ទិវា​អន្តរជាតិ​​អ្នក​ធ្វើការ​ស្ម័គ្រ​ចិត្ត

ទិវា​អន្តរជាតិ​​អ្នក​ធ្វើការ​ស្ម័គ្រ​ចិត្ត

ទិវា​អន្តរជាតិ​​អ្នក​ធ្វើការ​ស្ម័គ្រ​ចិត្ត

ដាក់បញ្ចូលថ្ងៃ 5 December 2012, 17:57 AEST

ថ្ងៃទី​៥ ​ខែធ្នូនេះ​ គឺ​ជា​ទិវា​អន្តរជាតិ​នៃ​អ្នក​ធ្វើការ​ស្ម័គ្រ​ចិត្ត។​ នៅ​ក្នុង​ឳកាស​នៃ​ ទិវា​អន្តរជាតិ​នៃ​អ្នក​ធ្វើ​ការ​ស្ម័គ្រចិត្ត​ឆ្នាំ​២០១២​នេះ​ អង្គការ​សហប្រជាជាតិ​បាន​ប្រារព្ធ​ពិធី​អបអរ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​ពិភព​លោក​យើង​នេះ​កាន់​តែ​ប្រសើរ​ឡើង។​ គោលបំណង​សំខាន់​នៃ​ទិវា​នេះ​គឺ​ចូលរួម​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ការងារ​ស្ម័គ្រ​ចិត្ត​ និង​ការ​ទទួល​ស្គាល់​នូវ​តម្លៃ​របស់​អ្នក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ និង​អង្គការ​ដែល​បម្រើ​ការងារ​ស្ម័គ្រ​ចិត្ត​នានា​ក្នុង​បុព្វហេតុ​នៃ​ការ​កសាង​សន្ដិភាព​ និង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព។

លោក​ យូ ឃីម​ មន្ត្រីកម្មវិធី​នៃ​អង្គការ​អ្នកស្ម័គ្រ​ចិត្ត​អូស្ត្រាលី​អន្តរជាតិ​ (Australian Volunteers International) នៅ​កម្ពុជា​បាន​មាន​ចំណាប់​អារម្មណ៍​ពី​ទិវា​អន្តរជាតិ​​អ្នក​ធ្វើការ​ស្ម័គ្រចិត្ត។​

(សំឡេងលោក​ យូ ឃីម)

លោក​ យូ ឃីម​ ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​ការងារ​របស់​អង្គការ​​អ្នកស្ម័គ្រ​ចិត្ត​អូស្ត្រាលី​អន្តរជាតិ​ដែល​បាន​មក​បំពេញ​ការងារ​ជា​យូរ​មក​ហើយ​នៅ​កម្ពុជា​ ហើយ​ដែល​បាន​បើក​ការិយាល័យ​ជា​ផ្លូវការ​នៅ​ក្នុង​ឆ្នាំ​២០០៧។

(សំឡេងលោក​ យូ ឃីម)

លោក​ យូ ឃីម ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ បច្ចុប្បន្ន​នេះ​អង្គការ​​អ្នកស្ម័គ្រ​ចិត្ត​អូស្ត្រាលី​អន្តរជាតិ​មាន​ដៃ​គូ​ជា​អង្គការ​ក្នុង​ស្រុក​ចំនួន​៨ និង​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​មូលនិធិ​ជនពិការ​របស់​រដ្ឋាភិបាល​ផង​ដែរ​នៅពេលថ្មីៗនេះ។ ​ក្នុង​ពេល​នេះ​អង្គការ​​អ្នកស្ម័គ្រ​ចិត្ត​អូស្ត្រាលី​មាន​អ្នកស្ម័គ្រ​ចិត្ត​មក​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ ២៣​នាក់​ ហើយ​នឹង​មក​ដល់​ ៣​នាក់​ថែម​ទៀត​ក្នុង​ពេល​ឆាប់​ៗនេះ។ ​ជំនាញ​ដែល​អង្គការ​​អ្នកស្ម័គ្រ​ចិត្ត​អូស្ត្រាលី​អន្តរជាតិ​ផ្ដល់​ជូន​មាន​សំខាន់​ៗ​ចំនួន​៣។

​(សំឡេងលោក​ យូ ឃីម)

