ការ​វិនិ​យោគ​លើ​​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​មិន​ផ្តល់​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន​ក្រី​ក្រ

ការ​វិនិ​យោគ​លើ​​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​មិន​ផ្តល់​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន​ក្រី​ក្រ

ការ​វិនិ​យោគ​លើ​​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​មិន​ផ្តល់​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន​ក្រី​ក្រ

ដាក់បញ្ចូលថ្ងៃ 6 December 2012, 17:43 AEST

ការ​រឹប​អូស​យក​ដី​ធ្លី​នៅ​ក្នុង​បណ្តា​ប្រ​ទេស​ក្រី​ក្រ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​បើ​តាម​របាយ​ការណ៍​ថ្មី​មួយ​មាន​ចំណង​ជើង​ថា​ "​ការ​ប្រ​ជែង​យក​ដី​ធ្លី"​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ Forum Syd​ ក្រុម​អង្គការ​អាហ្វ្រិក និង​ អង្គការ​សហ​ប្រ​តិបត្តិការ​ស៊ុយ​អែត​កាល​ពី​ថ្ងៃ​ពុធ​ ទី​៥​ ខែ​ធ្នូ​ ម្សិល​មិញ​នេះ។

នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ មាន​ប្រ​ជា​ជន​ប្រ​មាណ ៤០ ម៉ឺន​នាក់​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​វិ​និ​យោគលើ​ដី​សម្ប​ទាន​ សេដ្ឋ​កិច្ច ដែល​រដ្ឋា​ភិបាល​ប្រ​គល់​ឲ្យ​ក្រុម​ហ៊ុន​ផ្សេងៗ ហើយ​កសិករ​ដែល​មាន​ផ្ទៃ​ដី​ដាំ​ដុះ​តូច​តាច​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ដី​ ធ្លី ដើម្បី​យក​ដី​ឲ្យ​ក្រុម​ហ៊ុន​ដាំ​អំ​ពៅ​ធំៗ​ដើម្បី​ផលិត​ស្ករ​ស​ សម្រាប់​នាំ​ចេញ​ទៅ​កាន់​សហ​គមន៍​អឺ​រ៉ុប ដោយ​សារ​តែ​សហ​គមន៍​អឺ​រ៉ុប​ផ្តល់​ការ​អនុ​គ្រោះ​ពន្ធ​នាំ​ចូល​សម្រាប់​ បណ្តា​ប្រ​ទេស​ក្រី​ក្រ​ដូច​ជា​ប្រ​ទេស​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត​កសិករ​ក៏​មិន​បាន​ទទួល​ផល​ពីការ​វិនិ​យោគ​នេះ​ដែរ​ ដោយ​សារ​តែ​ការ​វិ​និយោគ​ភាគ​ច្រើន​ធ្វើ​ការ​ផលិត​ដើម្បី​នាំ​ចេញ​តែ​ ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​របាយ​ការណ៍​ដដែល​។

លោក ​ ប៉ុល ហំម អ្នក​នាំ​ពាក្យ​ចលនា​ប្រ​ជា​ធិបតេយ្យ​សង្រ្គោះ​ជាតិ​បាន​គាំ​ទ្រ​លើ​របាយ​ ការណ៍​នេះ​ ពី​ព្រោះ​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ភាគ​ច្រើន​ដែល​រដ្ឋា​ភិបាល​បាន​ប្រ​គល់​ ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​នោះ​ត្រូវ​ក្រុម​ហ៊ុន​កាប់​យក​ឈើ​អស់ ហើយ​ទុក​ដី​ទំនេរ​ចោល​ដោយ​គ្មាន​ការ​អភិវឌ្ឍន៍ តែ​ប្រ​សិន​បើ​ធ្វើ​ការ​អភិវឌ្ឍន៍​វិញ​ក៏​ជួល​កម្មករ​ដោយ​ផ្តល់​ប្រាក់​ កម្រៃ​ទាប​បំផុត​ទៅ​វិញ។

(សំឡេង​លោក ប៉ុល ហំម)

ចំ​ ណែក​លោក សៀ ភារម្យ នាយក​ក្រុម​ការ​ងារ​ពិ​សេស​សិទ្ធិ​លំ​នៅ​ដ្ឋាន​វិញ​បាន​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​រដ្ឋា​ភិបាល​បាន​ប្រ​គល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ទៅ​ ឲ្យ​ក្រុម​ហ៊ុន​ផ្សេងៗ​ប្រ​មាណ​ជិត​ពីរ​លាន​ហិក​តា​ហើយ។ ចំ​ណែក​ការ​អនុវត្តន៍​ក្នុង​ការ​ផ្តល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ទៀត​សោត​ក៏​ គ្មាន​តម្លា​ភាព​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដី​ប្រ​ជា​ពល​រដ្ឋ​ និ​ងធ្វើ​ឲ្យ​គាត់​ចំណាក​ស្រុក​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ទី​ក្រុង​ ឬ​ប្រ​ទេស​ជិត​ខាង​ជា​ដើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជីវ​ភាព​កាន់​តែ​មាន​ការ​លំបាក។

(​សំលេ​ង​លោក សៀ ភារម្យ)

លោក ផៃ​ ស៊ី​ផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បដិ​សេធ​នូវ​របាយ​ការណ៍​ នេះ ហើយ​លោក​បាន​បន្ថែម​ថា​អង្គការ​ដែល​សរ​សេរ​របាយ​ការណ៍​នេះ​គ្រាន់​តែ​ជិះ​ យន្ត​ហោះ​មក​មើល​ហើយ ត្រ​ឡប់​ទៅ​វិញ​សរ​សេរ​របាយ​ការណ៍​ដោយ​មិន​បាន​យល់​ស៊ី​ជម្រៅ​ពីយុទ្ធ​ សាស្រ្ត​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​កែ​ប្រែ​ពី​កសិកម្ម​បែប​គ្រួ​សារ​ទៅ​ជា កសិ​ឧស្សា​ហកម្ម។

(សំឡេង​លោក ផៃ ស៊ី​ផាន)

ទោះ​ជា​ យ៉ាង​នេះ​ក្តី​ទាំង​លោក ប៉ុល ហំម និ​ងលោក សៀ ភារម្យ​ យល់​ឃើញ​ថា​ដើម្បី​ជៀស​វាង​បញ្ហាដែល​បណ្តាល​មក​ពី​ការ​ផ្តល់​ដី​សម្ប​ទាន​ សេដ្ឋ​កិច្ច​ រដ្ឋា​ភិ​បាល​គួរ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគឲ្យ​​សហ​ការណ៍​ ជាមួយ​ប្រ​ជា​ពលរដ្ឋ​ដោយ​ផ្តល់​ជា​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ រួច​ប្រ​មូល​ទិញ​កសិផលទាំង​នោះ​​ក្នុង​ការ​លើក​កម្ពស់​កសិ​ឧស្សាហ​កម្ម​ ដើម្បី​កំណើន​សេដ្ឋ​កិច្ច។

(សំឡេង​លោក សៀ ភារម្យ)

សូម ​បញ្ជាក់​ថាថ្មីៗ​នេះ​អ្នក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ អង្គការ​សហ​ប្រ​ជា​ជាតិ​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​ក៏​បាន​ព្រ​មាន​ផង​ដែរ​ថា​ មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ច្រើន​នៅ​ប្រ​ទេស​កម្ពុជា​ទាក់​ទង​ទៅ​នឹងការ​ វិនិយោគ​លើ​ដី​ធ្លី៕

ប្រធាន​បទ៖

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។