My ​World​ គម្រោង​ចែក​រំលែក​រូប​ថត​​ដើម្បី​បាន​ស្គាល់​គ្នា​​របស់​​ Radio ​Australia​

My ​World​ គម្រោង​ចែក​រំលែក​រូប​ថត​​ដើម្បី​បាន​ស្គាល់​គ្នា​​របស់​​ Radio ​Australia​

My ​World​ គម្រោង​ចែក​រំលែក​រូប​ថត​​ដើម្បី​បាន​ស្គាល់​គ្នា​​របស់​​ Radio ​Australia​

ដាក់បញ្ចូលថ្ងៃ 3 December 2012, 17:56 AEST

នៅ​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ចាប់​ផ្ដើម​ដំបូង​នៃ​កម្មវិធី​ My World​ គម្រោង​ចែក​រំលែក​រូប​ថត​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ Facebook ​រ​បស់​ Radio Australia​ (www.facebook.com/RadioAustraliaMyWorld) ​ដែល​ប្រធាន​បទ​នៃ​គម្រោង​ទី​១​គឺ​ ផ្លូវ​របស់​ខ្ញុំ។

(សំឡេងកញ្ញា Hannash Classen)

កញ្ញា​ Hannash Classen ​ជា​ផលិតករ​កម្មវិធី​តាម​ប្រព័ន្ធ​អ៊ឺនធីណិត​(ប្រព័ន្ធ​អន​លាញ)​របស់​ Radio Australia ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​គម្រោង​រូបថត​ដ៏​រំភើប​មួយ​របស់​ Radio Australia​ ដើម្បី​ឲ្យ​ប្រិយ​មិត្ត​អ្នក​ស្ដាប់​ Radio Australia​ ចូលរួម​ថត​រូប​ទេសភាព​នៅ​ជុំវិញ​​កន្លែង​រស់​របស់​ខ្លួន​តាម​ប្រទេស​ក្នុង​ពិភព​លោក​ ដើម្បី​ចែក​រំលែក​ទៅ​កាន់​ពិភព​លោក​ដោយ​ការ​ដាក់​បញ្ជូល​ទៅ​លើ​គេហ​ទំព័រ​នៃ​បណ្ដាញ​សង្គម​ (Facebook) ​របស់​ Radio ​Australia​ My World។​

កញ្ញា​ Hannash Classen ​បាន​ឲ្យ​ដឹង​ទៀត​ផង​ដែ​រ​ថា​ កម្មវិធី​នេះ​ធ្វើ​ឡើង​តាម​ប្រធាន​បទ​នៃ​គម្រោង​នីមួយ​ៗ​ ចំពោះ​គម្រោង​ទី​១​នេះ​គឺ​ ផ្លូវ​របស់​ខ្ញុំ។​ ដូច្នេះ​សូម​លោក​ លោកស្រី ​អ្នកនាង​ កញ្ញា​ អញ្ជើញ​ចូលរួម​ដោយ​ចូលរួម​ដាក់​បង្ហាញ​រូបថត​ដល់​ពួក​យើង​ និង​ពិភព​លោក​ នូវ​ផ្លូវ​ដែល​លោក​អ្នក​រស់​នៅ​ ផ្លូវ​នៃ​កន្លែង​ធ្វើ​ការ​របស់​លោក​អ្នក​ ផ្លូវ​ដែល​លោក​អ្នក​អញ្ជើញ​ទៅ​ពិសារ​អាហារ​ដែល​លោក​អ្នក​ចូលចិ​ត្ត​ ដោយ​ពិព័ណនា​បង្ហាញ​ថា​រូបថត​នោះ​ថត​នៅ​កន្លែង​ណា។

(សំឡេងកញ្ញា Hannash Classen)

ពី​ខេត្ត​បាត់​ដំបង​ កញ្ញា​ ចន្ទ​ ម៉ាលីស​ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ឲ្យ​ដឹង​ថា​ កញ្ញា​រីករាយ​នឹង​ចូលរួម​ក្នុង​គម្រោង​នេះ ​ហើយ​ថា​នេះ​គឺ​កម្មវិធី​ល្អ​មួយ​ក្នុង​ការ​ចែក​រំលែង​ឲ្យ​មាន​ការ​ស្គាល់​នូវ​ទីតាំង​ពិត​ប្រាកដ​នានា​ដល់​ពិភព​លោក។​

