ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ការ​សាង​សង់​ទំ​នប់​វា​រី​អគ្គិសនី​នៅ​សំបូរ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​លើ​ធន​ធាន​ជល​ផល​

ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ការ​សាង​សង់​ទំ​នប់​វា​រី​អគ្គិសនី​នៅ​សំបូរ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​លើ​ធន​ធាន​ជល​ផល​

ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ការ​សាង​សង់​ទំ​នប់​វា​រី​អគ្គិសនី​នៅ​សំបូរ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​លើ​ធន​ធាន​ជល​ផល​

ដាក់បញ្ចូលថ្ងៃ 30 November 2012, 17:44 AEST

វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍន៍​ធន​ធាន​ជល​ផល​ទឹក​សាប​បាន​ប្រើ​ប្រាស់​​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ ដើ​ម្បី​ស្រាវ​ជ្រាវ​ស្វែង​យល់​អំពី​ផល​ប៉ះ​ពាល់​ទៅ​លើ​សន្តិសុខ​ស្បៀង និង​អា​ហា​រូប​ត្ថម្ភ​ នៅ​ពេល​មាន​ការ​អភិវឌ្ឍ​វា​រី​អគ្គិសនី​នៅ​សំបូរ និង​ស្ទឹង​ត្រែង​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣០ វិច្ឆិកា នេះ​ វិ​ទ្យា​ស្ថាន​បាន​បង្ហាញ​អំពី​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ។

មន្រ្តី​វិទ្យា​ស្ថាន​បាន​បង្ហាញ​ថា​ការ​អភិវឌ្ឍ​ ទំ​នប់​វា​រី​អគ្គិសនី​សំ​បូរ​នឹង​មាន​​ផល​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​ធន​ធាន​ជល ​ផល​នៅ​ប្រ​ទេស​កម្ពុជា។​ផល​រង​គ្រោះ​ចំ​ពោះ​មច្ឆា​ជាតិ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​ទំ​នប់​បាន​ធ្វើ​ឲ្យ​​បាត់​បង់​វាល​ទំ​នាប​ ព្រៃ​លិច​ទឹក​ និង​ជម្រក​ត្រី។ លោក សម នៅ អនុ​ប្រ​ធាន​រដ្ឋ​បាល​ជល​ផល​បាន​បញ្ជាក់​ថា​ការ​ស្រាវ​ជ្រាវ​​អំ​ពី​ផល​ប៉ះ​ ពាល់​ចំ​ពោះ​ធន​ធាន​ជល​ផល​នេះ​ បាន​ធ្វើ​ឡើង​នៅ​ពេល​​ដែល​​មាន​ការ​ប្រ​កាស​អំ​ពី​សក្តា​នុ​ពល​របស់​ទន្លេ​ មេគង្គ​ចំ​ពោះ​សំ​ណង់​វា​រី​អគ្គិសនី។​

(សំឡេង លោក សម នៅ)

យោង​ តាម​របាយ​ការណ៍​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា​ ការ​អភិ​វឌ្ឍ​ទំ​នប់​​វារី​អគ្គិ​សនី​នៅ​ដង​ទន្លេ​មេគង្គ​ត្រង់​ស្ទឹង​ត្រែង ​នឹង​កាត់​បន្ថយ​ទិន្ន​ផល​​ត្រី​ទឹក​សាប​ និង​វា​រី​សត្វ​ពី​៦​ទៅ​២៤ ភាគរយ​ ហើយ​ការ​អភិវឌ្ឍ​ទំ​នប់​​វា​រី​អគ្គិ​សនី​នៅ​ដង​ទន្លេ​មេ​គង្គ​ត្រង់​សំ​បូរ ​នឹង​កាត់​​បន្ថយ​ទិន្នផល​ត្រី​ទឹក​សាប និង​វា​រី​សត្វ​ពី​១៦​ទៅ​៣១​ភាគ​រយ ហើយ​ការ​ធ្លាក់​ចុះ​នេះ​នឹង​ជំ​រុញ​ឲ្យ​តម្លៃ​ត្រី​ឡើង​ថ្លៃ។​

របាយ​ ការណ៍​បាន​បញ្ជាក់​ទៀត​ថា​ផល​ប៉ះ​ពាល់​នេះ​នឹង​មាន​ឥទ្ធិ​ពល​​ដោយ​ផ្ទាល់​ចំ ​ពោះ​ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​តំ​បន់​ទំ​នាប។ លោក សម នៅ បាន​លើក​បង្ហាញ​អំ​ពី​ក្តី​បារម្ភ​ចំ​ពោះ​អនា​គត​នៃ​ធន​ធាន​មច្ឆា​ជាតិ​ ដែល​ជា​អា​ហារ​យ៉ាង​សំ​ខាន់​របស់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ នៅ​ពេល​ដែល​មាន​​ការ​កាប់​គាស់​សង់​ទំ​នប់​វារី​អគ្គិសនី។​

(សំឡេង លោក សម នៅ)

លោកស្រី ម៉ៅ មុនីរតនា តំ​ណាង​អង្គ​ការ​ដា​នី​ដា​ ដែល​អង្គការ​នេះ​បាន​​ជួយ​ឧបត្ថម្ភ​ចំ​ពោះ​ការ​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​អំ​ ពី​ការ​ប្រើ​ប្រាស់​ទិន្ន​ន័យ​ស្រាវ​ជ្រាវ​នេះ​ ដើម្បី​ការ​ពារ​ធន​ធាន​មច្ឆា​ជាតិ។​

(សំឡេង លោកស្រី ម៉ៅ មុនីរតនា)

លោក ឆេង ផែន ប្រ​ធាន​ស្តី​ទី​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍​ធន​ធានជលផលទឹកសាបក៏បានបង្ហាញពីទិសដៅប្រើប្រាស់លទ្ធផលស្រាវជ្រាវនេះជាមួយគណៈ កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ។

(សំឡេង លោក ឆេង ផែន)

យោង​តាម​ការ​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា​ ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​បាន​ទទួល​​របប​អា​ហារ​ពី​ត្រី​ ក្នុង​បរិមាណ​ជា​មធ្យម​៤៤​គី​ឡូ​ក្រាម​ក្នុង​ម្នាក់​ក្នុង​មួយ​ឆ្នាំ៕

ប្រធាន​បទ៖

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។