រដ្ឋ​សភា​ចាប់​ផ្តើម​ពិ​ភាក្សា​​លើ​គម្រោង​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៣

រដ្ឋ​សភា​ចាប់​ផ្តើម​ពិ​ភាក្សា​​លើ​គម្រោង​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៣

រដ្ឋ​សភា​ចាប់​ផ្តើម​ពិ​ភាក្សា​​លើ​គម្រោង​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៣

ដាក់​បញ្ចូល​ពេល 6 December 2012, 17:31 AEDT

នៅ​ព្រឹក​ថ្ងៃ​ទី​៦​ធ្នូ​នេះ​ អ្នក​តំ​ណាង​រាស្រ្ត​ចំ​នួន​១០១​រូប បាន​ទៅ​​ចូល​រួម​ប្រ​ជុំ​សភា​ពេញ​អង្គ​ នៅ​មន្ទីរ​រដ្ឋ​សភា​ជាតិ​ដើ​ម្បី​ពិនិត្យ និង​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០១៣។

រដ្ឋ​សភា​បាន​ចាប់​ផ្តើម​ពិភា​ក្សា​គ្នា​ហើយ​នៅ​ព្រឹក​ នេះ​ ទៅ​លើ​គម្រោង​ចំណាយ​​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​ ដែល​មាន​បរិមាណ​ខ្ពស់​ជាង​ឆ្នាំ​២០១២។​ យោង​តាម​របាយ​ការណ៍​នៃ​គម្រោង​ចំ​ណាយ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​ក្រោយ​នេះ​ មាន​ចំនួន​១២​លាន​លាន​រៀល កើន​ជាង​១២​ភាគរយ​ នៃ​ថវិកា​ដែល​​បាន​ចំ​ណាយ​ឆ្នាំ​កន្លង​ទៅ​នេះ។ លោក ជាម យៀប ប្រ​ធាន​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​ ហិរញ្ញ​វត្ថុ​ ធនា​គារ​ និង​សវន​កម្ម​ នៃ​រដ្ឋ​សភា​ បាន​ឲ្យ​ដឹង​ថា​ ថវិកា​សម្រាប់​ទ្រ​ទ្រង់​​ចំណាយ​ជាតិ​​ឆ្នាំ​២០១៣​មាន​ស្មើ​ជិត​២០​ភាគរយ​នៃ ​ផលិត​ផល​សរុប​ក្នុង​ស្រុក។​

សូម​បញ្ជាក់​ថា​ គម្រោង​ថវិកា​ជាតិ​នេះ​បាន​ផ្តល់​ចំណែក​ធំ​ជាង​គេ​​ទៅ​លើ​វិស័យ​សង្គម​កិច្ច ​ បន្ទាប់​មក​វិស័យ​ការ​ពារ​ជាតិ​ បន្ទាប់​មក​វិស័យ​អប់រំ​ និង​លំដាប់​ធំ​ជាង​គេ​លេខ​៤​ ដែល​ថវិកា​ជាតិ​គ្រោង​ផ្តល់​ឲ្យ​គឺ​វិស័យ​សុខា​ភិបាល។​

លោក គាត ឈន់ រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិ​រញ្ញ​វត្ថុ​ បាន​បញ្ជាក់​ថា​ ថវិកា​សម្រាប់​ចំណាយ​ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​បាន​មក​ពី​​សេដ្ឋកិច្ច​ជាតិ​​ ឆ្នាំ​២០១២ ​ដែល​បាន​ព្យាករណ៍​ថា​ សម្រេច​បាន​ប្រមាណ​៧​ភាគរយ ​ហើយ​កំ​ណើន​សេដ្ឋ​កិច្ច​នេះ​បាន​មក​ពី​កំណើន​វិស័យ​កសិកម្ម​ ចំនួន​៣.២ ភាគរយ​ វិស័យ​ឧស្សាហ​កម្ម​ ចំនួន​១៣.​៣ ភាគរយ និង​វិស័យ​សេវា​កម្ម​ចំនួន​ ៥ភាគរយ។​

លោក សុន ឆ័យ អ្នក​តំ​ណាង​រាស្រ្ត​មក​ពី​គណ​បក្ស​ សម រង្ស៉ី ​បាន​លើក​​អំពី​មធ្យោបាយ​ដើម្បី​ជួយ​ប្រមូល​ថវិកា​ជាតិ។​

(សំឡេង លោក សុន ឆ័យ)

ជា ​មួយ​គ្នា​នេះ​ទៀត​ លោក យឹម សុវណ្ណ អ្នក​តំ​ណាង​រាស្រ្ត​មក​ពី​​គណ​បក្ស​ ​សម រង្ស៉ី​ ក៏​បាន​លើក​អំពី​មធ្យោ​បាយ​ដើម្បី​អាច​បង្កើន​ប្រភព​ចំណូល​ថវិកា​ជាតិ។​

(សំឡេង លោក យឹម សុវណ្ណ)

សូម ​បញ្ជាក់​ថា​ កិច្ច​ពិ​ភាក្សា​ទៅ​លើ​គម្រោង​ថវិកា​ជាតិ​សម្រាប់​​ចំ​ណាយ​​ឆ្នាំ ២០១៣ នេះ ​លោក​ ជាម យៀប បាន​លើក​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​​រដ្ឋា​ភិបាល​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​ការ​ប្រមូល​ប្រ​ភព​ចំណូល​បន្ថែម​ទៀត​ ពិសេស​ការ​បន្ត​កែ​លម្អ​គោល​នយោបាយ​រដ្ឋបាល​ គយ​ រដ្ឋករ​ និង​ពន្ធដារ​ បន្ត​ជំរុញ​ការ​អនុវត្ត​ពន្ធ​លើ​អចលន​ទ្រព្យ​ និង​ចំណូល​មិន​មែន​សារ​ពើ​ពន្ធ​ ក្នុង​ក្រប​ខ័ណ្ឌ​ កម្ម​វិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ នៅ​កម្ពុជា៕

ប្រធាន​បទ៖

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។