កិច្ច​ប្រ​ជុំ​គណៈ​​កម្មា​ធិ​ការ​​អន្តរ​​ជាតិ​​សម្រប​​សម្រួល​កិច្ច​​ការ​​ពារ​​ និង​​អភិ​វឌ្ឍ​​តំ​បន់​​​ប្រ​វត្តិ​​សាស្រ្ត​​អង្គរ ​លើក​ទី​១៩​នៅ​ខេត្ត​សៀម​រាប

កិច្ច​ប្រ​ជុំ​គណៈ​​កម្មា​ធិ​ការ​​អន្តរ​​ជាតិ​​សម្រប​​សម្រួល​កិច្ច​​ការ​​ពារ​​ និង​​អភិ​វឌ្ឍ​​តំ​បន់​​​ប្រ​វត្តិ​​សាស្រ្ត​​អង្គរ ​លើក​ទី​១៩​នៅ​ខេត្ត​សៀម​រាប

កិច្ច​ប្រ​ជុំ​គណៈ​​កម្មា​ធិ​ការ​​អន្តរ​​ជាតិ​​សម្រប​​សម្រួល​កិច្ច​​ការ​​ពារ​​ និង​​អភិ​វឌ្ឍ​​តំ​បន់​​​ប្រ​វត្តិ​​សាស្រ្ត​​អង្គរ ​លើក​ទី​១៩​នៅ​ខេត្ត​សៀម​រាប

ដាក់បញ្ចូលថ្ងៃ 7 December 2012, 17:23 AEST

មន្ត្រី​គណៈ​​កម្មា​ធិ​ការ​​អន្តរ​​ជាតិ​​សម្រប​​សម្រួល​កិច្ច​​ការ​​ពារ​​ និង​​អភិ​វឌ្ឍ​​តំ​បន់​​​ប្រ​វត្តិ​​សាស្រ្ត​​អង្គរ មក​ពី​១២​ប្រ​ទេស​ បាន​បើក​កិច្ច​ប្រ​ជុំ​ពេញ​អង្គ​របស់​ខ្លួនលើក​ទី​១៩ រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ខេត្ត​សៀម​រាប​ គឺ​នៅ​ថ្ងៃ​ទី​០៥ និង​ថ្ងៃ​ទី​០៦ ខែ​ធ្នូ នេះ ដើម្បី​​ពិ​និត្យ​​តាម​​ដាន​​រាល់​ការ​​អនុ​វត្ត​​គម្រោង​​ទាំង​​អស់​​នៅ​​ក្នុង​តំបន់​​ប្រ​វត្តិ​សាស្រ្ដ​​អង្គរ​ និង រិះ​រក​វិធាន​ការ​អភិរក្ស​ប្រាសាទ​អង្គរ​ និង ប្រាសាទ​ផ្សេង​ៗ​ទៀត រួម​ទាំង​វិ​ធាន​ការ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិក្នុង​តំ​បន់ រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត ។

