បទ​បង្ហាញ​ទេស​ចរណ៍ នៃ​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ាលើក​ទី​១២

បទ​បង្ហាញ​ទេស​ចរណ៍ នៃ​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ាលើក​ទី​១២

បទ​បង្ហាញ​ទេស​ចរណ៍ នៃ​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ាលើក​ទី​១២

ដាក់​បញ្ចូល​ពេល 30 November 2012, 17:33 AEST

ក្នុង​ខណៈ​ពេល​ដែល​ខេត្ត​សៀម​រាប ធ្វើ​ជា​ម្ចាស់​ផ្ទះនៃកិច្ច​ប្រ​ជុំ​ពេញ​អង្គ​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ាលើក​ទី​១២ ​នៅ​​ព្រឹក​មិញ​នេះ បណ្តា​ខេត្ត​ជា​សមា​ជិក​ បាន​​ឡើង​ធ្វើ​បទ​បង្ហាញ​អំ​ពី​​តំ​បន់​សំ​ខាន់​ៗ​នៃ​វិ​ស័យ​ទេស​ចរណ៍របស់​ខ្លួន ​រួម​ទាំង​ប្រ​ធាន​បទ​មួយ​ចំ​នួន​​ទៀត ដែល​ពាក់​ព័ន្ធ​នឹង​សិល្បៈ​វប្បធម៌​និង​​ទំ​នៀម​ទម្លាប់ដែល​មាន​សក្តា​នុពល​ក្នុង​អូស​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ ។

លោក ស៊ូ ភិ​រិន្ទ អភិ​បាល​ខេត្ត​សៀម​រាប បាន​មាន​ប្រ​សាសន៍​ថា ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍នានា ដូច​ជា​ការ​សម្តែង​សិល្បៈ​ចម្រុះ​ក្នុង​ក្រប​ខ័ណ្ឌ​ទិ​វា​វប្ប​ធម៌ និងការ​តាំង​ពិ​ព័រណ៍​ទេស​ចរ​ពាណិជ្ជ​កម្ម ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់ ប៉ុន្តែ​កម្ម​វិ​ធី​អំ​ពី​បទ​បង្ហាញ​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ា និងកិច្ច​ប្រ​ជុំ​ធុរៈ​កិច្ច​នា​ពេល​នេះ គឺ​ជា​ព្រឹត្តិ​ការណ៍​ដែល​មិន​អាច​ខ្វះ​បានសម្រាប់​ឲ្យ​បណ្តា​អង្គ​ភាព​ជំ​ នាញ​នៃ​សមា​ជិក​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​បូព៌ា បង្ហាញ​ពី​សក្តា​នុ​ពល និងបទ​ពិ​សោធន៍​លើ​វិ​ស័យ​នេះ​របស់​បណ្តា​រដ្ឋ និង ខេត្ត​រៀង​ៗ​ខ្លួន ។

លោក​បាន​បញ្ជាក់​ទៀត​ថា រាជ​រដ្ឋា​ភិ​បាល​នៃ​កម្ពុជា បាន​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍ​ទេស​ចរ​ឆ្នាំ២០១២ដល់​ ឆ្នាំ២០២០ ដែល​ផ្តោត​លើ​គោល​ដៅ​យុទ្ធ​សាស្ត្រ​ចំ​នួន​៦​ចំ​ណុច រួម​មាន ការ​អភិ​វឌ្ឍ​ផលិត​ផល​ទេស​ចរ , ការ​សិក្សា​ទី​ផ្សារ​ និង​ផ្សព្វ​ផ្សាយ​ទេស​ចរ , ការ​តភ្ជាប់ និង​​សម្រប​សម្រួល​ការ​ធ្វើ​ដំ​ណើរ​ដឹក​ជញ្ជូន​ទេសចរ , ប្រ​ព័ន្ធ​សុវត្ថិ​ភាព​ទេស​ចរ និងការ​គ្រប់​គ្រងផល​ប៉ះ​ពាល់​​អវិជ្ជ​មាន , ប្រព័ន្ធ​ច្បាប់​ និង​យន្ត​ការ​គ្រប់​គ្រង និងការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស ។

