សិទ្ធិ​ទទួល​ព័ត៌មាន​គឺ​ជា​ប្រភព​នៃ​អភិបាល​កិច្ច​ល្អ ​តម្លាភាព​ និង​ការ​ចូលរួម

សិទ្ធិ​ទទួល​ព័ត៌មាន​គឺ​ជា​ប្រភព​នៃ​អភិបាល​កិច្ច​ល្អ ​តម្លាភាព​ និង​ការ​ចូលរួម

សិទ្ធិ​ទទួល​ព័ត៌មាន​គឺ​ជា​ប្រភព​នៃ​អភិបាល​កិច្ច​ល្អ ​តម្លាភាព​ និង​ការ​ចូលរួម

ដាក់បញ្ចូលថ្ងៃ 7 December 2012, 17:32 AEDT

របាយការណ៍​សិក្សា​ថ្មី​មួយ​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​ បាន​រក​ឃើញ​ថា ​សង្គម​ស៊ីវិល​កម្ពុជា​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ឲ្យ​កម្ពុជា​មាន​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌​មាន​ឲ្យ​បាន​ឆាប់​ ដើម្បី​លើក​កម្ពស់​អភិបាល​កិច្ច​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស។

កាល​ពី​ព្រឹក​មិញ​នេះ​ លោក​ ណុប វី​ អ្នក​គ្រប់គ្រង​ផ្នែក​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ពី​ការ​រក​ឃើញ​របស់​ការ​សិក្សា​ស្រាវជ្រាវ​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ដើម​ឆ្នាំ​នេះ​ ដោយ​មាន​ការ​ចូលរួម​ពី​មហាជន​ប្រមាណ​ជា​ជាង​ ១៥០០​នាក់​ មក​ពី​ខេត្ត​ចំនួន​៤​នោះ​ថា​ ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌​មាន​គួរ​តែ​ត្រូវ​បាន​អនុម័ត​ឲ្យ​បាន​ឆាប់ៗ​ ដើម្បី​លើក​កម្ពស់​អភិបាល​កិច្ច​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ដោយសារ​អង្គការ​សង្គម​ស៊ីវិល​បាន​ចូលរួម​ផ្ដួចផ្ដើម​ធ្វើ​គោល​នយោបាយ​ទាក់ទង​នឹង​សិទ្ធិ​ទទួលព័ត៌​មាន​នេះ​តាំង​ពី​ឆ្នាំ​២០០៥ ​មក​ និង​បាន​បញ្ជូន​ទៅ​កាន់​ក្រសួង​ទំនាក់​ទំនង​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ និង​អធិការកិច្ច។ ​ជាង​នេះ​ទៅ​ទៀត​នៅឆ្នាំ​២០០៩​ សមាជិក​សភា​មក​ពី​គណបក្ស​សមរង្ស៊ី​ក៏​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​នេះ​ដែរ។​

ទន្ទឹម​នេះ​ដែរ​ លោក អ៊ូ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ពី​ស្ថានភាព​នៃ​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​នៅ​មាន​ការ​រឹត​ត្បិត​ខ្លាំង​ ដោយ​លោក​បាន​បង្ហាញ​នូវ​កត្តា​ពីរ​នៃ​សិទ្ធិ​នេះ។​

(សំឡេងលោក អ៊ូ វីរៈ)

លោក អ៊ូ វីរៈ​ បាន​មាន​ប្រសាសន៍​បន្ថែម​ពី​សារៈសំខាន់​នៃ​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​នាំ​មក​នូវ​ការ​អភិវឌ្ឍន៍​ និង​ជួយ​លុប​បំបាត់​នូវ​អំពើ​ពុក​រលួយ។

(សំឡេងលោក អ៊ូ វីរៈ)

មួយវិញទៀត​ លោក ​អ៊ូ វីរៈ​ មាន​ប្រសាសន៍​បង្ហាញ​ពី​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ ឬ​ច្បាប់​តម្លាភាព​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​បាន។​

(សំឡេងលោក អ៊ូ វីរៈ)

តាម​គេហទំព័រ​នៃ​អង្គការ​សហប្រជាជាតិ​ ទិវា​សិទ្ធិ​មនុស្ស​ថ្ងៃ​ទី​១០ ​ខែ​ធ្នូ​ ឆ្នាំ​២០១២​នេះ​គឺ​ផ្តោត​ទៅ​លើ​ប្រធានបទ​ សម្លេង​របស់​ខ្ញុំ​គឺ​សំខាន់​ (My ​Voice ​Counts)។​ ឆ្លៀត​ក្នុង​ឱកាស​ទិវា​សិទ្ធិ​មនុស្ស​ឆ្នាំ​២០១២​នេះ​ លោក ​អ៊ូ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​សុំ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លុះ​បញ្ចាំង​មើល​ពី​សកម្មភាព​របស់​ខ្លួន​ និង​ចូលរួម​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​ពលរដ្ឋ។​

(សំឡេងលោក អ៊ូ វីរៈ)

កាល​ពីព្រឹក​មិញ​នេះ ​Radio Australia ​បាន​ព្យាយាម​ទំនាក់ទំនង​សុំ​មតិ​ពី​លោក​ ឱម យិនទៀង​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​​ តែ​ពុំ​អាច​ទំនាក់​ទំនង​បាន។​

នៅក្នុង​សប្ដាហ៍​នេះ អង្គការ​តម្លាភាព​អន្ដរ​ជាតិ​បាន​បញ្ចេញ​របាយការណ៍​ឆ្នាំ​២០១២​លើ​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​របស់​បណ្ដា​ជន​អំពី​បញ្ហា​ពុក​រលួយ​នៅ​តាម​បណ្ដា​​ប្រទេស​ទាំង​អស់​ទូទាំង​ពិភព​លោក ​ហើយ​កម្ពុជា​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១៥៧ ​ក្នុង​ចំណោម​ប្រទេស​១៧៤ និង​ដែន​ដី​២៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។