លោក​ លី ពិជ័យ​ មន្ត្រី​យុវជន​ក្នុង​កម្មវិធី​ជម្រុញ​ការ​ចូលរួម​របស់​យុវជន​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ការងារ​ស្ម័គ្រចិត្ត​គឺ​បាន​ជួយ​ដល់​យុវជន​ក្នុង​ការ​ហាត់​ធ្វើ​ការងារ​ ឲ្យ​មាន​ទំនាក់​ទំនង​ក្នុង​សង្គម​ ចេះ​ចែក​រំលែក​បទ​ពិសោធន៍​ ព្រមទាំង​បាន​ចូលរួម​ក្នុង​សកម្មភាព​ជា​ប្រយោជន៍​ដល់​សង្គ​ម​ ហើយ​ជា​លទ្ធផល​ពួក​គាត់​នឹង​បាន​ទទួល​ជោគជ័យ​ក្នុង​ការងារ​ និង​ជីវិត​ ហើយ​យុវជន​ខ្លះ​ក៏​បាន​មាន​ឳកាស​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ទៀត​ផង។ ​ជាចុង​ក្រោយ​លោក​បាន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ទិវា​អន្តរជាតិ​​អ្នក​ធ្វើការ​ស្ម័គ្រ​ចិត្ត​ដោយ​បំផុស​យុវជន​ឲ្យ​មាន​ការ​ចូលរួម។​

(សំឡេងលោក​ លី ពិជ័យ)​

លោក​ កន ​ស៊ីឡុង ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខ្មែរ​ស្ម័គ្រ​ចិត្ត​ដើម្បី​អភិវឌ្ឍន៍ស​ហគមន៍​យល់​ថា​ ការងារ​ស្ម័គ្រ​ចិត្ត​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា ដែល​ត្រូវការ​ធនធាន​មនុស្ស ​និង​ការ​ចែក​រំលែក​បទ​ពិសោធន៍។​ អង្គការ​របស់​លោក​មាន​អ្នកស្ម័គ្រ​ចិត្ត​ជាតិ​ និង​អន្តរជាតិ។ ​អ្នកស្ម័គ្រ​ជាតិ​ជា​យុវជន​ ជា​និស្សិត​កំពុង​សិក្សា​ឆ្នាំទី​២ឡើង​ទៅ​ ដើម្បី​ឲ្យ​ពួក​គាត់​មានឳ​កាស​ហាត់ការងារ​ ចូលរួម​ការងារ​ជាមួយ​សហគមន៍​ និង​មាន​បទពិសោធន៍​សម្រាប់​ចេញ​ទៅ​បំពេញ​ការងារ​នៅ​ថ្ងៃ​ក្រោយ។​ លោក​ក៏​បង្ហាញ​ថា​ ការងារ​ស្ម័គ្រ​ចិត្ត​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ឆន្ទៈ​ក្នុង​ការ​ចែក​រំលែក​ និង​ចេះ​ជួយ​គ្នារបស់​មនុស្ស​ក្នុង​ពិភព​លោក​ ដើម្បី​ឲ្យ​មាន​សន្តិភាព​ពិត​ប្រាកដ​នៅ​ក្នុង​ពិភព​លោក។​

(សំឡេងលោក​ កន ​ស៊ីឡុង)

ទិវា​អន្តរជាតិ​​អ្នក​ធ្វើការ​ស្ម័គ្រ​ចិត្ត​ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ទី​៥ ​ខែ​ធ្នូ ​ដោយ​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​១៩៨៥។​

កម្មវិធី​អ្នកស្ម័គ្រ​ចិត្ត​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ​១៩៩១ មក​ទល់​នឹង​ពេល​នេះ​កម្មវិធី​នេះ​មាន​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​នៃ​អង្គការ​សហប្រជាជាតិ​សរុប​ចំនួន​យ៉ាង​តិច​ណាស់​ចំនួន​ ១៤៦៣​នាក់​បាន​មក​បំពេញ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា។​ ជាមួយ​គ្នា​នេះ​ ក៏​មាន​អ្នកស្ម័គ្រ​ចិត្ត​កម្ពុជា​នៃ​អង្គការ​ប្រជាជាតិ​ចំនួន​មិន​តិច​ជាង​ ៩៣​រូប​ក៏​បាន​ចេញ​ទៅ​បំពេញ​ការងារ​ស្ម័គ្រចិត្ត​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។