លោក ស៊ូ ភិ​រិន្ទ បាន​មាន​ប្រ​សាសន៍​បញ្ជាក់​ថា បើទោះ​ខេត្ត​សៀម​រាប ធ្លាប់​បាន​ទទួល​ការ​កោត​សរសើរ​ពី​បណ្តា​ប្រ​ទេស​មួយចំ​នួនក្តី ក៏​ការ​កែ​លម្អ និងការ​រៀប​ចំ​សោភ័ណ​ភាព​ ត្រូវ​តែ​ធ្វើ​បន្ត​ទៀត ។

( សំ​ឡេង លោក ស៊ូ ភិ​រិន្ធ )

ពាក់ ​ព័ន្ធ​នឹង​​ចំ​នួន​ភ្ញៀវ​ទេសចរ លោក ង៉ូវ សេង​កាក់ ប្រ​ធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​សៀម​រាប បាន​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​១០​ខែ ​ក្នុង​ឆ្នាំ​២០១២​នេះ ខេត្ត​សៀម​រាប​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ចំ​នួន​ប្រ​មាណ​​១,៦​លាន​ នាក់កើន​ឡើង​ប្រមាណ​ជាង​២៨​ភាគ​រយ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១១ ដែល​ទទួល​បាន​ចំ​ណូល​ប្រ​មាណ​៦០០​លាន​ដុល្លារ​អា​ម៉េរិក ដោយ​សារ​ការ​ចំ​ណាយ​របស់​ភ្ញៀវ​ ។

ថ្លែង​ក្នុង​ពិធី​ ​បើក​កិច្ច​ប្រ​ជុំ​ពេញ​អង្គ​វេទិ​កា​ទេស​ចរណ៍​អន្តរ​តំ​បន់​អា​ស៊ី​ បូព៌ាលើក​ទី​១២ កាល​​​ពី​ព្រឹក​​ម្សិល​មិញ​​នោះ លោក សុខ អាន ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​ រដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ បាន​មាន​ប្រ​សាសន៍​ថា​ ​​ប្រ​ជា​ជន​កម្ពុជា​ពិត​ជា​មាន​​ភព្វ​សំ​ណាង​​ដោយ​​ទ​ទួល​​នូវ​​មរតក​ បេតិកភ័ណ្ឌ​វប្ប​ធម៌​ធម្ម​ជាតិ និងប្រ​វត្តិ​សាស្ត្រ​ ជា​ពិ​សេស​​ប្រាង្គ​ប្រា​សាទ​​អង្គរ ដែល​អង្គរ​​នេះ​នៅ​តែ​ជា​​អត្ត​សញ្ញាណ​ និង​ដួង​​ព្រ​លឹង​​ដ៏​សំខាន់​​ ហើយ​​នៅ​តែ​បន្ត​​សារៈ​សំ​ខាន់​នេះ​​ដល់​​វប្ប​ធម៌ និង​​អរិ​យ​ធម៌​​ដ៏​មហស្ចារ្យ​ ហើយ​​ប្រាង្គ​ប្រា​សាទ​អង្គរ​​វត្តនេះ​​​ត្រូវ​​បាន​រំលេច​អំពី​​សារៈ​សំ​ ខាន់​ ​​​​នៅ​​លើ​​​ទង់​ជាតិ​​របស់​កម្ពុជា​ ។

សូម​បញ្ជាក់​ថាក្នុង​ដំ​ណើរ​ការ​នៃ​កិច្ច​ប្រជុំ​រយៈ​ពេល​មួយ​ថ្ងៃ​នេះ បណ្តា​ខេត្ត​​និមួយៗ​ជា​សមា​ជិក​ ​ ​​ឡើង​ធ្វើ​បទ​បង្ហាញ​អំ​ពី​​តំ​បន់​សំ​ខាន់​ៗ​នៃ​វិ​ស័យ​ទេស​ចររបស់​ខ្លួន ​រួម​ទាំង​ប្រ​ធាន​បទ​មួយ​ចំ​នួន​​ទៀត ដែល​ពាក់​ព័ន្ធ​នឹង​សិល្បៈ​វប្បធម៌​និង​​ទំ​នៀម​ទម្លាប់ដែល​មាន​សក្តា​នុពល​ ក្នុង​អូស​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។