(សំឡេងកញ្ញា​ ចន្ទ​ ម៉ាលីស)

ចំណែក​ប្រិយ​មិត្ត​ពី​ខេត្ត​រតនគិរី​ លោក​ ជួន រិទ្ធី​ ប្រកប​របប​ចិញ្ចឹមត្រី​នៅ​ភូមិ​ការ​ញ្ជើង​ ស្រុក​អូរ​ជ្រំ​ ខេត្ត​រតន​គិរី​ យល់​ថាក​ម្មវិធី​នេះ​នឹង​អាច​ឲ្យ​មាន​ការ​យល់​ដឹង​ពី​ជីវភាព​ជាក់​ស្ដែង​តាម​តំបន់​នីមួយ​ៗ​ ហើយ​រូប​លោក​ផ្ទាល់​ក៏​នឹង​ចូលរួម​ចែក​រំលែក​រូបភាព​នៅ​ក្នុង​កម្មវិធី​នេះ​ដែរ។​

(សំឡេងលោក​ ជួន រិទ្ធី)

ពី​រាជធានី​ភ្នំពេញ​ កញ្ញា​ កាន​ សៀវម៉ី​ និស្សិត​ឆ្នាំ​ទី​២​ ជំនាញ​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​ យល់ថា​ កម្មវីធី​ My World​ របស់​ Radio Australia​ គឺជា​កម្មវិធី​ល្អ​មួយ​ដែល​អាច​ជួយ​ឲ្យ​ពិភព​លោក​ស្គាល់​កម្ពុជា​បន្ថែម​ទៀត។​

(សំឡេងកញ្ញាកាន​ សៀវម៉ី)

ពី​ខេត្ត​កំពត​ ប្អូន​ប្រុស​ ម៉ែន​ វជី​វីរ​ភាព​ ជា​សិស្ស​ថ្នាក់​ទី​១១​នៃ​វិទ្យាល័យ​ហ៊ុនសែន​ចំការ​ដូង​ យល់​ថា​ កម្មវិធី​នេះ​នឹង​នាំ​មក​នូវ​ការ​ចែក​រំលែក​ពី​រូបថត​ទេសភាព​ និង​អារម្មណ៍​អ្នក​ចូលរួម។​

(សំឡេងប្អូន​ប្រុស​ មិន​ វជី​វីរ​ភាព)

លោក​ ជួន ណាវុធ ​ជា​និស្សិត​ជំនាញ​ក​សិកម្ម​ឆ្នាំទី​២​នៃ​សកល​វិទ្យាល័យ​ស្វាយរៀង​ យល់​ថា​កម្មវិធី​ My World​ នេះ​អាច​នឹង​ទទួល​បាន​ជោគ​ជ័យ​ដោយ​អាច​មាន​ការ​ចូល​រួម​ច្រើន​ពី​ប្រជាជន​ក្នុង​តំបន់។

(សំឡេងលោក​ ជួន ណាវុធ)

កម្មវិធី​ My World​ គម្រោង​ចែក​រំលែក​រូប​ថត​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ Facebook ​រ​បស់​ Radio Australia​ ធ្វើឡើង​តាមរយៈ​ប្រធាន​បទនីមួយៗ ដែលមានរយៈពេលពី៦សប្ដាហ៍ទៅពីរខែមុន និង​ចូល​ទៅ​កាន់​ប្រធាន​បទ​ថ្មី​នៃ​ការ​ចែក​រំលែក​រូបភាព។​ ប្រិយមិត្ត​ដែល​ចូលរួម​ចែក​រំលែក​ត្រូវ​ការ​ជា​ចាំបាច់​នូវ​រូបថត​ដែល​ថត​ដោយ​ផ្ទាល់​ខ្លួន​ឯង​ និង​ចង់​ចែក​រំលែក​ ហើយ​ប្រិយមិត្ត​អាច​បង្ហាញ​ពី​ទី​កន្លែង​ដែល​លោក​អ្នក​ថត​រូប​នោះ​ជា​ភាសា​ខ្មែរ​​ ឬក៏អង់គ្លេស៕

អ្នក​ចូល​រួម​ចំណែក

នាង សុវត្ថារ៉ា​

ពិធីករ/​ពិធីការិនី

ជា​អតីត​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ ក្រោយ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០២​ ពី​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ លោក​បាន​ចូល​បម្រើ​ការ​ងារ​នូវ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​, សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។