ​ឆ្នាំ​នេះ​បាន​ធ្វើ​ឡើង​ដែល​មាន​សកម្មភាព​ប្លែក​ជាង​ឆ្នាំ​មុន​ៗ។​

(សំឡេង​លោកស្រី​ រស់ សុភាព)​

សូម​បញ្ជាក់​ថា​ យុទ្ធនាការអ​ន្តរជាតិ​នេះ​បាន​ចាប់​ផ្តើម​ពី​ឆ្នាំ​១៩៩១​ម​ក​ ហើយ​ចាប់​ពី​ឆ្នាំ​២០០០​មក​ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រសួង​កិច្ចការ​នារី​ បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្រ្តី​ និង​កុមារ​នេះ​នៅ​កម្ពុជា៕

អ្នក​ចូល​រួម​ចំណែក

សរ សុវណ្ណារ៉ា​

អ្នក​យក​ព័ត៌មាន​

លោក សរ សុវណ្ណារ៉ា គឺជា​អ្នក​កាសែត​ជើង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​។ លោក​​ក៏​ធ្លាប់​​បាន​បង្វឹក​ហាត់​អ្នក​​យក​ព័ត៌មាន​ដទៃ​ទៀត​​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្ដរ​ជាតិ​របស់​ប្រទេស​អូស្រ្ដាលី​។​

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។