ការ​សិក្សា​របស់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​នៅ​ប្រ​ទេស​ថៃ​

ការ​សិក្សា​របស់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​នៅ​ប្រ​ទេស​ថៃ​

ការ​សិក្សា​របស់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​នៅ​ប្រ​ទេស​ថៃ​

ដាក់​បញ្ចូល​ពេល 6 December 2012, 17:41 AEST

ព្រះ​សង្ឃ​ខ្មែរ​ក្រោម​កាន់​តែ​ច្រើន​ឡើង​បាន​និមន្ត​ចូល​មក​សិក្សា​នៅ​ប្រ​ទេស​ថៃ​ដើម្បី​ ស្វែង​រក​ចំ​ណេះ​ដឹង​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​ និង​សិក្សា​ថ្នាក់​ឧត្តម​សិក្សា។​

បន្ទាប់​ពី​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​អះ​អាង​ថា​ អាជ្ញា​ធរ​វៀត​ណាម​មាន​ការ​រឹត​បណ្តឹង​ចំពោះ​កម្ម​វិធី​សិក្សា​របស់​ព្រះ​ សង្ឃ​មក​ ព្រះ​សង្ឃ​ខ្មែរ​ក្រោម​កាន់​តែ​ច្រើន​ឡើង​បាន​និមន្ត​ចូល​មក​បន្ត​ការ​ សិក្សា​រៀន​សូត្រ​ នៅ​ប្រ​ទេស​ថៃ។

ព្រះ​តេជ​គុណ​ មាស សាវឿន ប្រ​ធាន​សម័្ពន្ធ​សាមណ​និស្សិត​ និស្សិត​ខ្មែរ​ក្រោម​នៅ​ប្រ​ទេស​ថៃ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​ Radio Australia ដោយ​មាន​សង្ឃ​ដី​កា​ថា តាម​រយៈ​សម្ព័ន្ធ​សាមណ​និស្សិត​នេះ​ បាន​អន្ត​រា​គមន៍ និង​អូស​ទាញ​ដល់​ព្រះ​សង្ឃ​ ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​បាន​មក​បន្ត​ការ​សិក្សា​នៅ​ប្រ​ទេស​ថៃ​ជាង​ ១០០​អង្គ​ហើយ។

(សង្ឃ​ដីការ​ព្រះ​តេជ​គុណ មាស​ សាវឿន)

ព្រះ​តេជ​ គុណ​បន្ត​ថា​នៅ​ប្រ​ទេស​ថៃ​ មាន​ការ​បើក​ចំហ​ច្រើន​ចំពោះ​ការ​បន្ត​ការ​រៀន​សូត្រ​ របស់​ ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ និង​មុខ​វិជ្ជាផ្សេងៗ​ទៀត​នៅ​ថ្នាក់​ឧត្តម​សិក្សា។​

(សង្ឃ​ដីការ​ព្រះ​តេជ​គុណ មាស​ សាវឿន)

ប្រ ​ធាន​សាមណ​និស្សិត​ខ្មែរ​ក្រោម​ ព្រះ​តេជ​គុណ មាស សារឿន មាន​សង្ឃ​ដីកា​បង្ហាញ​ពី​នី​តិ​វិ​ធី​ ផ្សេងៗ​ក្នុង​ការ​ចូល​មក​រៀន​សូត្រ​នៅ​ប្រ​ទេស​ថៃ​របស់​ព្រះ​សង្ឃ​ខ្មែរ​ ក្រោម។

(សង្ឃ​ដីការ​ព្រះ​តេជ​គុណ មាស​ សាវឿន)

ទោះ​បី​យ៉ាង​ណា​ សាមណ​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ​ព្រះ​តេជ​គុណ​ សូ សារ៉ាត់ ​​បាន​មាន​សង្ឃ​ដី​កា​ថា​ នៅ​តាម​ព្រំ​ដែន​មាន​ការ​រឹត​បណ្តឹង​ខ្លះ​ដែរ​ដល់​ព្រះ​សង្ឃ​ ដែល​និមន្ត​មក​លេង​ ឬ មក​បន្ត​ការ​សិក្សា​ពី​សំ​ណាក់​មន្រ្តី​ព្រំ​ដែន។ ព្រះ​តេជ​គុណ​បាន​សំ​ណូម​ពរ​ដល់​រដ្ឋា​ភិ​បាល​ជួយ​សម្រួល​ដល់​ព្រះ​សង្ឃ​បាន ​ចេញ​ចូល​ស្រួល​ផង។​

(សង្ឃ​ដីកា​សាមណ​និស្សិត​ សូ សារ៉ាត)

ព្រះ ​តេជ​គុណ​ មាស សារឿន បាន​មាន​សង្ឃ​ដី​កា​ផ្តាំ​ផ្ញើ​ដល់​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​អោយ​បន្ត ​ការ​ខិត​ខំ​រៀន​សូត្រ​ដើម្បី​រួម​គ្នា​បម្រើ​សង្គម។

(សង្ឃ​ដីកាព្រះតេជគុណ មាស សាវឿន)

សម័្ពន្ធ ​សាម​ណ​និស្សិត​ និស្សិត​ខ្មែរ​ក្រោម​នៅ​ប្រទេស​ថៃ​ បាន​បង្កើត​ឡើង​នៅ​ ខែ​កក្កដា ឆ្នាំ ២០០៧ ដើម្បី​ចង​ក្រង​សាមណ​និស្សិត​ខ្មែរ​ក្រោម​ ដែល​មក​ទល់​ពេល​នេះ​មានព្រះ​សង្ឃ​ខ្មែរ​ក្រោម​ជាង​១០០​អង្គ​ហើយ​ មក​បន្ត​ រៀន​សូត្រ​នៅ​ប្រ​ទេស​ថៃ៕

ប្រធាន​បទ៖

អ្នក​ចូល​រួម​ចំណែក

សុខ សាវី

អ្នក​យក​ព័ត៌មាន​

លោក សុខ សាវី បាន​ចូល​មក​បម្រើ​ការ​ងារ​នៅ​វិទ្យុ​អូស្រ្តាលី​នា​ចុង​ឆ្នាំ​២០០៦។ បច្ចុប្បន្ន​នេះ លោក​កំពុង​បម្រើ​ការងារ​នៅ​វិទ្យុ​ជាតិ​ចម្ការ​ចេក FM៩២.៧៥ MHz នៅ​ខេត្ដ​បាត់​ដំបង ដែល​លោក​បាន​ធ្វើ​ការ​នៅ​ទី​នោះ​អស់​រយៈ​ពេល​​ច្រើន​ឆ្នាំ​​មក​ហើយ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។