ការ​គ្រប់​គ្រង​រោង​ចក្រ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី

ការ​គ្រប់​គ្រង​រោង​ចក្រ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី

ការ​គ្រប់​គ្រង​រោង​ចក្រ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី

ដាក់បញ្ចូលថ្ងៃ 6 December 2012, 17:52 AEDT

លោក​ យូ សិទ្ធិ ប្រធាន​ក្រុមហ៊ុនផលិត​ក្រដាស​​ Sunrise Tissue Products ​​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​បាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​សន្ទនា​មតិ​ របស់​យើង​នៅ​ថ្ងៃ​នេះ​ ដើម្បី​ផ្ដល់​បទ​ពិសោធន៍ ​និង​សន្ទនា​អំពី​ការ​រក​ស៊ី​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​នេះ។

លោក​ថា ការ​រក​ស៊ី​មាន​ភាព​ប្រថុយ​ប្រថាន​ច្រើន​ ហើយ​​ក្នុង​នាម​ជា​ម្ចាស់​ក្រុម​ហ៊ុន​ក៏​មាន​ការ​ហត់​នឿយ​ច្រើន​ជាង​បុគ្គលិក​ ពី​ព្រោះ​ត្រូវ​មើល​ការ​ខុស​ត្រូវ​សព្វ​គ្រប់​បែប​យ៉ាង។ រី​ឯ​ការ​ប្រកួត​ប្រជែង​បច្ចុប្បន្ន​មាន​សភាព​ខ្លាំង​ក្លា​ជាង​ពេល​មុន​។ ក្រុមហ៊ុន​របស់​លោក​នាំ​ចូល​វត្ថុ​ធាតុ​ដើម​ពី​ប្រទេស​ឥណ្ឌូណេស៊ី និង​កោះ​តៃ​វ៉ាន់។

លោក យូ សិទ្ធិ កាល​ពី​មុន​ជា​ស្ថាបត្យករ​ធ្វើ​ការ​គូ​ប្លង់​ឲ្យ​គេ ប៉ុន្ដែ​បែរ​ជា​មក​ចាប់​យក​មុខ​របរ​ជា​អ្នក​រក​ស៊ី​វិញ​ដើម្បី​ឯករាជ្យភាព​ម្ចាស់​ការ​ខ្លួន​ឯង​ និង​ដើម្បី​​បាន​ជោគ​ជ័យ​ផ្នែក​ហិរញ្ញវត្ថុ​​សម្រាប់​អនាគត​។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។