ពិធី​សម្ពោធ​​ដាក់​​ឲ្យ​​ប្រើ​ប្រាស់​​ជា​​ផ្លូវ​ការ​​អគារមណ្ឌល​សុខ​ភាព​​​នៅ​​សង្កាត់​​ចុង​​ឃ្នៀស​

ពិធី​សម្ពោធ​​ដាក់​​ឲ្យ​​ប្រើ​ប្រាស់​​ជា​​ផ្លូវ​ការ​​អគារមណ្ឌល​សុខ​ភាព​​​នៅ​​សង្កាត់​​ចុង​​ឃ្នៀស​

ពិធី​សម្ពោធ​​ដាក់​​ឲ្យ​​ប្រើ​ប្រាស់​​ជា​​ផ្លូវ​ការ​​អគារមណ្ឌល​សុខ​ភាព​​​នៅ​​សង្កាត់​​ចុង​​ឃ្នៀស​

ដាក់បញ្ចូលថ្ងៃ 3 December 2012, 18:06 AEDT

កាល​ពី​ព្រឹក​មិញ​នេះ ​មាន​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​អំ​ណោយ​ជា​អគារ​មណ្ឌល​សុខ​ភាព​មួយ​កន្លែងកម្ពស់​២​ជាន់​មាន​១២​បន្ទប់ រួម​ទាំង​បំ​ពាក់​សម្ភារៈ​បរិ​ក្ខាមួយ​ចំ​នួន​ទៀត​នៅ​សង្កាត់​ចុង​ឃ្នៀស​ ក្រុង​សៀម​រាប ​ខេត្ត​សៀម​រាប ​​ដើម្បី​បម្រើ​ការ​​ពិ​និត្យ​និង​ព្យា​បាល​ជូន​ប្រ​ជា​ពល​រដ្ឋ​នៅ​តំ​បន់​នេះ​ ដែល​ជួបប្រទះ​នូវ​ការ​លំ​បាក​នារយៈ​កាល​កន្លង​មក​ ក្រោម​ជំ​នួយ​ឧបត្ថម្ភ​របស់​សហរដ្ឋ​អា​ម៉េរិក​។

មន្ត្រី​បាន​ឲ្យ​ដឹង​ថា មណ្ឌល​សុខ​ភាព​នៅ​សង្កាត់​ចុង​ឃ្នៀស​នេះ នារយៈ​កាល​កន្លង​មក គឺ​ជា​ផែ​បណ្តែត​ទឹក​ ​ធ្វើ​ឲ្យ​មាន​ការ​លំ​បាក​ក្នុង​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ពល​រដ្ឋ ដែល​មាន​ចំ​នួន​ជិត​៧​ពាន់​នាក់ ហើយ​ជា​ពិ​សេស​​តំ​បន់​នេះ​វា​ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​សៀមរាប​ទៀត​ផង ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក៏​មណ្ឌល​សុខ​ភាព​នេះ បាន​ទទួល​ការ​ពិ​និត្យ​និង​ព្យាល​ជំ​ងឺ​​ដោយ​ឥត​គិត​ថ្លៃ ជូន​ប្រ​ជា​ពល​រដ្ឋ​​ប្រ​មាណ​២០០​ករណី​ក្នុង​មួយ​ខែ​ៗ ​សម្រាប់​គ្រប់​សេ​វា​ទាំង​អស់ ហើយ​តាម​រយៈ​អំ​ណោយ​​​ជា​អគារ​មណ្ឌល​សុខ​ភាព​នេះ នឹង​ធ្វើ​ឲ្យ​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ពល​រដ្ឋ​នៅ​តំ​បន់​នេះ កាន់​តែ​​មាន​ភាព​ងាយ​ស្រួល ។

លោក Flynn Fuller នាយក​បេសកកម្ម​នៃ​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អា​ម៉េរិក​ដើម្បី​ការ​អភិ​វឌ្ឍ​អន្តរ​ជាតិ​ប្រ​ចាំ​នៅ​កម្ពុជា បាន​មាន​ប្រ​សាសន៍​ថា សមិទ្ធិ​ផល​នេះ គឺ​ជា​ជោគ​ជ័យ​របសើ​ប្រ​ជា​ជន​កម្ពុជា​យ៉ាង​ពិត ហើយ​តាម​ការ​សិក្សា​ជា​ច្រើនដែល​បង្ហាញ​ថា រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ បាន​សម្រេច​នូវ​គោល​ដៅ​អភិ​វឌ្ឍ​សហស្ស​វត្សរបស់​ខ្លួន​នៅក្នុង​ឆ្នាំ​២០១៥​រួច​ទៅ​ហើយ ដែល​ផ្តោតលើ​អត្រា​មរណៈរបស់​មា​តា​ ទារក និង កុមារ​ក្រោម​៥​ឆ្នាំ​ ហើយ​ការ​កសាង​នូវ​អគារ​មណ្ឌល​សុខ​ភាព​ថ្មី​នេះ ជា​សេចក្តី​សង្ឃឹម​ថ្មី និង ក្តី​សុបិន្តថ្មី ចំ​ពោះ​សហ​គមន៍ ដែល​ទទួល​បាន​សេ​វា​ថែ​ទាំ​ពី​មណ្ឌល​សុខ​ភាព​នេះ ។

លោក ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិ​បាល បាន​មាន​ប្រ​សាសន៍​ថា តាម​រយៈ​​អំ​ណោយ​ជាអ​គារ​សុខ​ភាព នឹង​ធ្វើ​ឲ្យ​សុខ​ភាព​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​នេះ កាន់​តែ​​ប្រ​សើរ​ឡើង ដែល​ជា​ផ្នែក​មួយ​​ក្នុង​យុទ្ធ​សាស្រ្ត​ចតុ​កោណ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រ​ជា​ជន ។

(សំ​ឡេងលោក ម៉ម ប៊ុន​ហេង)

​ទោះ​ជា​យ៉ាង​នេះ​ក្តី ​ជា​មួយ​នឹង​​ការ​គាំ​ទ្រ ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន បាន​សំ​ណូម​ពរ​ដល់​មន្ត្រី​សុខា​ភិ​បាល​នៅ​ទី​នេះឲ្យមាន​ក្រមសីល​ធម៌​វិជ្ជា​ជីវៈ ។

(សំ​ឡេង​ប្រ​ជា​ពល​រដ្ឋ)

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក ម៉ម ប៊ុន​ហេង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ ។

(សំ​ឡេងលោក ម៉ម ប៊ុន​ហេង)

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ លោករដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិ​បាល បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​ប្រ​ការ​សំ​ខាន់​នោះ គឺប្រ​ជា​ពល​រដ្ឋ​គ្រប់​ៗ​រូប ត្រូវ​ការ​ពារ​សុខ​ភាព​របស់​ខ្លួន ដោយ​ខ្លួន​ឯង​ជា​មុន​សិន៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។