​​អ្នក​ភូមិ​បឹងកក់​ព្យាយាម​យក​ញ្ញតិ​ទៅ​ដាក់​​សុំ​ឲ្យ​នាយក​រដ្ឋមន្រ្តី​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី

​​អ្នក​ភូមិ​បឹងកក់​ព្យាយាម​យក​ញ្ញតិ​ទៅ​ដាក់​​សុំ​ឲ្យ​នាយក​រដ្ឋមន្រ្តី​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី

​​អ្នក​ភូមិ​បឹងកក់​ព្យាយាម​យក​ញ្ញតិ​ទៅ​ដាក់​​សុំ​ឲ្យ​នាយក​រដ្ឋមន្រ្តី​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី

ដាក់បញ្ចូលថ្ងៃ 3 December 2012, 18:11 AEST

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​អ្នក​ភូមិ​បឹង​កក់​បាន​នាំ​គ្នា​កាន់​ញ្ញតិ​ទៅ​វិមាន​សន្តិភាព​ ដើម្បី​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ធ្វើ​អន្តរាគម​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​បឹងកក់​ ដែល​មាន​វិវាទ​បន្ទាប់​ពី​មាន​ការ​ចូល​ទៅ​មក​អភិវឌ្ឍន៍​នៅ​តំបន់​នោះ។

ប្រជាពលរដ្ឋ​ភូមិ​បឹង​កក់​ប្រមាណ​៥០​-​៦០​នាក់​បាន​នាំ​គ្នា​ស្រែក​យំ​អំពាវនាវ​ឲ្យ​នាយក​រដ្ឋមន្រ្តី​ ជួយ​អន្តរាគមន៍​ដោះស្រាយ​ដីធ្លី​ដល់​អ្នក​ភូមិ​បឹង​កក់​ដែល​មិន​ទាន់​បាន​ដោះស្រាយ​បណ្ណ័​កម្ម​សិទ្ធិ​ដីធ្លី។​

នេះ​គឺ​ជា​លើក​ទី​១​ ហើយ​ដែល​ប្រជាពលរដ្ឋ​បាន​ទៅ​ដល់​មុខ​វិមាន​សន្តិភាព​ទី​ដែល​នាយក​រដ្ឋមន្រ្តី​ធ្វើការ។​ ​ប៉ុន្តែ​អ្នក​ស្រី​ ទេព វ៉ាន្នី ​អ្នកភូមិ​បឹងកក់​បាន​បញ្ជាក់​ថា​ មាន​ការ​បិទ​ផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ពី​ភូមិ​ទេ​ តាំង​ពី​ព្រលឹម​រហូត​ដល់​ម៉ោង​ជាង​៩​ ទើប​មាន​ការ​បើក​របាំង។​

(សំឡេង​អ្នកស្រី​ ទេព វ៉ាន្នី)

លោក​ ចាន់ ពុទ្ធិស័ក្ត ​អ្នក​ភូមិ​បឹង​កក់​ដែល​ផ្ទះ​ត្រូវ​បាន​គេ​បូម​ដី​បន្លិច​បាន​មាន​ប្រសាសន៍​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​មក​សុំ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្រ្តី​នេះ។​

(សំឡេង​លោក​ ចាន់ ពុទ្ធិស័ក្ត)​

សូម​បញ្ជាក់​ថា​ នៅ​ពេល​អ្នកភូមិ​បឹងកក់​បាន​មក​ដល់​វិមាន​សន្តិភាព​ក្រុម​ប្រជាពលរដ្ឋ​ពី​ថ្មគោល​ សង្កាត់​ចោមចៅ​ដែល​រងគ្រោះ​ដោយសារ​ការ​ឲ្យ​រុះរើ​ផ្ទះ​ដើម្បី​ពង្រីក​របង​ព្រលាន​យន្តហោះ​ក៏​មក​សុំ​អន្តរាគមន៍​ដែរ។ ​អ្នកស្រី​ ទេព វ៉ាន្នី​ បាន​លើក​បង្ហាញ​អំពី​ខ្លឹមសារ​នៅ​ក្នុង​ញត្តិ​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្រ្តី​ដែល​សុំ​ឲ្យ​ជួយ​ដោះស្រាយ​ដី​ទំហំ​ជា​ង​១២​ហិចតា​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​ហើយ​ តែ​គ្មាន​ការ​អនុវត្តន៍​ជាក់​ស្តែង​ និង​ដោះលែង​អ្នកស្រី​ យ៉ោម​ បុប្ផា​ដែល​ជាប់​ពន្ធនាគារ​ពីព្រោះ​តវ៉ា​ដីធ្លី។​

(សំឡេង​អ្នកស្រី ទេព វ៉ាន្នី)

សូម​បញ្ជាក់​ថា​នៅ​ពេល​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្រែក​យំ​នៅ​ពី​មុខ​វិមាន​សន្តិភាព​ដើម្បី​សុំ​ឲ្យ​នាយក​រដ្ឋមន្រ្តី​ជួយ​អន្តរាគមន៍​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ មន្រ្តី​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​បាន​មក​សម្រុះ​សម្រួល។​ ប៉ុន្តែ​អ្នក​ភូមិបឹង​កក់​មិន​ព្រម​ប្រគល់​ញ្ញត្តិ​ឲ្យ​តំណាង​អ្នក​ណា​ផ្សេង​នោះ​ទេ។​

(សំឡេង​លោក ចាន់ ពុទ្ធិស័ក្ត)

តែ​ទោះ​ជា​យ៉ាង​ណាក្តី​ នៅ​វេលា​ម៉ោង​១១​នេះ​ តំណាង​អ្នក​ភូមិ​បឹង​កក់​បាន​យល់​ព្រម​យក​ញ្ញត្តិ​របស់​ពួក​គេ​ទៅ​ប្រគល់​ឲ្យ​តំណាង​លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ សុខ អាន ​ដើម្បី​ជួយ​ដោះស្រាយ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។