មន្ត្រី​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រ​ជុំ​ពេញ​អង្គ​លើក​ទី​១៩ របស់​គណៈ​​កម្មា​ធិ​ការ​​អន្តរ​​ជាតិ​​សម្រប​​សម្រួល​កិច្ច​​ការ​​ពារ​​និង​​អភិ​វឌ្ឍ​​តំ​បន់​​​ប្រ​វត្តិ​​សាស្រ្ត​​អង្គរ ដែល​ហៅ​កាត់​ថាICCនេះ ក្រោម​សហ​ប្រ​ធាន​​របស់​ប្រ​ទេស​ចំ​នួន​ពីរ​គឺ​ប្រ​ទេស​បា​រាំង​ និង​​ប្រ​ទេស​ជប៉ុន​ ដែល​បំ​ពេញ​​ការ​ងារ​​​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ​ពិ​ភាក្សា​ទៅ​លើ​ចំ​ណុច​ចំ​នួន​៤ គឺ​ ទី១​គឺ​ការ​អ​ភិ​វឌ្ឍ​និង​អភិ​រក្ស​ប្រា​សាទ​អង្គរ​​ ​ បន្ទាប់​ពីបាន​ដាក់​ប្រា​សាទ​អង្គរ​វត្ត​ជា​សម្បត្តិ​​បេ​តិ​​ក​ភណ្ឌ័​​ពិភព​លោក​ ​ អស់​រយៈ​ពេល​២០ឆ្នាំកន្លងមក, ទី២​អំ​ពី​ការ​គ្រប់​​គ្រង​ទឹក​​​នៅ​ខាង​​លើ​ដី​ និង​ក្រោម​ប្រាសាទ កុំ​ឱ្យ​​ប៉ះ​ពាល់​ដល់​ប្រាង្គ​​ប្រា​សាទ​​​  ​​និង​​ការ​បញ្ជៀស​​ទឹក ​ការ​រក្សា​ទឹក​សម្រាប់​ទ្រ​ទ្រង់​ប្រា​សាទ​ រួម​ទាំង​ការ​ប្រើ​ប្រាស់​​ប្រ​ជា​ពល​រដ្ឋ​​ក្នុង​តំ​បន់​នោះ​ ,​ ទី៣​ ការ​អភិ​វឌ្ឍ​​ស​ហ​គម​មូល​ដ្ឋាន​ឱ្យ​មាន​ភាព​សុខ​ដុម​​ជា​​មួយ​​ការ​​អភិវឌ្ឍ​និង​អភិ​រក្ស​ប្រា​សាទ​អង្គរ​ និង ​ទី៤​​ការ​គ្រប់​គ្រង​​វិ​សយ័​ទេស​ចរ​​ដើម្បី​​​​កុំឲ្យ​មានផលប៉ះពាល់​ដល់ប្រាង្គ​ប្រាសាទ ។

លោក ផៃ ស៊ី​ផាន រដ្ឋ​លេ​ខា​ធិ​ការ​​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ បាន​មាន​ប្រ​សាសន៍​ថា ប្រ​ទេស​កម្ពុជា​សម្រេច​បាន​ជោគ​ជ័យពី​ការ​អភិរក្ស​ប្រាសាទ​អង្គរ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក​នេះ ។

(សំ​ឡេងលោក ផៃ ស៊ី​ផាន)

លោក​ក៏​បាន​បញ្ជាក់​ពី​ផែន​ការ​សម្រាប់​អនុវត្ត​ក្នុង​រយៈ​ពេល​១០​ឆ្នាំខាង​មុខ​ទៀត ។

(សំ​ឡេងលោក ផៃ ស៊ី​ផាន)

ថ្លែង​នៅ​​ក្នុងឱ​កាស​បិទ​កិច្ច​ប្រ​ជុំ​ពេញ​អង្គលើក​ទី​១៩ របស់ICC កាល​ពី​ល្ងាច​ថ្ងៃ​ទី​៦​ម្សិល​មិញ​នេះ លោក សុខ អាន ឧប​នាយ​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ បានសំ​ណូម​ពរ​ឲ្យ​​បញ្ចប់​ជា​បន្ទាន់​ចំ​ពោះ​ការ​កាប់​ព្រៃ​នៅ​លើ​ភ្នំ​​គូ​លេ​ន​​​​ និង​ ជម្រុញ​​ឲ្យ​មាន​ការ​​អ​ភិ​វឌ្ឍ​​ខ្សែ​ក្រ​វ៉ាត់​​បៃ​តង​​ជុំ​វិញ​​ខេត្ត​​សៀម​រាប​។

ពាក់​ព័ន្ធ​នឹង​បញ្ហា​ការ​ពារ​ព្រៃ​ឈើ​នៅ​តំ​បន់​ភ្នំ​គូ​លែន លោក ផៃ ស៊ី​ផាន បាន​ដក​ស្រង់​​ប្រ​សាសន៍​​​របស់​លោក សុខ អាន យ៉ាងដូច្នេះ ។

(សំ​ឡេងលោក ផៃ ស៊ី​ផាន)

សូម​បញ្ជាក់​ថា កិច្ច​ប្រ​ជុំ​ពេញ​អង្គ​លើក​ទី​៣៧ នៃ​គណៈ​កម្ម​ការ​បេតិ​កភណ្ឌ​ពិ​ភព​លោក នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី​២៧ ខែ​មិថុ​នា ឆ្នាំ​២០១៣​នេះ ដែល​ជា​កិច្ច​ផ្តួច​ផ្តើម​ដោយ​ប្រ​មុខ​រាជ​រដ្ឋា​ភិ​បាលនៃ​​កម្ពុជា ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។