កម្ពុជា​ប្រា​រព្ធ​ទិវា​ពិ​ភព​លោក​​ប្រ​យុទ្ធ​នឹង​ជំងឺ​អេដស៍

កម្ពុជា​ប្រា​រព្ធ​ទិវា​ពិ​ភព​លោក​​ប្រ​យុទ្ធ​នឹង​ជំងឺ​អេដស៍

កម្ពុជា​ប្រា​រព្ធ​ទិវា​ពិ​ភព​លោក​​ប្រ​យុទ្ធ​នឹង​ជំងឺ​អេដស៍

ដាក់​បញ្ចូល​ពេល 30 November 2012, 17:28 AEDT

ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី ១​ ខែ​ធ្នូ គេ​តែង​តែ​ប្រា​រព្ធ​ទិវា​ពិ​ភព​លោក​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ក្រោម​ប្រ​ធាន​បទ​ផ្សេងៗ​ ក្នុង​ន័យ​លើក​កម្ពស់ការ​យល់​​ដឹង អប់​រំ​បង្ការ​ជាដើម។ យ៉ាង​ណា​មិញ​នៅ ក្នុង​ប្រ​ទេស​កម្ពុជា​ទាំង​ស្ថា​ប័ន​រដ្ឋា​ភិបាល និង​អង្គការ​សង្គម​ស៊ី​វិល​ក៏​នឹង​មាន​រៀប​ចំ​អប​អរ​ទិវា​ពិ​ភព​លោក​ប្រ​ឆាំង​នឹង​ជំងឺ​អេដស៍​ផង​ដែរ ដោយ​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​អេដស៍​នឹង​រៀប​ចំជា​​ពិ​ធី​​មួយ​នៅ​សាល​សន្និ​សីទ​ចតុ​មុខ​នៅ​ថ្ងៃ​សែ្អក​នេះ ដោយ​មាន​ការ​ចូល​រួម​ជា​អធិប​តីពី​សំណាក់​លោក​ជំ​ទាវ ម៉ែន​ សំ​អន​ ឧ​ប​នាយក​រដ្ឋ​មន្ត្រី ព្រម​ទាំង​អ្នក​ចូល​រួម​ប្រ​មាណ ៥០០​នាក់​មក​ពី​ស្ថា​ប័ន​ពាក់​ព័ន្ធ​ផ្សេងៗ និង​តំណាង​ស្ថាន​ទូត​នានា​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា។

លោក តេង គន្ធី អគ្គ​លេ​ខា​ធិការ​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​ឲ្យ​ដឹង​ថា ​ការ​រៀប​ចំ​ការ​ជួប​ជុំ​គ្នា​​នេះ​គឺ​ដើម្បី​អប​អរ​ទិ​វា​ពិ​ភព​លោក​ប្រ​ ឆាំង​នឹង​ជំងឺ​អេដស៍​ក្រោម​ប្រ​ធាន​បទ​សម្រេច​ឲ្យ​បាន​​គោល​ដៅ​របស់​អង្គការ ​សហ​ប្រ​ជា​ជាតិនូវ​យុទ្ធ​សាស្រ្តសូន្យ​បីត្រឹម​ឆ្នាំ​២០២០ គឺ "​គ្មាន​ការ​ស្លាប់ គ្មាន​ការ​រើស​អើង និង​គ្មាន​ការ​ចម្លង​ថ្មី" ហើយ​ក្រៅពី​នេះ​ក៏​មាន​រៀប​ចំ​ជា​កម្ម​វិធីពិ​ភាក្សា​តុមូល​​លើក​កម្ពស់​ការ ​យល់​ដឹង​ពី​​យុទ្ធ​សាស្រ្ត​សូន្យ​បី វិ​ធីទប់​ស្កាត់​ និង​អ្នក​ដែល​ត្រូវ​​ចូលរួមដែល​នឹង​មាន​ផ្សាយ​តាម​វិទ្យុ​ និង​ទូរ​ទស្សន៍​នៅ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា និង​ថ្ងៃ​ទី១ ខែ​ធ្នូ​នេះ​។

(សំ​ឡេង​លោក​ តេង គន្ធី)

ជា ​មួយ​គ្នា​នេះ​ដែរ​សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ខ្មែរ​ប្រ​យុទ្ធនឹង​ ជំ​ងឺ​អេដស៍​​ហៅ​កាត់​ថា (ខាណា) ក្រៅ​ពី​ចូលរួម​ជា​មួយ​កម្ម​វិធី​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​ជំងឺ​អេដស៍​ ក៏​បាន​រៀប​ចំ​ជា​កម្ម​វិធី​មួយ​ចំនួន​ទៀត​ផង​ដែរ​ដើម្បី​លើក​​កម្ពស់​ពីការ ​យល់​ដឹង​យុទ្ធសាស្រ្ត​សូន្យ​បី ដូច​ជា​វេ​ទិកា​ពិ​ភាក្សា​ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​រស់​នៅ​ជា​មួយ​មេ​ រោគ​អេដស៍​ ស្រ្តី​បម្រើ​សេ​វា​កំសាន្ត ព្រម​ទាំង​វេ​ទិកា​លើក​កម្ពស់​ការ​យល់​ដឹង​ស្តីពី​ការ​មិន​រើស​អើង​ដោយ​មាន​ ការ​ចូល​រួម​ពី​អង្គការ​ដៃ​គូ។​ នេះ​បើ​តាម​ការ​អះ​អាង​របស់​លោក អ៊ុំ សុភាព​នាយក​ប្រ​តិបត្តិ​អង្គការ​ខា​ណា។

ទាំង​លោក តេង​ គន្ធី និ​ងលោក អ៊ុំ​ សុភាព​ បាន​ឲ្យ​ដឹង​ថា​​នៅ​ប្រ​ទេស​កម្ពុជា​យើង​មាន​បី​ក្រុម​ដែល​ចាត់​ទុក​ជា​ ក្រុម​ប្រ​ឈម​​គឺ​ស្រ្តី​បម្រើ​សេវា​កំសាន្ត អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​ក្រុម​បុរស​ស្រ​ឡាញ់​បុរស។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ក៏អត្រា​ប្រេ​វ៉ា​ឡង់នៃ​អ្នក​ឆ្លង​មេ​រោគ​​មាន​ការ​ ថយ​ចុះ​មក​ត្រឹម​ ០.៨ ឬ ០.៧% ប៉ុណ្ណោះ ហើយ​អត្រា​អ្នក​កើត​​ថ្មី​ក៏​មាន​ការ​ថយ​ចុះ​មក​ត្រឹម​កម្រិត​ទាប​គួរ​ឲ្យ​ មោ​ទនៈ​ផង​ដែរ នេះ​ក៏​ដោយ​សារ​តែ​ការ​បង្ក​ភាព​ងាយ​ស្រួល​ពី​សំណាក់​រាជ​រដ្ឋា​ភិបាល ការ​ចូលរួម​យ៉ាង​សកម្ម​ពី​អង្គការ​ពាក់​ព័ន្ធ ព្រម​ទាំង​មាន​យន្ត​ការ​សម្រប​សម្រួល​តាំង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូល​ ដ្ឋាន។

(សំឡេង​លោក អ៊ុំ សុភាព)

ចំណែក​ឯ​អ្នក​ដែល​រស់​នៅ​ជា​មួយ ​នឹង​មេរោគ​អេដស៍​ប្រ​មាណ ៧២០០០​នាក់​ក្នុង​ប្រ​ទេស​កម្ពុជា ប្រ​មាណ​ជាជាង​៩០%​ ទទួល​បាន​សេវា​ ព្រម​ទាំង​ថ្នាំ​ពន្យា​ជីវិត​ផង​ដែរ​តាម​រយៈ​រដ្ឋា​ភិបាល និង​អង្គការ​សហ​គមន៍។

ជា​មួយ​គ្នា​នេះ​ដែរ​ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​យុទ្ធ​សាស្រ្ត​សូន្យ​បី​នៅ​ត្រឹម​ឆ្នាំ ២០២០ អា​ជ្ញា​ធរ​ជាតិ​នឹងផ្តោត​លើការ​លើក​កម្ពស់​ការ​យល់​ដឹងដោយ​ផ្តោត​លើ​ក្រុម​ ប្រ​ឈម ការ​បង្ការ ការ​ថែ​ទាំ និង​ផល​ប៉ះពាល់ដោយ​ផ្អែក​លើ​បទ​ពិ​សោធន៍​ដែល​អនុវត្ត​បាន​ជោគ​ជ័យ​នា​ពេល​ កន្លង​មក។

(សំឡេង លោក តេង​ គន្ធី)

នៅ​ឯ​សហ​រដ្ឋ​អា​ម៉េរិក​ឯ​ នោះវិញ រដ្ឋ​បាល​របស់​លោកប្រ​ធា​នា​ធិបតី​ បា​រ៉ាក់ អូ​បា​ម៉ា​ ក៏​បាន​ចេញ​នូវ​ផែន​ទីបង្ហាញ​ផ្លូវ​មួយ​ក្នុង​ការ​លុប​បំបាត់​ការ​រាល​ដាល​ មេ​រោគ​អេដស៍​ដោយ​ឲ្យ​អ្នក​ឆ្លង​អាច​ទទួល​បាន​ការ​ព្យា​បាល​ឲ្យ​បាន​រហ័ស និង​បង្កើន​ការ​ប្រើ​ប្រាស់​នូវ​វិធី​ព្យា​បាលថ្មីៗ​ដែល​មាន​ប្រ​សិទ្ធិ​ ភាព។ លោក​ស្រី ហ៊ី​ឡារី គ្លីន​តុន ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​មាន​ប្រ​សាសន៍​ថា​ ផែន​ការ​នេះ​បង្ហាញ​ពី​ការ​អំ​ពាវ​នាវ​របស់​លោក​ស្រី​​ក្នុង​ការ​បង្កើត​នូវ ​ជំនាន់​មួយ​ដែល​គ្មាន​ជំងឺ​អេដស៍ ហើយ​ជា​គោល​ដៅ​មួយ​ដែល​យើង​អាច​សម្រេច​បាន៕

ប្រធាន​បទ៖

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។